គណបក្សសាមគ្គីជាតិកម្ពុជា
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
គណបក្សសាមគ្គីជាតិកម្ពុជា (ភាសាអង់គ្លេស: Cambodian National Unity Party) គឺជាគណបក្សនយោបាយដែលបង្កើតឡើងដោយពួកខ្មែរក្រហមនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩២ ដើម្បីចូលរួមក្នុងពិធីបោះឆ្នោតនាឆ្នាំនោះក្រោមអាជ្ញាធរអន្តរកាលសហប្រជាជាតិកម្ពុជា។[2] គណបក្សនេះត្រូវបានដឹកនាំដោយលោកខៀវ សំផន និងលោកសុន សេន, ហើយជាគណបក្សស្នងឱ្យគណបក្សកម្ពុជាប្រជាធិបតេយ្យ (គកប) ក្រោយឆ្នាំ១៩៩៣;[3] ដូចនឹង គកប ដែរ, ស្លាបយោធារបស់បក្សនេះគឺទ័ពជាតិកម្ពុជាប្រជាធិបតេយ្យដដែរ។[4] គោលដៅនៃការបង្កើតគណបក្សនេះគឺដើម្បី"ធ្វើការឆ្ពោះទៅរកការអនុវត្តលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស"។"[1] គណបក្សនេះក៏មានស្ថានីយវិទ្យុដែរ ដែលគេហៅថា'សម្លេងរណសិរ្សសហភាពជាតិកម្ពុជា'ក៏ប៉ុន្តែក្រោយមកត្រូវបានជំនួសដោយស្ថានីយវិទ្ យុPGNUNSC វិញក្នុងខែកក្កដា ឆ្នាំ១៩៩៤។[5]
គណបក្សសាមគ្គីជាតិកម្ពុជា Cambodian National Unity Party Parti de l'unité nationale cambodgienne | |
---|---|
មេដឹកនាំ | ខៀវ សំផន និង សុន សេន |
បង្កើត | ៣០ វិច្ឆិកា ១៩៩២ |
រំលាយ | ១៩៩៧ |
បក្សមុន | គណបក្សកម្ពុជាប្រជាធិបតេយ្យ |
បក្សស្នង | គណបក្សសាមគ្គីជាតិខ្មែរ ចលនាសហភាពជាតិប្រជាធិបតេយ្យ |
ស្លាបយោធា | កងទ័ពជាតិកម្ពុជាប្រជាធិបតេយ្យ |
មនោគមវិជ្ជា | សង្គមនិយមកសិកម្ម[ត្រូវការអំណះអំណាង] ជាតិខ្មែរនិយម[ត្រូវការអំណះអំណាង] ប្រជាធិបតេយ្យសេរី[1] |
គោលជំហរនយោបាយ | ស្លាបឆ្វេង |
ទោះបីជាបក្សនេះមានគោលបំណងចល់ចូលប្រកួតប្រជែងនៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៣មែន, ប៉ុន្តែយូរទៅពួកខ្មែរក្រហមក៏មានជម្លោះជាមួយនឹងអាជ្ញាធរអង្គការសហប្រជាជាតិ (UN) នៅក្នុងប្រទេសកម្ពុជា, រហូតដល់ថ្នាក់ចង់ធ្វើពហិការការបោះឆ្នោតនេះ។ ក្រោយមក, អ៊ុនតាក់ក៏សម្រេចចិត្តថានឹងមិនធ្វើការបោះឆ្នោតក្នុងតំបន់ដែលគ្រប់គ្រងដោយ គសជក ទេ។[6] នៅពេលនោះដែរ, គេបានប៉ានស្មានថាមានប្រជាជនខ្មែរប្រហែល ៦% ដែលរស់នៅក្នុងតំបន់គ្រប់គ្រងដោយខ្មែរក្រហម។[7] នៅខែកក្កដា ឆ្នាំ១៩៩៤, គកប ត្រូវគេប្រកាសថាជាគណបក្សខុសច្បាប់ដោយរដ្ឋាភិបាលថ្មីរបស់កម្ពុជាហើយក្រោយមកទៀតបានប្រកាសដោយខ្លួនឯងថារដ្ឋាភិបាលបណ្តោះអាសន្ននៃសហភាពជាតិនិងសង្គ្រោះជាតិកម្ពុជាត្រូវបានចូលរួមបង្កើតឡើងដោយសមាជិក គសជក។[8]
ក្នុងខែសីហា ឆ្នាំ១៩៩៦, គណបក្សនេះត្រូវបានបែកចេញជាពីរនៅពេលដែលអៀង សារីនិងបក្សពួករបស់លោកបានបង្កើតចលនាសហភាពជាតិប្រជាធិបតេយ្យ, ហើយនៅខែឧសាភា ឆ្នាំ១៩៩៧, ខៀវ សំផនបានបង្កើតគណបក្សនយោបាយថ្មីគឺគណបក្សសាមគ្គីជាតិខ្មែរបន្ទាប់ពីលោកបានផ្តាច់ខ្លួនចេញពីខ្មែរក្រហម។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.