ឝ្រីឝៅគន្ធបទ
From Wikipedia, the free encyclopedia
ព្រះបាទឝ្រីឝៅគន្ធបទ រឺ ស្រីសុគន្ធរថ រឺ ចៅពញាដំខត្តិយរាជា (ប្រសូ. គ.ស ១៤៧៨-១៥១២) រជ្ជកាល (គ.ស ១៥០៤-១៥១២) ជាព្រះរាជបុត្រច្បង ស្ដេចឡើងសោយរាជ្យស្នងសម្ដេចព្រះវររាជបិតា ព្រះស្រីធម្មរាជាទី១ ចាប់ពីឆ្នាំជូត ឆស័ក ព.ស. ២០៤៨ - គ.ស. ១៥០៤ - ម.ស. ១៤២៦ - ច.ស ៨៦៦ ក្នុងព្រះជន្មាយុ ២៦ ព្រះវស្សា ព្រះអង្គទ្រង់ព្រះនាមជា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះឝ្រីឝៅគន្ធបទ ចក្រពត្តិពង្សវរវង្សខត្តិយោ មហាសេដ្ឋោវរោរិទ្ធិពិធ្យាស្រ័យ មហ័យ រាជាធិរាជរាមាធិបតី ជាអម្ចាស់ជីវិតលើត្បូងគ្រងព្រះមហានគរកម្ពុជា សិរីយយោធរបវរឥន្ទបត្ត កុរុរដ្ឋរាជធានី បុរីរម្យឧត្តមមហាស្ថាន។
ឝ្រីឝៅគន្ធបទ | |||||
---|---|---|---|---|---|
ព្រះបាទ | |||||
ឯកសារ:Shri Shao Sukandhabada.PNG កាល ព្រះបាទឝ្រីឝៅគន្ធបទទ្រង់ថ្លែងពីសុបិនប្រាប់សេនាបតីមន្ត្រីទាំងពួង (គំនូរនេះគូរពីគ.ស ១៨៧៩) | |||||
រជ្ជកាល | គ.ស ១៥០៤-១៥១២ | ||||
រាជ្យមុន | ធម្មរាជាទី១ | ||||
រាជ្យបន្ត | ស្រីជេដ្ឋា | ||||
ស្វាមី/មហេសី | អ្នកព្រះម្នាងកេសរបុប្ផា | ||||
បុត្រ | ចៅពញាយសរាជា | ||||
| |||||
វង្ស | ធម្មរាជា | ||||
សន្តតិវង្ស | អង្គជ័យ | ||||
បិតា | ធម្មរាជាទី១ | ||||
មាតា | ព្រះភគវតី ស្រីធីតា | ||||
ប្រសូត | ១៤៧៨ ចតុម្មុខ | ||||
សុគត | ១៥១២ បន្ទាយស្ទឹងសែន |
ស្ដេចបានតែងព្រះមេរុ ថ្វាយព្រះភ្លើងព្រះបរមសព សម្ដេចព្រះវរបិតាស្រេចស្ដេចគង់នៅចតុម្មុខស្រុកភ្នំពេញ។
ក្នុងឆ្នាំឆ្លូវ សប្តស័ក ព.ស. ២០៤៩-គ.ស. ១៥០៥-ម.ស. ១៤២៧-ច.ស. ៨៦៧ ព្រះអង្គ និងរាជសេវកាមាត្យ ហែព្រះបរមអដ្ឋិ សម្ដេចព្រះវរបិតា ទៅសាងព្រះចេតិយ នៅខាងព្រះធាតុ ខេត្តអាសន្ទុក ប្របព្រះពុទ្ធចេតិយ ធ្វើបុណ្យជាឱឡារិកសន្ធឹកមហិមា បញ្ចុះព្រះបរមអដ្ឋិ សម្ដេចព្រះបិតាស្រេច ស្ដេចត្រឡប់មកចតុម្មុខមង្គលវិញ។ ព្រះអង្គសោយរាជ្យជាសុខមកបាន ៤ ឆ្នាំ។
តាមសិលាចារឹក K.៨២ B ជាភាសាខ្មែរថា សម្តេចឱកញាយស្យឝ្រីឝៅគន្ធបទ បានស្ថាបនាចៃតិយបញ្ចុះព្រះមហាសារីរិកធាតុ ធ្វើព្រះវិហារចន្លោះគោបុរៈខាងកើតនិងតួប៉មកណ្តាលនៃប្រាសាទ វត្តនគរបាជ័យ ខេត្តកំពង់ចាម ដែលពេលនោះហៅថា នគរជយវីរសក្តិ និងធ្វើសន្លឹកសីមាវធិបញ្ចុះព័ទ្ធជុំវិញវិហារនេះ ហើយវេរប្រគេនព្រះអរិយសង្ឃនាម មហានាគសេនបពិត្រ នៅវេលាពីរស្រមោលពេលព្រឹក ថ្ងៃច័ន្ទ ទី១៤រោជ ខែអាសាឍ ឆ្នាំខាល នក្សត្រត្រូវនឹងគ.ស. ១៥៦៦។ ចំណែកអត្ថបទខាងភាសាបាលី K.៨២ A នៅបន្ទាត់ទី១-២ ថា អធិនាម សិរីសោគន្ធបទ គឺជាអតីតព្រះមហាក្សត្រ ឬអ្នកដែលបានទទួលឋានៈដូចព្រះមហាក្សត្រ។ នាមទាំងពីរនេះ ត្រូវអ្នកឯកទេសភាសាសំស្ក្រឹត និងបាលីថា ត្រូវនឹងពាក្យសម្រួលរបស់ខ្មែរថា «ស្រីសុគន្ធបទ»។ ដូច្នេះបានន័យថា ព្រះបាទស្រីសុគន្ធបទ ដែលក្នុងពង្សាវតារសតវត្សរ៍ទី១៩ សរសេរថា ព្រះអង្គត្រូវស្តេចកន ប្រើល្បិចកលសំលាប់ចោលនៅកំពង់ធំនាឆ្នាំ១៥១២នោះ គឺជារឿងមិនពិតទេ។ ចំណុចនេះ ឆ្លើយត្រូវគ្នានឹងកំណត់ត្រារបស់លោក ហ្គាស្ប៉ាដាគ្រុស ដែលបានកត់ត្រាទុក នៅពេលលោកស្នាក់នៅលង្វែកពីឆ្នាំ១៥៥៥-១៥៥៧ ថាព្រះមហាក្សត្រនៅពេលនោះបានឡើងសោយរាជ្យដោយសារតែមានការបះបោរដ៏ធំមួយរបស់ប្រជាជន ដែលបានបង្ខំឲ្យព្រះជេដ្ឋារបស់ព្រះអង្គជាព្រះមហាក្សត្រពេលនោះចុះចេញពីរាជបល្លង្ក។ បន្ទាប់ពីព្រះអង្គបង្រ្កាបការបះបោរបានដោយជោគជ័យ ទើបព្រះជេដ្ឋាព្រះអង្គប្រគល់ព្រះរាជាណាចក្រនេះឲ្យព្រះអង្គគ្រប់គ្រងជំនួសវិញ។ ម្ល៉ោះហើយ ព្រះបាទស្រីសុគន្ធបទ នៅមានព្រះជន្មនៅឡើយ បន្ទាប់ពីព្រះអនុជចន្ទរាជាបង្ក្រាបការបះបោរ ដែលគេជឿថាដឹកនាំដោយស្តេចកននោះរួច។ ត្រង់នេះមានសរសេរនៅក្នុងនិក្ខេបបទបណ្ឌិតរបស់លោក ម៉ៃឃើលវិកឃើរី (១៩៧៧)។