ខេត្តមីយ៉ាហ្គិ

From Wikipedia, the free encyclopedia

ខេត្តមីយ៉ាហ្គិ

ខេត្តមីយ៉ាហ្គិ (宮城県 Miyagi-ken?) គឺជាខេត្តរបស់ប្រទេសជប៉ុន មានទីតាំងនៅតំបន់ថូហុគឹរបស់កោះហុងស្ស៊ូ[1] ខេត្តមីយ៉ាហ្គិមានប្រជាជនចំនួន 2,305,596 នាក់ (1 មិថុនា 2019) និងមានផ្ទៃដី 7,282 គីឡូម៉ែត្រការ៉េ (2,812 ម៉ាយការ៉េ) ខេត្តមីយ៉ាហ្គិមានព្រំប្រទល់ជាប់ខេត្តអ៊ីវ៉ាតិនៅភាគខាងជើង ខេត្តអាគីតានៅភាគពាយ័ព្យ ខេត្តយ៉ាម៉ាហ្កាតានៅភាគខាងលិច និងខេត្តហ្វូគូស៊ីម៉ានៅភាគខាងត្បូង

ព័ត៌មានសង្ខេប ខេត្តមីយ៉ាហ្គិ 宮城県, ភាសាជប៉ុន ...
ខេត្តមីយ៉ាហ្គិ
宮城県
ខេត្ត
ភាសាជប៉ុន
  ជប៉ុន宮城県
  រ៉ូម៉ាជីMiyagi-ken

ទង់

និមិត្តសញ្ញា
Location of ខេត្តមីយ៉ាហ្គិ
ប្រទេស ជប៉ុន
តំបន់ថូហុគឹ
កោះហុងស្ស៊ូ
រាជធានីសិនដៃ
ផ្នែករងស្រុក: 10, ក្រុង: 35
រដ្ឋាភិបាល
  អភិបាលយ៉ូស្ស៊ិហ៊ិរ៉ុ មុរ៉ៃ
ផ្ទៃក្រឡា
  សរុប៧២៨២.២២ គម2 (២.៨១២ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡាទី 16
ប្រជាជន (1 តុលា 2020)
  សរុប២,៣០១,៩៩៦
  ចំណាត់ថ្នាក់ទី 15
  សន្ទភាព០.៣២/km2 (០.៨២/sq mi)
ក្រមអ.ម.អ. ៣១៦៦JP-04
គេហទំព័រpref.miyagi.jp
បិទ

ទីក្រុងសិនដៃគឺជារាជធានី និងជាទីក្រុងធំបំផុតនៃខេត្តមីយ៉ាហ្គិ និងទីក្រុងធំជាងគេនៅក្នុងតំបន់ថូហុគឹ ជាមួយទីក្រុងធំៗផ្សេងទៀត រួមមានអ៊ីស្ស៊ីណុម៉ាគិ, អូសាគិ និងតូម៉ិ[2] ខេត្តមីយ៉ាហ្គិស្ថិតនៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងកើតរបស់ប្រទេសជប៉ុន និងមានព្រំប្រទល់ខាងលិចដោយភ្នំអូអ៊ឹ ជួរភ្នំវែងបំផុតនៅប្រទេសជប៉ុន ជាមួយនឹង 24% នៃផ្ទៃដីសរុបរបស់វាត្រូវបានកំណត់ថាជាឧទ្យានធម្មជាតិ ខេត្តមីយ៉ាហ្គិគឺជាទីតាំងរបស់កោះម៉ាត្ស៊ឹស៊ិម៉ា កោះមួយក្រុមជាប់ចំណាត់ថ្នាក់ជាទិដ្ឋភាពមួយក្នុងចំណោមទិដ្ឋភាពទាំងបីរបស់ប្រទេសជប៉ុន (Three Views of Japan) នៅជិតទីក្រុងម៉ាត្ស៊ឹស៊ិម៉ា

ឯកសារយោង

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.