តាកស៊ីន
From Wikipedia, the free encyclopedia
Script error: No such module "SDcat".
តាកស៊ីន ตากสิน | |
---|---|
ព្រះមហាក្សត្រក្រុងធនបុរី | |
ព្រះមហាក្សត្រក្រុងធនបុរី | |
រជ្ជកាល | ២៨ ធ្នូ ១៧៦៧ – ៦ មេសា ១៧៨២ |
រាជាភិសេក | ២៨ ធ្នូ ១៧៦៧ |
អង្គមុន | ឯកទឝ (មុនអយុធ្យាត្រូវដួលរលំ) |
អង្គក្រោយ | ពុទ្ធយ៉តហ្វាចុឡាលោក (រាមាទី១) |
ព្រះអនុរាជ | ឥន្ទ្រពីថាក៍ |
ប្រសូត | ១៧ មេសា ១៧៣៤ ក្រុងអយុធ្យា, អាណាចក្រសៀម |
សុគត | ៧ មេសា ១៧៨២ (ព្រះជន្មាយុ ៤៧ វស្សា) ព្រះរាជវាំងធនបុរី, ក្រុងធនបុរី, អាណាចក្រធនបុរី |
រាជពន្ធភាព | សម្ដេចព្រះអគ្គមហេសី ក្រុមហ្លួងបុត្របុរិជា ព្រះមហេសី ក្រុមបុរិជាភាគធីស្រីសុតារក្ស |
រាជបច្ឆាញាតិ | បុត្រានិងបុត្រីចំនួន ៣០ អង្គ[1] |
វង្ស | រាជវង្សធនបុរី |
បិតា | យ៉ុង សែតា[2] |
មាតា | ណុកគាង (នាមក្រោយ៖ ក្រុមព្រះទេពផាម៉ាត) |
សាសនា | ព្រះពុទ្ធសាសនា |
សម្តេចព្រះចៅតាកស៊ីនមហារាជ (ភាសាថៃ៖ สมเด็จพระเจ้าตากสินมหาราช) (១៧ មេសា ១៧៣៤ – ៧ មេសា ១៧៨២) ឬ ព្រះបាទសម្ដេច ព្រះចៅក្រុងធនបុរីមហារាជ ព្រះពុទ្ធចៅចៅយូហួ គឺជាព្រះមហាក្សត្រតែមួយគត់នៃក្រុងធនបុរី។ ព្រះអង្គធ្លាប់ជាអភិជនម្នាក់នៅក្នុងសម័យអយុធ្យាហើយក្រោយមកគឺជាមេដឹកនាំកំពូលម្នាក់នៅក្នុងចលនារំដោះសៀមចេញពីការកាន់កាប់របស់ភូមាបន្ទាប់ពីក្រុងអយុធ្យាត្រូវបានផ្តួលរំលំជាលើកពីរនៅក្នុងឆ្នាំ១៧៦៧ និងជាអ្នកបង្រួបបង្រួមប្រជាជាតិសៀមឡើងវិញបន្ទាប់ពីសង្គ្រាមជាមួយភូមាបានបញ្ចប់។ ព្រះអង្គបានបង្កើតស្ថាបនាក្រុងធនបុរីជារាជធានីឡើងវិញបន្ទាប់ពីវាត្រូវបានទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរពីសង្គ្រាម។ ក្រោមរជ្ជកាលរបស់ទ្រង់ ប្រទេសសៀមត្រូវឆ្លងកាត់សង្គ្រាមជាច្រើនដូចជា សង្គ្រាមបង្រ្កាបការលុកលុយជាថ្មីដោយភូមា ការវាយយកនគរលាននានៅភាគខាងជើង ក្សត្របុរីធឡាវតូចៗ និងបានបើកការវាយប្រហារនិងត្រួតត្រាទឹកដីប្រទេសកម្ពុជាមួយផ្នែក។
ថ្វីត្បិតតែរជ្ជកាលព្រះអង្គសម្បូរពោរពេញទៅដោយសឹកសង្គ្រាមមែនក៏ប៉ុន្តែតាកស៊ីនទ្រង់នូវតែយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ទៅលើរឿងនយោបាយ រដ្ឋបាល សេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រទេស។ ព្រះអង្គបានលើកកម្ពស់វិស័យពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងជាមួយបរទេសរួមមានចិន អង់គ្លេស និងហុល្លង់ជាដើម។ មិនតែប៉ុណ្ណោះ ព្រះអង្គទ្រង់ថែមទាំងបានបន្តសាងសង់ផ្លូវ និងជីកប្រឡាយផងដែរ។ ក្រៅពីការជួសជុលប្រាសាទនានា តាកស៊ីនបានព្យាយាមធ្វើឱ្យអក្សរសាស្ត្រថៃមានភាពរីកចម្រើនឡើងវិញបូករួមជាមួយផ្នែកផ្សេងៗនៃសិល្បៈដូចជា ល្ខោន គំនូរ ស្ថាបត្យកម្ម និងសិប្បកម្ម។ល។ ព្រះអង្គថែមទាំងបានចេញបទបញ្ញត្តិសម្រាប់ការប្រមូលនិងការរៀបចំអត្ថបទឯកសារផ្សេងៗដើម្បីលើកកម្ពស់វិស័យអប់រំនិងការសិក្សាសាសនាទៀតផង។
នៅចុងរជ្ជកាល ព្រះអង្គត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាចរួចត្រូវបានគេចាប់យកទៅប្រហារជីវិត។ តាកស៊ីនត្រូវបានមិត្តដ៏ជិតស្និទរបស់ទ្រង់ឡើងស្នងរាជ្យបន្តក្រោមព្រះនាមថាសម្តេចព្រះចៅរាមាទី១ ស្ថាបនិកនៃនគររតនកោសិន្ទ្រ៍និងរាជវង្សចក្រី។ ក្នុងការទទួលស្គាល់នូវសមិទ្ធិផលដែលទ្រង់បានធ្វើដើម្បីប្រជាជនសៀម គេបានផ្តល់គោរមងារព្រះអង្គថា"មហារាជ"។