From Wikipedia, the free encyclopedia
ភពអង្គារ (អង់គ្លេស: Mars ម៉ាស្ស) ជាភពទីបួន ពីព្រះអាទិត្យ និង ភពដែលតូចជាងគេបំផុតទីពីរ ក្នុង ប្រព័ន្ធព្រះអាទិត្យ បន្ទាប់ពីភពព្រះពុធ។ ជនខ្លះហៅព្រះអង្គារថា "ភពក្រហម" [5] [6]ពីព្រោះអុកស៊ីដជាតិដែកដ៏ទូទៅផ្ទៃកំពូលរបស់ភពនេះ ធ្វើឱ្យវាមានរូបរាងពណ៌ក្រហម។ ភពអង្គារមានបរិយាកាសស្ដេីង។ ផ្ទៃរបស់ភពនេះមានដីក្រហូងស្រដៀងទៅនឹងព្រះច័ន្ទ ព្រមទាំង វាលខ្សាច់ និង ប៉ូលទឹកកក ស្រដៀងទៅនឹង ភពផែនដី។
អត្ថបទនេះអាចនឹងត្រូវបានពង្រីកជាមួយនឹងអត្ថបទដែលបានបកប្រែពីភាសាអត្ថបទដែលត្រូវគ្នានៅក្នុងភាសាអង់គ្លេស។ Click [show] on the right for instructions.
|
ទិដ្ឋភាពនៃព្រះអង្គារពី កែវពង្រីកអវកាស Hubble (Hubble Space Telescope) |
||||||||||
លក្ខណៈទូទៅនៃគន្លងគោចរ[1] | ||||||||||
---|---|---|---|---|---|---|---|---|---|---|
Epoch J2000 | ||||||||||
Aphelion | 249,209,300 km 1.665 861 AU |
|||||||||
Perihelion | 206,669,000 km 1.381 497 AU |
|||||||||
Semi-major axis | 227,939,100 km 1.523 679 AU |
|||||||||
Eccentricity | 0.093 315 | |||||||||
Orbital period | 686.971 day 1.8808 Julian years |
|||||||||
Synodic period | 779.96 day 2.135 Julian years |
|||||||||
Average orbital speed | 24.077 km/s | |||||||||
Inclination | 1.850° to ecliptic 5.65° to Sun's equator 1.67° to invariable plane[2] |
|||||||||
Longitude of ascending node | 49.562° | |||||||||
Argument of perihelion | 286.537° | |||||||||
Satellites | ២ | |||||||||
លក្ខណៈទូទៅនៃសណ្ឋានខាងក្រៅ
| ||||||||||
Equatorial radius | 3,396.2 ± 0.1 km[a][3] 0.533 Earths |
|||||||||
Polar radius | 3,376.2 ± 0.1 km[a][3] 0.531 Earths |
|||||||||
Flattening | 0.005 89 ± 0.000 15 | |||||||||
ផ្ទៃដី | 144,798,500 km² 0.284 Earths |
|||||||||
មាឌ | 1.6318×10១១ km³ 0.151 Earths |
|||||||||
ម៉ាស់ | 6.4185×10២៣ kg 0.107 Earths |
|||||||||
Mean density | 3.934 g/cm³ | |||||||||
Equatorial surface gravity | 3.69 m/s² 0.376 g |
|||||||||
Escape velocity | 5.027 km/s | |||||||||
Sidereal rotation period |
1.025 957 day 24.622 96 h[4] |
|||||||||
Equatorial rotation velocity | 868.22 km/h (241.17 m/s) | |||||||||
Axial tilt | 25.19° | |||||||||
North pole right ascension | 21 h 10 min 44 s 317.681 43° |
|||||||||
North pole declination | 52.886 50° | |||||||||
Albedo | 0.15 (geometric) or 0.25 (bond) | |||||||||
សីតុណ្ហភាពផ្ទៃខាងក្រៅ Kelvin Celsius |
| |||||||||
Apparent magnitude | +1.8 to −2.91 | |||||||||
Angular diameter | 3.5—25.1" | |||||||||
បរិយាកាស
| ||||||||||
សម្ពាធផ្ទៃខាងក្រៅ | 0.6–1.0 kPa | |||||||||
Composition | 95.72% Carbon dioxide 2.7% Nitrogen |
|||||||||
ថ្ងៃនិងរដូវកាលរបស់ភពនេះ គឺអាចប្រៀបធៀបទៅនឹងផែនដីបានពីព្រោះរយៈពេលវិលជុំ ក៏ដូចជាភាពទ្រេត នៃអ័ក្សរង្វិលរបស់ភពទាំងពីរ គឺស្រដៀងគ្នា។ នៅលេីភពអង្គារ មាន Olympus Mons ដែលជាភ្នំភ្លើង ធំជាងគេក្នុងប្រព័ន្ធព្រះអាទិត្យ និង Valles Marineris ដែលជាអន្លង់ធំជាងគេមួយក្នុងប្រព័ន្ធព្រះអាទិត្យ។ អាង Borelis ដែលនៅអឌ្ឍគោលខាងជើងគ្របដណ្តប់ ៤០% នៃភពនេះ ហើយប្រហែលជាកេីតឡើងពី ការប៉ះទង្គិចគ្នា កាលពីរាប់លានឆ្នាំមុន។ [7][8] ភពព្រះអង្គារមានព្រះចន្ទចំនួនពីរគឺ ផូបូស និង ឌីម៉ូស ដែលមានរាងតូចនិងមិនទៀងទាត់។[9][10]
ភពអង្គារត្រូវបានរុករកដោយយានអវកាសគ្មានមនុស្សបើកជាច្រើន។ យាន ម៉ារីនេីទី៤ (Mariner 4) ជាយានអវកាសដំបូងគេដែលធ្វើដំណើរទៅកាន់ភពព្រះអង្គារ។ វាត្រូវបានបង្ហោះឡេីងដោយអង្គការណាសា (NASA) នៅថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ ១៩៦៤។ វាបានខិតទៅជិតភពអង្គារបំផុតនៅ ថ្ងៃទី១៥ ខែកក្កដាឆ្នាំ ១៩៦៥។ ម៉ារីនេីទី៤ បានចាប់យកបាន ខ្សែក្រវាត់វិទ្យុសកម្មខ្សោយរបស់ភពអង្គារ ដែលស្មេីនឹង ០.១% របស់ភពផែនដី ព្រមទាំងចាប់យកបានរូបភាពរបស់ភពមួយផ្សេងទៀតក្នុងទីអវកាសជ្រៅ។ [11]បេសកកម្មភពអង្គារទី៣របស់សូវៀតបានទៅដល់ភពអង្គារនៅ ខែធ្នូ ឆ្នាំ ១៩៧១ ប៉ុន្តែវាបានបាត់បង់ទំនាក់ទំនងជាមួយភពផែនដីបន្ទាប់ពីវាបានចុះចតលេីភពនេះ។[12] នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៧ យាន វ៉ៃឃីងទី១ (Viking 1) បានចុះចតលើផ្ទៃនៃភពអង្គារ។[13] នៅថ្ងៃទី ៤ ខែកក្កដាឆ្នាំ ១៩៩៧ យានអវកាស Mars Pathfinder បានចុះចតនៅលើភពព្រះអង្គារ ហើយនៅថ្ងៃទី៥ ខែកក្កដា វាបានបញ្ចេញ យានរ៉ូបូតរបស់ខ្លួនឈ្មោះ សូជូន័រ (Sojourner) ដែល ជាយានរ៉ូបូតដំបូងគេដែលដំណើរការនៅលើភពព្រះអង្គារ។[14] យានអវកាស Mars Express ជាយានអវកាសរបស់ ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ដំបូងគេដែលបានទៅដល់ភពអង្គារ។ វាបានចូលក្នុងគន្លងភពនេះនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០៣។[15] នៅខែមករាឆ្នាំ ២០០៤ យានរុករកភពព្រះអង្គាររបស់អង្គការណាសាដែលមានឈ្មោះថា Spirit និង Opportunity បានចុះចតនៅលើភពព្រះអង្គារ។ Spirit បានដំណើរការរហូតដល់ថ្ងៃទី ២២ ខែមីនាឆ្នាំ ២០១០ ហើយ Opportunity បានបន្តរហូតដល់ថ្ងៃទី ១០ ខែមិថុនាឆ្នាំ ២០១៨ ។[16] ណាសាបានចុះចតយាន Curiosity របស់ខ្លួនកាលពីថ្ងៃទី ៦ ខែសីហាឆ្នាំ ២០១២ ដែលជាផ្នែកមួយនៃបេសកកម្មមន្ទីរពិសោធន៍វិទ្យាសាស្ត្រភពអង្គារ (MSL) ដើម្បីស៊ើបអង្កេតអាកាសធាតុ និងភូគព្ភសាស្ដ្រ របស់ភពអង្គារ។[17] នៅថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០១៤ អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានក្លាយជាទីភ្នាក់ងារអវកាសទី ៤ ដែលបានបញ្ជូនយានអវកាសទៅកាន់ភពអង្គារនៅពេល យានដែលបញ្ជូនទៅដោយបេសកកម្ម Mars Orbiter Mission របស់ខ្លួនបានចូលក្នុងគន្លងរបស់ភពនេះ។[18] នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២១ យានអវកាសរបស់ប្រទេសអារ៉ាប់រួម បានចូលក្នុងគន្លងរបស់ភពព្រះអង្គារដោយជោគជ័យ។[19] យានអវកាស ធៀនវេន-១ របស់រដ្ឋបាលអវកាសជាតិចិន (CNSA) បានចូលក្នុងគន្លងរបស់ភពអង្គារនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។[20] រ៉ូបូត Perseverance និងឧទ្ធម្ភាគចក្រ Ingenuity របស់អង្គការណាសានៃសហរដ្ឋអាមេរិក បានចុះចតដោយជោគជ័យនៅលើភពព្រះអង្គារនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១។[21] Ingenuity បានក្លាយជាយានយន្តដំបូងគេ ដែលហោះហើរនៅភពក្រៅពីភពផែនដីនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។[22][23] នៅថ្ងៃទី ១៤ ខែឧសភាឆ្នាំ ២០២១ រ៉ូបូត ស៊ូរ៉ុង (Zhurong) របស់រដ្ឋបាលអវកាសជាតិចិនបានចុះចតដោយជោគជ័យលើភពព្រះអង្គារ។[24] ស៊ូរ៉ុង ចាប់ផ្ដើមដំណើរការ ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២១ ដែលធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសទី ២ ដែលដាក់ រ៉ូបូត ដោយជោគជ័យនៅលើភពព្រះអង្គារបន្ទាប់ពីសហរដ្ឋអាមេរិក។[25]
មានការស៊ើបអង្កេតមួយចំនួនបានធ្វើឡើង ព្រោះគេចង់ដឹងថាភពអង្គារមានលទ្ធភាពទ្រទ្រង់ជីវិតបានឬទេ កាលពីអតីតកាល។ បេសកកម្មមួយចំនួនទៀតកំពុងត្រូវគ្រោងទុក ដូចជា យានរុករក រ៉ូសាលីន ហ្វ្រេងឃ្លីន (Rosalind Franklin rover) របស់ទីភ្នាក់ងារអវកាសអឺរ៉ុប។[26][27][28][29] ទឹកដែលជាសារធាតុរាវ មិនអាចមាននៅលើភពអង្គារបានទេ ព្រោះសម្ពាធបរិយាកាសនៃភពនេះខ្សោយ តូចជាង ១% នៃសម្ពាធបរិយាកាសរបស់ភពផែនដី។ [30][31][32] តាមការគណនា ប្រសិនបើកាតឹបទឹកកកនៅតំបន់ប៉ូលទាំងពីរនៃភពអង្គាររលាយនោះ វានឹងមានមាឌគ្រប់គ្រាន់សម្រាប់គ្របដណ្ដប់ផ្ទៃនៃភពទាំងមូលជម្រៅ ១១ ម៉ែត្រ។[33] នៅខែវិច្ឆិកា ឆ្នាំ២០១៦ NASA បានប្រកាសពីការរកឃើញកំណប់ទឹកកកដ៏ធំមួយនៅក្រោមដីនៃភពអង្គារ។[34][35][36]
គេអាចមើលឃើញភពពណ៍ក្រហមនេះយ៉ាងងាយពីភពផែនដី។ វាមាន apparent magnitude ដល់ −២.៩៤ តូចជាង ភពសុក្រ ព្រះចន្ទ និងព្រះអាទិត្យ។[37]
ភពអង្គារមានអង្កត់ផ្ចិតស្មើនឹង ប្រហែលពាក់កណ្ដាលនៃភពផែនដី។[38] ភពនេះមានមាឌស្មើនឹង ប្រហែល ១៥% នៃមាឌរបស់ភពផែនដី និងម៉ាសស្មើនឹង ប្រហែល ១១% នៃម៉ាសរបស់ភពផែនដី ធ្វើឱ្យភពនេះមានទំនាញស្មើនឹងប្រហែល ៣៨% នៃទំនាញរបស់ភពផែនដី។ ផ្ទៃនៃភពអង្គារមានផ្ទៃពណ៍ក្រហម ព្រោះតែ ដែកIIIអុកស៊ីត ឬ ច្រែះ។[39]
ផ្នែកខាងក្នុងនៃភពអង្គារមានលក្ខណៈស្រដៀងនឹងផ្នែកខាងក្នុងនៃភពផែនដីដែរ។[40] គេប៉ាន់ប្រមាណថា ស្នូលនៃភពនេះសម្បូរទៅដោយ ដែក និង នីកែល ព្រមជាមួយនឹង ស៊ុលផួរ ១៦–១៧%។[41] ស្នូលរបស់ភពនេះត្រូវព័ទ្ធដោយ ម៉ង់តូ ស៊ីលីកាត ដែលបង្កើតបានជា ផ្លាកតិចតូនិច និង ភ្នំភ្លើងផ្សេងៗ ដែលសព្វថ្ងៃនេះគ្មានសកម្មភាពឡើយ។ ក្រៅពីស៊ីលីកូន និងអុកស៊ីសែន ធាតុដែលសម្បូរជាងគេក្នុងភពព្រះអង្គារ គឺ ដែក ម៉ាញេស្យូម អាលុយមីញ៉ូម កាល់ស្យូម និងប៉ូតាស្យូម។ កម្រាស់មធ្យមរបស់សម្បកភពព្រះអង្គារគឺ ៥០ គ.ម; កម្រាស់ក្រាស់បំផុត ១២៥ គ.ម។[42]
ភពអង្គារមានសកម្មភាពរញ្ជួយដីច្រើន ដែលនៅឆ្នាំ២០១៩ យានចុះចត អ៊ីនសៃ (InSight) បានកត់ត្រាសកម្មភាពរញ្ជួយផ្សេងៗ ជាង៤៥០ដង។[43][44] នៅឆ្នាំ២០២១ ដោយយោងទៅតាមការរញ្ជួយដីដែលមានប្រេកង់ទាប១១លើក ដែលចាប់យកបាន ដោយយានចុះចត អ៊ីនសៃ (InSight) គេប៉ាន់ស្មានថាស្នូលនៃភពអង្គារជា សារធាតុរាវ ដែលមានកាំប្រហែល ១៨៣០ ±៤០ km (គ.ម) និងមានសីតុណ្ហភាពប្រហែល ១៩០០–២០០០ K (កែលវិន)។ កាំនៃស្នូលរបស់ភពអង្គារ ស្មើនឹងប្រហែលពាក់កណ្ដាលនៃកាំរបស់ភពនេះទាំងមូល ឬស្មើនឹងប្រហែលពាក់កណ្ដាលនៃស្នូលរបស់ភពផែនដី។
ស្នូលនៃភពអង្គារត្រូវគ្របដណ្ដប់ដោយ ម៉ង់តូ។ ប៉ុន្តែម៉ង់តូរបស់ភពនេះ មិនមានស្រទាប់ម៉ង់តូមួយផ្សេងទៀតនៅខាងក្រោម ដូចរបស់ភពផែនដីឡើយ។ ម៉ង់តូរបស់ភពអង្គារមានសភាពតាន់រហូតដល់ជម្រៅ ៥០០ km(គ.ម)។[45] សម្បកទ្វីបនៃភពអង្គារមានកម្រាស់ជាមធ្យមប្រហែល ២៤–៧២&nbp;km។[46]
ផ្ទៃនៃភពអង្គារសម្បូរទៅដោយសារធាតុរ៉ែដែលផ្ទុក ស៊ីលីកូន អុកស៊ីសែន លោហធាតុ និងធាតុផ្សេងៗដែលបង្កើតជាថ្ម។ ផ្ទៃនៃភពនេះភាគច្រើនបង្កើតឡើងដោយ បាសាល់តូលៃអ៊ីទីក (tholeiitic basalt)។[48] ផ្នែកភាគច្រើននៃភពនេះ ត្រូវគ្របដណ្ដប់ដោយកម្ទេច ដែកIIIអុកស៊ីត។[49][50]
ថ្វីត្បិតតែភពអង្គារគ្មានភស្តុតាងនៃដែនម៉ាញ៉េទិចសកល[51] ការសង្កេតបង្ហាញថាផ្នែកខ្លះនៃសំបករបស់ភពអង្គារមានលក្ខណៈម៉ាញេទិច មានន័យថាការបញ្ច្រាសរវាងប៉ូលផ្ទុយគ្នានៃវាលឌីប៉ូលរបស់វាបានកើតឡើងកាលពីអតីតកាល។ ការសិក្សាផ្នែកប៉ាលេអូម៉ាញេទិចសាស្ត្រ នៃធាតុរ៉ែដែលងាយនឹងទទួលលក្ខណៈម៉ាញេទិចក្នុងសំបកនៃភពអង្គារ បង្ហាញថាវាមានលក្ខណៈស្រដៀងនឹងការឆ្លាស់លក្ខណៈម៉ាញេទិចក្នុងបាតសមុទ្រនៃភពផែនដីដែរ។ តាមទ្រឹស្ដីមួយដែលត្រូវលើកឡើងនៅឆ្នាំ ១៩៩៩ និងពិនិត្យឡើងវិញនៅ ខែតុលា ឆ្នាំ២០០៥ (ដោយមានជំនួយពីផ្កាយរណប Mars Global Surveyor) ការផ្លាស់ប្ដូរលក្ខណៈម៉ាញេទិចនេះ បង្ហាញថា ភពអង្គារមានសកម្មភាពផ្លាកតិចតូនិចកាលពីពេល ៤ ពាន់លានឆ្នាំមុន មុនពេលឌីណាម៉ូនៃភពជាប់គាំងលែងដំណើរការ ហើយដែនម៉ាញេទិចនៃភពត្រូវបានបាត់បង់។[52]
គេគិតថា នៅពេលប្រព័ន្ធព្រះអាទិត្យកំពុងកកើតឡើង ភពព្រះអង្គារត្រូវបង្កើតឡើងដោយដំណើរការស្តូកាស្ទីក នៃវត្ថុនានាដែលស្ថិតក្នុងគន្លងព្រះអាទិត្យនៅពេលនោះ។ ភពអង្គារមានលក្ខណៈធាតុគីមីប្លែកពីភពផែនដីដោយសារទីតាំងរបស់វានៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ធាតុដែលមានចំណុចរំពុះទាប ដូចជា ក្លរ ផូស្វរ និងស៊ុលផួរ មាននៅភពអង្គារច្រើនជាងនៅភពផែនដី។ ធាតុទាំងនេះប្រហែលជាត្រូវរុញច្រានទៅខាងក្រៅដោយខ្យល់ព្រះអាទិត្យ ដែលមានថាមពលខ្លាំងកាលពីព្រះអាទិត្យនៅក្មេង។[53]
បន្ទាប់ពីភពនីមួយៗត្រូវបង្កើតឡើង វាត្រូវប៉ះទង្គិចជាមួយអាចម៍ផ្កាយជាច្រើន។ ដោយហេតុនេះហើយ ទើបគេរកឃើញថា ប្រហែល៦០% នៃភពអង្គារមានស្នាមបង្ហាញពីការប៉ះទង្គិច។[54][55][56] ចំណែកឯផ្ទៃដែលនៅសល់ ស្ថិតនៅក្រោមអាងដ៏ធំផ្សេងៗដែលកើតឡើងពីការប៉ះទង្គិចដែរ។ គេមានភស្តុតាងបង្ហាញពីអាងដ៏ធំមួយដែលកើតពីការប៉ះទង្គិច នៅអឌ្ឍគោលខាងជើងនៃភពអង្គារ លាតសន្ធឹង ១០,៦០០ គុណនឹង ៨,៥០០ គីឡូម៉ែត្រ ស្មើនឹងបួនដងនៃទំហំ ប៉ូលខាងត្បូង-អាងអែទគេន (South Pole — Aitken basin) នៃព្រះចន្ទរបស់ភពផែនដី ហើយវាជាអាងធំជាងគេដែលគេធ្លាប់រកឃើញ។[57][58] ទ្រឹស្ដីមួយបានលើកឡើងថា ភពអង្គារបានប៉ះទង្គិចនឹងវត្ថុមួយដែលមានទំហំប្រហែលនឹងភពព្លុយតុង កាលពីប្រមាណបួនពាន់លានឆ្នាំមុន។ ព្រឹត្តិការណ៍នេះបានបង្កើតនូវភាពខុសគ្នារវាងអឌ្ឍគោលទាំងពីរនៃភពអង្គារ និងបង្កើតអាងបូរ៉េអាល់ (Borealis basin) ដែលគ្របដណ្ដប់ផ្ទៃ ៤០%នៃភព។[59][60]
ប្រវត្តិសាស្ត្រភូគព្ភវិទ្យានៃភពអង្គារអាចចែកចេញជាច្រើនសម័យកាល ប៉ុន្តែសម័យកាលបឋមទាំងបីគឺ:[62][63]
ភពអង្គារនៅតែមានភាពសកម្ម ផ្នែកសកម្មភាពភូគព្ភសាស្ត្រផ្សេងៗ។ ជ្រលងភ្នំ អាតាបាស្កា (Athabasca Valles) មានការហូរកម្អែរភ្នំភ្លើង មានរាងដូចជា សន្លឹក បង្កើតឡើង ២០០ លានឆ្នាំមុន។ លំហូរទឹកក្នុងក្រាបែន (grabens) ដែលគេហៅថា ស៊ែរប៊ែរ ហ្វូស៊ីស (Cerberus Fossae) ប្រហែល ២០ លានឆ្នាំមុន បញ្ជាក់ពីការជ្រៀតចូលនៃភ្នំភ្លើងក្នុងអំឡុងពេលនោះ។[64] នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០០៨ រូបភាពពី យានស៊ើបការណ៍ភពអង្គារ (Mars Reconnaissance Orbiter) បានបង្ហាញភស្តុតាងនៃការធ្លាក់ផ្ទាំងដុំថ្ម ពីច្រាំងថ្មចោទកម្ពស់ ៧០០ ម៉ែត្រ។[65]
យានចុះចត ហ្វ៊ីនីកស៍ (Phoenix lander) បានបង្ហាញទិន្នន័យថា ដីនៃភពអង្គារមានជាតិ អាល់កាឡាំង បន្តិចបន្តួច ហើយមានផ្ទុកធាតុដូចជា ម៉ាញ៉េស្យូម សូដ្យូម ប៉ូតាស្យូម និងក្លរ។ សារធាតុចិញ្ចឹមទាំងនេះមាន នៅក្នុងដីនៃភពផែនដី ហើយវាចាំបាច់សម្រាប់ការលូតលាស់របស់រុក្ខជាតិ។[66] ការពិសោធន៍ដែលអនុវត្តដោយយានចុះចតខាងលើ បានបង្ហាញថាដីនៃភពអង្គារ មានកម្រិត pH បាស ៧.៧ និងមានផ្ទុក ០.៦% នៃ អំបិលពែក្លរ៉ាត[67][68][69][70] ជាកំហាប់ដែលមានជាតិពុលដល់មនុស្ស។[71][72]
មាន ស្ទ្រីអាក់ (Dark slope streak) ជាច្រើននៅភពព្រះអង្គារ ហើយ ស្ទ្រីអាក់ថ្មីៗ កើតឡើងជាញឹកញាប់ នៅលើជម្រាលភ្នំ រណ្ដៅរូងភ្នំ និងជ្រលងភ្នំ។ ស្ទ្រីអាក់ទាំងនោះ កាលពីដំបូងមានពណ៍ខ្មៅ ប៉ុន្តែវាប្រែពណ៍ទៅជា សទៅៗ តាមអាយុរបស់វា។ ស្ទ្រីអាក់អាចកើតនៅតំបន់តូចមួយ ហើយរីកធំទៅៗ រហូតដល់រាប់រយគីឡូម៉ែត្រ។ ទ្រឹស្ដីមួយចំនួនដែលគេទទួលស្គាល់ បានលើកឡើងថា ពួកវាជាដីនៅស្រទាប់ក្រោម ដែលត្រូវបានលេចឡើង ក្រោយពីការធ្លាក់នៃដីមានពណ៍ស ឬខ្យល់កួចដី។[73] ការពន្យល់មួយចំនួនទៀតត្រូវបានគេលើកឡើង ដូចជា ពួកវាអាចកើតឡើងដោយសារទឹក ឬការលូតលាស់របស់សារពាង្គកាយផ្សេងៗ។[74][75]
ទឹកដែលជាសារធាតុរាវ មិនអាចមាននៅលើភពអង្គារបានទេ ព្រោះសម្ពាធបរិយាកាសភពអង្គារទាប ដែលស្មើនឹង ១% នៃសម្ពាធបរិយាកាសផែនដី[30] លើកលែងតែនៅរយៈកំពស់ទាបបំផុតក្នុងរយៈពេលខ្លី។[31][32] កាតឹបទឹកកក នៅតំបន់ប៉ូលទាំងពីរនៃភពអង្គារ ត្រូវបានគេជឿថា បង្កើតឡើងដោយទឹក។[76][77] តាមការគណនា ប្រសិនបើកាតឹបទឹកកកនៅតំបន់ប៉ូលទាំងពីរនៃភពអង្គាររលាយនោះ វានឹងមានមាឌគ្រប់គ្រាន់សម្រាប់គ្របដណ្ដប់ផ្ទៃនៃភពទាំងមូលជម្រៅ ១១ ម៉ែត្រ។[33] ភពអង្គារ មាន ម៉ង់តូពែរម៉ាហ្វ្រសថ៍ (permafrost mantle) ដែលលាតសន្ធឹងពី តំបន់ប៉ូល ទៅជុំវិញរយៈទទឹង ៦០°។[76] ទឹកកកដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានគេគិតថាជាប់នៅក្នុង គ្រីយ៉ូស្វ៊ែរ (cryosphere) នៃភពអង្គារ។ ទិន្នន័យរ៉ាដាពីផ្កាយរណប Mars Express និង Mars Reconnaissance Orbiter (MRO) បង្ហាញពីបរិមាណទឹកកកដ៏ច្រើននៅប៉ូលទាំងពីរ (កក្កដា ២០០៥)[78][79] និងនៅរយៈទទឹងកណ្តាល (ខែវិច្ឆិកា ឆ្នាំ ២០០៨) ។[80] យានចុះចត ហ្វ៊ីនីកស៍ (Phoenix lander) បានយកគំរូទឹកនៃទឹកកកដោយផ្ទាល់នៅលើដី ភពអង្គារ រាក់នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០០៨ ។[81]
ទម្រង់ដីដែលអាចមើលឃើញនៅលើភពអង្គារ បង្ហាញយ៉ាងច្បាស់ថា ទឹករាវធ្លាប់មានវត្តមាននៅលើផ្ទៃនៃភពនេះ។ វាលដីដ៏ធំ ដែលត្រូវបានទឹកហូរច្រោះ ត្រូវបានគេរកឃើញប្រហែល ២៥ កន្លែង។ ទាំងនេះត្រូវបានគេគិតថាជាកំណត់ត្រា នៃសំណឹកដែលបណ្តាលមកពីការបញ្ចេញទឹកដ៏ច្រើនសន្ធឹកសន្ធាប់ពីផ្ទៃទឹកក្រោមដី ហើយ ខ្លះទៀតត្រូវបានគេសន្មតថាបណ្តាលមកពីសកម្មភាពនៃផ្ទាំងទឹកកកឬកម្អែរភ្នំភ្លើង។[82][83] ជាក់ស្ដែង ម៉ាអាឌីមវ៉ាលលីស (Ma'adim Vallis) មានប្រវែង ៧០០ គីឡូម៉ែត្រ មានទទឹង ២០ គីឡូម៉ែត្រ និងជម្រៅ ២ គីឡូម៉ែត្រ នៅកន្លែងខ្លះ។ វាត្រូវបានគេគិតថាត្រូវបានបង្កើតឡើងដោយទឹកដែលហូរ នៅលើភពអង្គារ កាលពីយូរលង់មកហើយ។[84] ព្រែកដែលក្មេងជាងគេបំផុត ក្នុងចំណោមព្រែកទាំងនោះ ត្រូវគេគិតថាបង្កើតឡើងប្រហែល ពីរឬបីលានឆ្នាំមុន។[85] នៅកន្លែងផ្សេងទៀត ជាពិសេសនៅលើតំបន់ចាស់បំផុតនៃផ្ទៃភពអង្គារ បណ្តាញជ្រលងភ្នំដែលមានលក្ខណៈល្អិតល្អន់ ត្រូវបានរកឃើញជាច្រើនកន្លែង។ លក្ខណៈពិសេសនៃជ្រលងភ្នំទាំងនេះនិងការបែងចែករបស់វាបញ្ជាក់យ៉ាងច្បាស់ថា ពួកវាត្រូវបានឆ្លាក់ដោយការហូរចេញ ដែលបណ្តាលមកពីទឹកភ្លៀងនៅដើមប្រវត្តិសាស្ត្រភពអង្គារ។ លំហូរទឹកក្រោមដី អាចដើរតួយ៉ាងសំខាន់នៅក្នុងបណ្តាញមួយចំនួន ប៉ុន្តែការធ្លាក់ទឹកភ្លៀងប្រហែលជាមូលហេតុដើមនៃឆ្លាក់ឡើងជាជ្រលងភ្នំ ស្ទើរតែគ្រប់ករណីទាំងអស់។[86]
គេបានរកឃើញជ្រលងធំៗជាច្រើន ដែលគេហៅថា ហ្គូលី (gullies)។ ហ្គូលីភាគច្រើន ស្ថិតនៅតំបន់ដែលមានដីខ្ពស់ក្នុងអឌ្ឍគោលខាងត្បូង និងបែរមុខទៅអេក្វាទ័រ។ វាភាគច្រើនស្ថិតនៅភាគខាងត្បូងនៃ រយៈទទឹង ៣០°។ អ្នកនិពន្ធមួយចំនួនបានលើកឡើងថា ពួកវាប្រហែល ជាកើតឡើងមកពីទឹកកករលាយ[87][88] ហើយខ្លះទៀតគិតថា វាកើតឡើងពី កាបូនឌីអុកស៊ីតកក ឬការធ្វើចលនានៃធូលីស្ងួត។[89][90] គេមិនទាន់រកឃើញហ្គូលី ដែលមានភាពរេចរឹលដោយសារអាកាសធាតុទេ ហើយក៏មិនទាន់រកឃើញរណ្ដៅដែលកើតឡើងពីការប៉ះទង្គិចជាមួយអាចម៍ផ្កាយ កើតឡើងនៅលើហ្គូលីដែលមានស្រាប់ដែរ មានន័យថាហ្គូលីទាំងអស់ទើបកើតឡើងថ្មីៗ ហើយប្រហែលជាមានហ្គូលីថ្មីៗទៀតកំពុងកើតឡើង។[88] លក្ខណៈភូគព្ភសាស្ត្រផ្សេងទៀតដូចជា ដែលតា និង កោណដេហ្សេចស្យុង (alluvial fans) ដែលត្រូវរក្សាទុកក្នុងរណ្ដៅដែលកើតឡើងពីការប៉ះទង្គិចពីអាចម៍ផ្កាយ ជាភស្តុតាងបន្ថែមទៀតបញ្ជាក់ពី អាកាសធាតុដែលមានលក្ខណៈក្ដៅហើយសើម ក្នុងចន្លោះពេលមួយឬច្រើន ក្នុងប្រវត្តិសាស្ត្រដើមនៃភពអង្គារ។[91] លក្ខខណ្ឌបែបនេះតម្រូវឱ្យមានវត្តមានរីករាលដាលនៃបឹងក្រាទែរ(បឹងដែលកើតឡើងពីសកម្មភាពភ្នំភ្លើង)លើភាគរយដ៏ធំមួយនៃផ្ទៃភពទាំងមូល ហើយភស្តុតាងពីការសិក្សាតាមបែប មីនេរ៉ាឡូហ្ស៊ី(ការសិក្សាអំពីរ៉ែ) សេឌីម៉ង់តូឡូហ្ស៊ី(ការសិក្សាអំពីថ្ម) និងហ្សេអូម៉ហ្វូឡូហ្ស៊ី(ការសិក្សាពីការកកើតឡើងនៃទម្រង់ដី) បានបញ្ជាក់ពីការអះអាងនេះ។[92]
មានភស្តុតាងផ្សេងៗទៀត បញ្ជាក់ពីវត្តមានទឹកនៅអតីតកាលលើភពអង្គារ ដូចជាការរកឃើញរ៉ែជាក់លាក់មួយចំនួន ដែលក្នុងនោះមាន អេម៉ាទីត និងហ្គូទីត ដែលភាគច្រើនកកើតឡើងក្រោមវត្តមាននៃទឹក។[95] នៅឆ្នាំ២០០៤ យានរុករក Opportunity បានរកឃើញរ៉ែហ្សារ៉ូស៊ីត។ រ៉ែនេះកកើតឡើងតែក្រោមវត្តមានទឹកមានជាតិអាស៊ីតប៉ុណ្ណោះ ដែលជាភស្តុតាងមួយទៀតបញ្ជាក់ពីវត្តមានទឹកនៅលើភពអង្គារ កាលពីអតីតកាល។[96] ភស្តុតាងថ្មីៗបន្ថែមទៀតបញ្ជាក់ពីវត្តមានទឹករាវ គឺបានមកពីការរកឃើញសារធាតុរ៉ែហ្ស៊ីបស៍ នៅលើផ្ទៃភពអង្គារដោយយានរុករក Opportunity របស់អង្គការណាសាកាលពីខែធ្នូឆ្នាំ ២០១១ ។[97][98] គេប៉ាន់ប្រមាណថាបរិមាណទឹកនៅក្នុងម៉ង់តូខាងលើនៃភពអង្គារ ដែលតំណាងដោយអ៊ីយ៉ុងអ៊ីដ្រុកស៊ីលមានក្នុងសារធាតុរ៉ែក្នុងភពអង្គារ មានប្រហែល ៥០-៣០០ ppm (mg/L) គ្រប់គ្រាន់ក្នុងការគ្របដណ្តប់លើភពអង្គារទាំងមូលដល់ជម្រៅ ២០០-១០០០ ម៉ែត្រ។[99]
នៅឆ្នាំ២០០៥ ទិន្នន័យរ៉ាដាបានបង្ហាញពីបរិមាណទឹកកកដ៏សន្ធឹកសន្ធាប់ នៅតំបន់ប៉ូលទាំងពីរនៃភពអង្គារ[78] និងនៅរយៈទទឹងកណ្ដាល។[80][100] នៅខែមីនា ឆ្នាំ២០០៧ យានរុករកភពអង្គារ Spirit បានយកគំរូគីមីដែលមានផ្ទុកម៉ូលេគុលទឹក។
ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.