ផែនការក៥
From Wikipedia, the free encyclopedia
ផែនការក៥ ឬអាចហៅបានថាវាំងននឫស្សី (ភាសាអង់គ្លេស៖ Bamboo Curtain)[1] គឺជាកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលចាប់អនុវត្តឡើងពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ១៩៨៩ ក្នុងគោលបំណងចង់បិតច្រកផ្លូវគ្រប់ប្រភេទនៅភាគខាងជើងប្រទេសកម្ពុជាដើម្បីរារាំងកុំឱ្យពួកខ្មែរក្រហមវាយលុកចូល។ ផែនការក៥ បានបំផ្លិចបំផ្លាញទាំងធនធានមនុស្សនិងធនធានធម្មជាតិនៅប្រទេសកម្ពុជាដោយសារការប្រើពលរដ្ឋខ្លួនឯងឱ្យធ្វើកិច្ចការពលកម្មធ្ងន់ៗច្រើន ការដាក់គ្រាប់មីន ការជីកលេណដ្ឋានប្រយុទ្ធ និងការកាប់ព្រៃឈើជាដើម។[2]