From Wikipedia, the free encyclopedia
នរោត្តម សុរាម្រិត (អង់គ្លេស: Norodom Suramarit) ព្រះនាមពេញ (ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សុរាម្រិត) (ប្រ.ស|០៦ មីនា ១៨៩៦) (សុ.គ|០៣ មេសា ១៩៦០) រជ្ជកាលគ្រងរាជ្យ (១៩៥៦-១៩៦០) ដោយការដាក់រាជ្យរបស់ព្រះបាទ នរោត្តម សីហនុ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ១៩៥៥ ថ្វាយទៅព្រះបិតាទ្រង់ នរោត្តម សុរាម្រិត ដើម្បីដឹកនាំរដ្ឋាភិបាលសង្គមរាស្ត្រនិយម ។ រហូតមកដល់ថ្ងៃរាជាភិសេកផ្លូវការណ៍ របស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សុរាម្រិត នាថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩៥៦ ទើបព្រះអង្គយាងគ្រងរាជ្យសម្បត្តិជាផ្លូវការណ៍ ជាព្រះមហាក្សត្រនៃ ប្រទេសកម្ពុជា ។ ព្រះអង្គជាព្រះរាជបិតានៃសម្តេចព្រះនរោត្តម សីហនុ និងជាព្រះអយ្យកោនៃព្រះមហាក្សត្រសព្វថ្ងៃគឺសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ។ សម្តេចព្រះនរោត្តមសុរាម្រិត ទ្រង់ព្រះសម្ភពនៅរាជធានីភ្នំពេញ។ ព្រះអង្គគឺជាព្រះរាជបុត្រានៃព្រះអង្គម្ចាស់ នរោត្តម សុទ្ធារត្នន៍ និងជាព្រះរាជនត្តា (ចៅ) នៃសម្តេចព្រះ នរោត្តម ។[1] បន្ទាប់ពីការយាងសោយព្រះទីវង្គតនៃព្រះបាទសម្តេចព្រះ នរោត្តម សុរាម្រិត នាថ្ងៃទី០៣ ខែមេសា ក្នុងឆ្នាំ១៩៦០ សម្តេចព្រះ នរោត្តម សីហនុ ត្រូវបានថ្វាយតំណែងជាព្រះប្រមុខរដ្ឋ ប៉ុន្តែមិនត្រូវបានឡើងគ្រងរាជ្យជាព្រះមហាក្សត្រនោះទេ ដោយកាលនោះព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ ដែលជាព្រះអគ្គមហេសីសម្តេចព្រះបាទ នរោត្តម សុរាម្រិត ត្រូវបានថ្វាយព្រះតំណែងជានិមិត្តរូបនៃព្រះរាជបល្ល័ង្គប៉ុណ្ណោះ ។[2] ហ្លួងនរោត្តម សុរាម្រិតបានរៀបអភិសេកជាមួយសម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ ដែលជាព្រះរាជបុត្រីនៃព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស និងមានព្រះរាជបុត្រមួយអង្គគឺសម្តេចព្រះ នរោត្តម សីហនុ។ ព្រះអង្គក៏មានព្រះជាយាមួយអង្គទៀតគឺ ឃុនទេពនារី យ៉េប គឹមអាន និងមានព្រះរាជបុត្រាបុត្រី៣អង្គគឺសម្តេចក្រុមឃុន នរោត្តម សិរីវុឌ្ឍ សម្តេច នរោត្តម វេជ្ជរ៉ា ។
នរោត្តម សុរាម្រិត | |||||||||
---|---|---|---|---|---|---|---|---|---|
Norodom Suramarit | |||||||||
ព្រះមហាក្សត្រកម្ពុជា | |||||||||
រជ្ជកាល | (១៩៥៦ – ១៩៦០) (ប្រទេសកម្ពុជា) | ||||||||
រាជ្យមុន | នរោត្តម សីហនុ | ||||||||
បុត្រ | នរោត្តម សីហនុ | ||||||||
| |||||||||
សន្តតិវង្ស | នរោត្តម | ||||||||
បិតា | នរោត្តម សុទ្ធារត្នន៍ | ||||||||
មាតា | នរោត្តម ផាង៉ាម | ||||||||
ប្រសូត | 6 មីនា 1896 | ||||||||
សុគត | 3 មេសា 1960 ភ្នំពេញ | ||||||||
សាសនា | ពុទ្ធសាសនាថេរវាទ |
នរោត្តម សុរាម្រិត (គ.ស ១៨៩៦-១៩៦០) | ||
មុនដោយ នរោត្តម សីហនុ |
ព្រះរាជាណាចក្រកម្ពុជា ១៩៥៦–១៩៦០ |
តដោយ ស៊ីសុវត្ថិ កុសមៈ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.