នរោត្ដម សីហនុ
អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា / From Wikipedia, the free encyclopedia
Script error: No such module "SDcat".
នរោត្តម សីហនុ King Norodom Sihanouk | |||||
---|---|---|---|---|---|
ព្រះបរមឆាយាលក្ខណ៍ព្រះបាទ នរោត្តម សីហនុ នាឆ្នាំ១៩៨៣ | |||||
ព្រះមហាក្សត្រកម្ពុជា កម្ពុជាក្រោមអាណានិគម និង ឯករាជ្យ (អាណត្តិទី១) | |||||
រជ្ជកាល | ២៥ មេសា ១៩៤១ – ២ មីនា ១៩៥៥ | ||||
រាជាភិសេក | ៣ ឧសភា ១៩៤១ | ||||
អង្គមុន | ស៊ីសុវត្ថិ មុនីវង្ស | ||||
អង្គក្រោយ | នរោត្តម សុរាម្រិត | ||||
ព្រះមហាក្សត្រកម្ពុជា (អាណត្តិទី២) | |||||
រជ្ជកាល | ២៤ កញ្ញា ១៩៩៣ ~ ៧ តុលា ២០០៤ | ||||
អង្គមុន | ជា ស៊ីម | ||||
អង្គក្រោយ | នរោត្តម សីហមុនី | ||||
ប្រសូត | (1922-10-31)31 October 1922 ភ្នំពេញ សហភាពឥណ្ឌូចិន | ||||
សុគត | October 15, 2012(2012-10-15) (អាយុ 89 ឆ្នាំ) ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន | ||||
រាជពន្ធភាព | នរោត្តម មុនីនាថ សីហនុ
(អភិសេកឆ្នាំ១៩៥២) សូមមើលបញ្ជី
| ||||
រាជបច្ឆាញាតិ | បុត្រាបុត្រី១៤អង្គ | ||||
| |||||
វង្ស | រាជវង្សនរោត្តម | ||||
បិតា | នរោត្តម សុរាម្រិត | ||||
មាតា | ស៊ីសុវត្ថិ កុសមៈ | ||||
សាសនា | ពុទ្ធសាសនាថេរវាទ | ||||
ព្រះហត្ថលេខា |
នរោត្តម សីហនុ | |
---|---|
នាយករដ្ឋមន្ត្រីកម្ពុជាទី១ នាយករដ្ឋមន្ត្រីអាណាព្យាបាលកម្ពុជាទី១ | |
ក្នុងការិយាល័យ ១៨ មីនា ១៩៤៥ – ១៣ សីហា ១៩៤៥ | |
មុន | តំណែងបានបង្កើតឡើង |
បន្ទាប់ | សឺន-ង៉ុកថាញ់ |
នាយករដ្ឋមន្ត្រីកម្ពុជាទី១២ នាយករដ្ឋមន្ត្រីអាណាព្យាបាលកម្ពុជាទី២ | |
ក្នុងការិយាល័យ ២៨ មេសា ១៩៥០ – ៣០ ឧសភា ១៩៥០ | |
មុន | យ៉ែម-សំបូរ |
បន្ទាប់ | សម្ដេចក្រុមហ្លួងស៊ីសុវត្ថិ-មុនីពង្ស |
នាយករដ្ឋមន្ត្រីកម្ពុជាទី១៦ នាយករដ្ឋមន្ត្រីអាណាព្យាបាលកម្ពុជាទី៦ | |
ក្នុងការិយាល័យ ១៦ មិថុនា ១៩៥២ – ២៤ មករា ១៩៥៣ | |
មុន | ហ៊ុយ-គន្ធុល |
បន្ទាប់ | ប៉ែន-នុត |
នាយករដ្ឋមន្ត្រីកម្ពុជាទី២០ នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាទី៣ | |
ក្នុងការិយាល័យ ៧ មេសា ១៩៥៤ – ១៨ មេសា ១៩៥៤ | |
មុន | ចាន់-ណាក់ |
បន្ទាប់ | ប៉ែន-នុត |
នាយករដ្ឋមន្ត្រីកម្ពុជាទី២៣ នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាទី៦ | |
ក្នុងការិយាល័យ ៣ តុលា ១៩៥៥ – ៥ មករា ១៩៥៦ | |
មុន | ឡេង-ង៉ែត |
បន្ទាប់ | អ៊ុម-ឈៀងស៊ុន |
នាយករដ្ឋមន្ត្រីកម្ពុជាទី២៥ នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាទី៨ | |
ក្នុងការិយាល័យ ១ មីនា ១៩៥៦ – ២៤ មីនា ១៩៥៦ | |
មុន | អ៊ុម-ឈៀងស៊ុន |
បន្ទាប់ | ឃឹម-ទិត |
នាយករដ្ឋមន្ត្រីកម្ពុជាទី២៧ នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាទី១០ | |
ក្នុងការិយាល័យ ១៥ កញ្ញា ១៩៥៦ – ១៥ តុលា ១៩៥៦ | |
មុន | ឃឹម-ទិត |
បន្ទាប់ | សាន-យន់ |
នាយករដ្ឋមន្ត្រីកម្ពុជាទី៣៥ នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាទី១៧ | |
ក្នុងការិយាល័យ ៩ មេសា ១៩៥៧ – ៧ កក្កដា ១៩៥៧ | |
មុន | សាន-យន់ |
បន្ទាប់ | ស៊ឹម-វ៉ា |
នាយករដ្ឋមន្ត្រីកម្ពុជាទី៣៦ នាយករដ្ឋមន្ត្រីរាជាធិបតេយ្យរាជ្យានុសិទ្ធិកម្ពុជាទី១ | |
ក្នុងការិយាល័យ ៣ មេសា ១៩៦០ – ១៩ មេសា ១៩៦០ | |
មុន | ព្រះអង្គឯង (ជាន.រ.នៃព្រះរាជាណាចក្រកម្ពុជាឯករាជ្យ |
បន្ទាប់ | ផូ-ព្រឿង |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
គណបក្សនយោបាយ | សង្គមរាស្ត្រនិយម |
វិជ្ជាជីវៈ | អ្នកនយោបាយ |
ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតី (៣១ តុលា ១៩២២ – ១៥ តុលា ២០១២)(ភាសាចិន:西哈努克) ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៩៤១ដល់១៩៥៥ និងម្ដងទៀតចាប់ពី ឆ្នាំ១៩៩៣ ដល់ ២០០៤។ ព្រះអង្គប្រសូត្រនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ទ្រង់យាងសោយព្រះទិវង្គតនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនិងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង០១:២០នាទីរំលងអាធ្រាត្រ (ម៉ោងក្នុងព្រះរាជាណាចក្រកម្ពុជា) នាមន្ទីរពេទ្យទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយព្រះរោគាពាធ។ គោរម្យងារជាកិត្តិយសជាព្រះបិតាឯករាជ្យជាតិខ្មែរក្រោយពីព្រះអង្គបានដាក់រាជ្យថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ព្រះចៅក្រុងកម្ពុជាធិបតី មានគោរម្យងារថា ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។
ព្រះអង្គជាអ្នកគ្រប់គ្រងដែលមានឥទ្ធិពលរបស់កម្ពុជាចាប់ពីឆ្នាំ១៩៥៣ដល់ឆ្នាំ១៩៧០។ បន្ទាប់ពីការដាក់រាជ្យលើកទីពីររបស់ព្រះអង្គក្នុងឆ្នាំ២០០៤ ព្រះអង្គត្រូវបានគេស្គាល់ថា ជាព្រះមហាវីរក្សត្រជាតំណែងមួយក្នុងនោះដែលព្រះអង្គបានទទួលបានការទទួលខុសត្រូវជាច្រើនកាលអតីតរបស់ទ្រង់ជាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញ។
ជាព្រះរាជបុត្រនៃព្រះបាទនរោត្តម-សុរាម្រិត និង ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ-កុសមៈ ព្រះសីហនុបានកាន់តំណែងជាច្រើនមែនទែនតាំងពីឆ្នាំ១៩៤១ ដែលសៀវភៅកំណត់ត្រាពិភពលោកហ៊្គីននីស បង្ហាញថាទ្រង់ថាជាអ្នកនយោបាយដែលបានបម្រើក្នុងដំណើរផ្លាស់ប្ដូរនៃមុខតំណែងនយោបាយធំៗបំផុតរបស់ពិភពលោក។[1] ទាំងនេះរួមមានពីរអាណ្ណត្តិជាព្រះមហាក្សត្រ តំណែងពីរជាសម្ដេចព្រះរាជបុត្រ តំណែងមួយជាប្រធាន តំណែងពីរជានាយករដ្ឋមន្ត្រី ដូចគ្នាតំណែងមួយចំនួនជាមេដឹកនាំនៃរដ្ឋាភិបាលនិរទេសជាច្រើន។ ទ្រង់បានបម្រើការជាប្រមុខរដ្ឋជាអាយ៉ងរបស់រដ្ឋាភិបាលខ្មែរក្រហមនៅឆ្នាំ១៩៧៥–១៩៧៦។[2]
ភាគច្រើននៃតំណែងទាំងនេះជាព្រះកិត្តិយសតែប៉ុណ្ណោះ រួមមានតំណែងចុងក្រោយជាព្រះមហាក្សត្រកម្ពុជាអាស្រ័យរដ្ឋធម្មនុញ្ញ។ សម័យកាលនៃការគ្រប់គ្រងជាក់ស្ដែងរបស់សម្ដេចព្រះ នរោត្តម សីហនុ លើកម្ពុជាគឺបានចាប់ពី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នៅពេលដែលកម្ពុជាបានទទួលបានឯករាជ្យពីបារាំង រហូតដល់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ នៅពេលនោះលោកឧត្តមសេនីយ៍លន់-នល់និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ និងបក្សពួក បានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីព្រះតំណែងព្រះប្រមុខរដ្ឋនៃកម្ពុជា។