ជីវវិទ្យា
From Wikipedia, the free encyclopedia
ជីវវិទ្យា ជាមុខវិជ្ជាវិទ្យាសាស្ត្រធម្មជាតិមួយដែលសិក្សាអំពីជីវិត ។[1] វាជាមុខវិជ្ជាដ៏ធំមួយដែលរួមបញ្ចូលនូវមុខវិជ្ជារងជាច្រើន។ មានគោលការណ៍ចំនួនប្រាំដែលគេសន្មត់ថាជាមូលដ្ឋានគ្រឹះនៃជីវវិទ្យា៖[2]
- កោសិកា ជាឯកតាគ្រឹះនៃជីវិត
- សែន ជាឯកតាគ្រឹះនៃតំណពូជ
- ការវិវត្តន៍ជាយន្តការដែលនាំឲ្យកើតមាននូវប្រភេទថ្មី
- ភាវៈរស់ត្រូវការប្រើប្រាស់ថាមពល
- សារពាង្គកាយរស់ត្រូវការថេរលំនឹងក្នុងខ្លួន
ចំពោះការប្រើប្រាស់ផ្សេងទៀត សូមមើល ជីវវិទ្យា (អសង្ស័យកម្ម)។
មុខវិជ្ជារងទាំងឡាយត្រូវបានបែងចែកផ្អែកទៅលើប្រភេទជីវិត ប្រភេទសារពាង្គកាយ និងវិធីសាស្ត្រសិក្សា៖ គីមីជីវៈ សិក្សាពីធាតុបង្កគីមីនៃជីវិត ជីវៈម៉ូលេគុល សិក្សាពីទំនាក់ទំនងស៊ាំញាំក្នុងចំណោមម៉ូលេគុលដែលទ្រទ្រង់ជីវិត កោសិកាវិទ្យា សិក្សាមូលដ្ឋានគ្រឹះនៃជីវិត ឬពីកោសិកា សរីរវិទ្យាសិក្សាពីមុខងាររូបនិងគីមីនៃជាលិកា សរីរាង្គ និង ប្រព័ន្ធសរីរាង្គ អេកូឡូស៊ីសិក្សាពីអន្តរកម្មរបស់សារពាង្គកាយក្នុងបរិស្ថានដែលវារស់នៅ និងជីវវិវត្តន៍សិក្សាពីដំណើរការដែលធ្វើឲ្យមាននានាភាពនៃជីវិត។[3]