ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨
From Wikipedia, the free encyclopedia
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អណត្តិទី៦ គឺត្រូវបានប្រព្រឹត្តធ្វើឡើងក្នុងប្រទេសកម្ពុជា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីជ្រើសតាំងសមាជិករដ្ឋសភាថ្មី។ ការិយាល័យបោះឆ្នោតបានចាប់បើកពីម៉ោង៧:០០ ព្រឹក និងបិទទៅវិញនៅម៉ោង ៣:០០ ល្ងាច។ ចំនួនអ្នកចូលរួមបោះឆ្នោតលើកនេះត្រូវបានថយចុះ ១៣% ពីចំនួនអ្នកបោះឆ្នោតកាលពីឆ្នាំ២០១៣។
ព័ត៌មានសង្ខេប សរុបចំនួន ១២៥ អាសនៈនៃរដ្ឋសភាជាតិ ចំនួនអាសនៈភាគច្រើនដាច់ខាត ៦៣, លទ្ធផល ...
![]() | |||||||||||||||||||||||||||||||||||||||
| |||||||||||||||||||||||||||||||||||||||
| |||||||||||||||||||||||||||||||||||||||
គបក: ៦០-៧០% ៧០-៨០% ៨០-៩០% | |||||||||||||||||||||||||||||||||||||||
|
បិទ
ដោយគ្មានវត្តមានពីគណបក្សប្រឆាំង ការបោះឆ្នោតនេះត្រូវបានសហគមន៍អន្តរជាតិមើលឃើញជា"ការបោះឆ្នោតគ្រាន់តែបង្គ្រប់កិច្ច និងក្លែង"។[1][2] ដូចដែលបានរំពឹងទុកអញ្ជឹង គណបក្សប្រជាជនដែលជាបក្សកាន់អំណាច បានទទួលសន្លឹកឆ្នោតយ៉ាងលើសលប់ ទូលំទូលាយដោយដណ្តើមបានអសានៈទាំង ១២៥ នៅក្នុងរដ្ឋសភា។[3] ទោះបីជាមានការអំពាវនាវឱ្យធ្វើពហិការការបោះឆ្នោតក៏ដោយក៏ចំនួនអ្នកទៅបោះឆ្នោតត្រូវបានគេរាយការណ៍ថា មានចំនួនប្រមាណ ៨៣.០២%។