ប្រាសាទ
From Wikipedia, the free encyclopedia
ប្រាសាទ(បាលី/សំស្រ្តឹត)គឺជាគ្រឹហាទីនាំចិត្តនាំចិត្តឱ្យជ្រះថ្លា ឬជាទីស្រឡះភ្នែកគឺជាផ្ទះមានថ្នាក់ខ្ពស់ស្រឡះ។ ខ្មែរយើងហៅតាមទម្លាប់ហៅជំពោះរាជដំណាក់ឬគ្រឹហាដែលមានកំពូល សូម្បីសង់មួយជាន់ក៏ហៅប្រាសាទដែរ តែវិហារសាសនា ឬសាលា ទោះបីមានកំពូលក៏ពុំហៅប្រាសាទឡើយ[1]។ ប្រាសាទនីមួយៗ តែងតែមានឈ្មោះបុរាណតាមសិលាចារឹកដោយតាមឈ្មោះព្រះសិវលិង្គ បដិមាករទីកន្លែងដូចជា ត្រីភុវនមហេស្វរៈ(អ្នកគ្រប់គ្រងឋានទាំងបី)គឺជាឈ្មោះប្រាសាទបន្ទាយស្រី តាមសិលាចារឹកK-៨៤២ ក្នុងសតវត្សរ៍ទី១០។