From Wikipedia, the free encyclopedia
ខែតុលាគឺជាខែទី ១០នៃឆ្នាំ ដែលគិតតាមប្រតិទិនសុរិយគតិ នៅបន្ទាប់ពី ខែកញ្ញា និងនៅពីមុខខែវិច្ឆិកា។ ខែនេះមានចំនួន៣១ ថ្ងៃ ដែលជាខែមួយស្ថិតនៅរដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើន។ ខែនេះយាមនៅចន្លោះ ខែភទ្របទ និង អស្សុជ តាមចន្ទគតិ។ នៅថ្ងៃទី១ គឺទិវាមនុស្សចាស់ និងជាខែដែលសំខាន់សម្រាប់ ប្រជាជនខ្មែរប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅថ្ងៃទី៨ ១៥រោចដាច់ខែ ភទ្របទ។ នៅថ្ងៃទី៥ ជាថ្ងៃទិវាគ្រូបង្រៀន ហើយក៏ជាខែមួយសំរាប់អ្នកបួសក្នុងពុទ្ធសាសនាចូលព្រះវស្សា និង ចេញព្រះវស្សា នៅថ្ងៃទី២៣ ត្រូវនិង ១៥កើត ខែអស្សុជពេញបូណ៌មី។ បន្ទាប់ពីចេញព្រះវស្សា បុណ្យកឋិនទានក៏ឈានមកដល់ និងជាថ្ងៃមួយដ៏វិសេសវិសាលបំផុត គឺជាថ្ងៃព្រះរាជពិធីឡើងគ្រងរាជសម្បត្តិ ព្រះករុណា ព្រះបរមនាថ នរោត្តម សីហនុ និង ថ្ងែទី ៣១ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ ។
Seamless Wikipedia browsing. On steroids.