![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/0/0a/VatNokor_03.jpg/640px-VatNokor_03.jpg&w=640&q=50)
ខេត្តកំពង់ចាម
ខេត្តនៃព្រះរាជាណាចក្រកម្ពុជា / From Wikipedia, the free encyclopedia
ខេត្តកំពង់ចាម គឺជាខេត្តមួយរបស់ប្រទេសកម្ពុជា ដែលស្ថិតនៅលើដីទំនាបកណ្តាលនៃទន្លេមេគង្គ។ មានព្រំប្រទល់ជាប់ខេត្តកំពង់ឆ្នាំងនៅខាងលិច ខេត្តកំពង់ធំនិងខេត្តក្រចេះខាងជើងនិងឦសាន ខេត្តត្បូងឃ្មុំនៅខាងកើត និងខេត្តព្រៃវែងនិងខេត្តកណ្តាលនៅខាងត្បូង។ ខេត្តកំពង់ចាមត្រូវបានបែងចែកជាផ្លូវការជាពីរខេត្តនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ដីទាំងអស់នៅខាងលិចទន្លេមេគង្គនៅតែជាខេត្តកំពង់ចាម នៅដីនៅខាងកើតទន្លេមេគង្គក្លាយជាខេត្តត្បូងឃ្មុំ។ មុនពេលការបែងចែកនេះ ខេត្តកំពង់ចាមបានលាតសន្ធឹងទៅខាងកើតជាប់ព្រំដែនអន្តរជាតិជាមួយប្រទេសវៀតណាម ជាខេត្តធំទី១១ នៃប្រទេសកម្ពុជា ហើយមានប្រជាជនចំនួន ១ ៦៨០ ៦៩៤ នាក់ គឺជាខេត្តដែលមានប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។ ខេត្តកំពង់ចាមមានទីរួមខេត្តកំពង់ចាមជាទីក្រុង។
ព័ត៌មានសង្ខេប ខេត្តកំពង់ចាម, ប្រទេស ...
ខេត្តកំពង់ចាម | |
---|---|
ខេត្ត | |
![]() | |
![]() | |
កូអរដោនេ: 11°59′N 105°27′E | |
ប្រទេស | ![]() |
ទីរួមខេត្ត (ក្រុង) | កំពង់ចាម |
រដ្ឋាភិបាល | |
• អភិបាល | អ៊ុន ចាន់ដា (គ.ប្រ.ក.) |
ផ្ទៃក្រឡា | |
• សរុប | ៤៥៤៩ គម2 (១៧៥៦ ម៉ាយ ការ) |
ចំណាត់ថ្នាក់ផ្ទៃក្រឡា | ចំណាត់ថ្នាក់ទី១១ |
ប្រជាជន (២០០៨)[1] | |
• សរុប | ១៦៨០៦៩៤&#៩១;ត្រូវការផ្ទាន់កាល&#៩៣; |
• ចំណាត់ថ្នាក់ | មានចំណាត់ថ្នាក់ទី២ |
ល្វែងម៉ោង | ម.ស.ស.+០៧ |
ក្រមវាយទូរសព្ទ | +៨៥៥ |
ក្រមអ.ម.អ. ៣១៦៦ | KH-៣ |
ស្រុក-ក្រុង | ១០ |
ឃុំ-សង្កាត់ | ១៧៣ |
ភូមិ | ១៧៥៨ |
សភាតំណាងរាស្ត្រ | គ.ប្រ.ជ. |
បិទ