From Wikipedia, the free encyclopedia
នគររាជសីមា (ថៃ: นครราชสีมา, ត្រូវបញ្ចេញសំឡេង [náʔkʰɔːn râːt.tɕʰa.sǐː.maː]) គឺជាទេសបាលនគរ (ទីក្រុង) នៅភាគឦសាននៃប្រទេសថៃនិងផ្លូវចូលទៅឦសាន ។ វាគឺជាទីរួមចង្វាតនគររាជសីមា និងស្រុកនគររាជសីមា ។ កាលពីថ្ងៃ១៦សីហា២០១០ [1] តំបន់ក្រុងមានប្រជាជន១៤២,៦៤៥ ។
ទេសបាលនគរក៏ត្រូវបានគេស្គាល់ជាសាមញ្ញថាជា គោរាជ (រ.ប.ទ.ថ. គោរាជ, โคราช), គឺជាកំណែខ្លីនៃឈ្មោះពេញ ។ វាមានទីតាំងស្ថិតនៅមាត់ច្រកនៃខ្ពង់រាបគោរាជ និងបានកត់ចំណាំជាប្រវត្តិសាស្ត្រតាមព្រំដែនរវាងទឹកដីឡាវនិងសៀម ក៏ប៉ុន្តែឥឡូវត្រូវបានចាត់ទុកថាជាផ្លូវចូលទៅកាន់ភាគឦសាន (ឥសាន) ។ ទីតាំងភូមិសាស្ត្រគឺ 14°58.5′N 102°6′E។
នគររាជសីមាក៏នៅកណ្ដាលនៃតំបន់ទីក្រុងមេនគររាជសីមា ។
ភស្តុតាងបុរាណវិទ្យាផ្ដល់ព័ត៌មានថាមានទីប្រជុំជនពីរដែលក្រោយមកបានប្រែឈ្មោះថា សីមា និង នគរាជ ដែលថ្មីៗនេះគឺនៅក្នុងស្រុកស៊ុងណឺន ៣២ គ.ម. ខាងលិចនៃនគររាជសីមាសម័យបច្ចុប្បន្ននេះ (គោរាជ) ។ នគរ មានន័យថា ធានី, ក្រុង, បុរី, រាជ មានន័យថា ស្ដេច, ក្សត្រិយ រឺ រដ្ឋ, រាស្ត្រ ជាភាសាហិណ្ឌី ។ សូមមើលផងដែរ បៃសីមា ។
កាលពីមុនមកទល់នឹងសតវត្សទីដប់បួន តំបន់នគររាជសីមាគឺស្ថិតនៅក្រោមអធិរាជ្យភាពរបស់អធិរាជាណាចក្រខ្មែរ (ដែលគេស្គាល់ជាភាសាខ្មែរថា នគររាជសីមា/នគររាជបុរី និងគោរាជ) កាលណោះដែលទីប្រជុំជនមួយទៀតនៅភាគខាងជើង គឺពិមាយ ក៏កាន់តែសំខាន់ដូចគ្នាដែរ ។
ព្រះនារាយណ៍ ស្ដេចនៃអយុធ្យាចាប់ពី១៦៥៦ដល់១៦៨៨ បានចេញរាជបញ្ជាអោយសាងទីក្រុងថ្មី ប្រើដើម្បីជាតំបន់ការពារនៅជាយដែនភាគឦសាននៃអយុធ្យា ។ នគររាជសីមាត្រូវបានវែកញែកជាបន្តបន្ទាប់ក្នុងរាជពង្សាវតាសៀម និងឯកសារនីត្យានុកូលភាពខ្លះថាជាទីក្រុង 'លំដាប់ថ្នាក់ទីពីរ' នៃនគរ ។ អភិបាលម្នាក់ត្រូវបានឈរឈ្មោះដែលជាអ្នកបានគ្រប់គ្រងទីក្រុងនេះជារាជវង្ស (សន្តតិវង្ស)មួយ ។
ជាលទ្ធផលនៃដំណាក់កាលចុងក្រោយនៃនគរអយុធ្យាដែលបានបញ្ចប់ជាមួយ ការបំផ្លិចបំផ្លាញទាំងស្រុងដោយពួកភូមានៅឆ្នាំ១៩៧៦ ព្រះអង្គម្ចាស់ថេពពីពិត ព្រះរាជបុត្រនៃព្រះបាទបរមកោដ្ឋ បានប៉ុនប៉ងលើកព្រះអង្គឯងឡើងជាអ្នកគ្រប់គ្រងពិមាយ ដែលក្ដោបក្ដាប់ឥទ្ធិពលលើ គោរាជ និងខេត្តភាគខាងកើតផ្សេងៗទៀត ។ ព្រះចៅតាក់ស៊ិននៃអ្នកស្នងរាជ្យបន្ត នគរធនបុរី (១៧៦៨-១៧៨២)បានបញ្ជូនមេទ័ពពីររូបរបស់ទ្រង់ គឺបងប្អូន ថោងដួង និងប៊ូនម៉ាទៅកម្ចាត់ព្រះអង្គម្ចាស់ ដែលទ្រង់ក្រោយមកទៀតត្រូវប្រហារជីវិតនៅឆ្នាំ១៧៦៨ ។ ថោងដួងបានក្លាយជាព្រះបាទរាមាទីមួយនៃនគរនៅឆ្នាំ១៧៨២ ហើយគោរាជបានក្លាយជាតំបន់ការពារយុទ្ធសាស្ត្រតាម ជាយដែនភាគឦសានត្រួតពិនិត្យពួករដ្ឋសួយឡាវនិងខ្មែរ ។
នៅឆ្នាំ១៨២៦ ស្ដេចវាំងចន្ទន៍ចៅអនុវង្សបានសង្កេតឃើញថាសៀមពេលនោះបានចុះអន់ខ្សោយ ហើយក៏បានវាយប្រហារគោរាជនៅក្នុងឧទ្ទាមកម្មឡាវប្រឆាំងនឹងព្រះបាទរាមាទី៣ដែលបានខឹងសម្បាលអស់រយៈពេលពីរឆ្នាំហើយ ។[2] លោកស្រីម្ចាស់ម៉ូ ប្រពន្ធនៃអភិបាលរងនៅពេលនោះ ត្រូវបានគេគោរពសរសើរជាមួយការរំដោះទីក្រុងពីកងទ័ពអនុវង្ស ហើយនិងត្រូវបានផ្ដល់កិត្តិយសជាមួយរូបសំណាកនៅចំកណ្ដាលនៃដើមក្រុងគោរាជ ។ កាលពីមុន ទីប្រជុំជនមានជញ្ជាំងនៅខាងកើតនៃបូជនីយដ្ឋានត្រូវបានរចនានិងកសាងឡើងដោយវិស្វករបារាំងម្នាក់ដែលត្រូវគេជឿថាជាមនុស្សម្នាក់ដែលបានសាងរាជវាំងនារាយណ៍មហារាជនៅលវបុរី (លពបុរី) ។ ការរចនាតាមបែបបារាំងឆ្លុះបញ្ចាំងជាប្រព័ន្ធគូរទឹកដែលព័ទ្ធជុំវិញភាគខាងក្នុងបំផុតនៃទីក្រុង ។
នគររាជសីមាបានបន្តក្លាយជាមជ្ឈមណ្ឌលនយោបាយនិងសេដ្ឋកិច្ចដ៏សំខាន់មួយនៅតំបន់ឦសានក្រោមកំណែទម្រង់រដ្ឋបាលមណ្ឌលនៅចុងសតវត្សទីដប់ប្រាំបួន ។ នៅ ខែវិច្ឆិកា ឆ្នាំ១៩០០ ផ្លូវដែករាជរដ្ឋសៀមបានចាប់ផ្ដើមដំណើរការខ្សែនគររាជសីមាចាប់ពីបាងកករួមជាមួយនិងស្ថានីយគោរាជជាចុងផ្លូវរបស់ខ្លួន ។ ខ្សែពីឧប្បលរាជធានីទៅកាន់ទីប្រជុំជនវារិនបានបើកសម្ភោធនៅថ្ងៃ១វិច្ឆិកា១៩២២ ។ ។ ជុំថ្នល់ជីរៈទៅកាន់ខនកែនបានសម្ភោធនៅថ្ងៃ១មេសា១៩៣៣ ។ ស្ថានីយគោរាជត្រូវបានប្ដូរទៅកាន់ស្ថានីយផ្លូវដែកនគររាជសីមានៅឆ្នាំ១៩៣៤ ។
នៅខែតុលា១៩៣៣ បន្ទាប់ពីបដិវត្តន៍សៀម១៩៣២បានបញ្ចប់រាជាធិបតេយ្យផ្ដាច់ការ ទីក្រុងបានក្លាយជាទីបញ្ជាការនៃឧទ្ទាមកម្មបវរតេជៈ ការបះឡើងមិនបានសម្រេចប្រឆាំងនឹងរដ្ឋាភិបាលថ្មីនៅបាងកក ។
នៅខែមេសា១៩៨១កំឡុងរដ្ឋប្រហារប៉ុនប៉ងមួយផ្សេងទៀត រដ្ឋាភិបាលរួមជាមួយគ្រួសាររាជវង្ស បានធ្វើការភៀសខ្លួនទៅនៅគោរាជ ។
ចាប់ពីឆ្នាំ១៩៦២-១៩៧៦ មូលដ្ឋានព្រះរាជទ័ពអាកាសថៃគោរាជគឺត្រូវបានទទួលជាភាគផ្សំនៃព្រះរាជកងទ័ពអាកាសថៃ កងទ័ពអាកាសសហរដ្ឋ និងភាគផ្សំមួយនៃព្រះរាជកងទ័ពអាកាសស្រុកហ្សេថ្មី (រ.ក.អ.ហ.ថ.) ។ បន្ទាប់ពីការដកទ័ពថយរបស់ស.រ.នៅឆ្នាំ១៩៧៦ កងទ័ពអាកាសថៃបានក្ដោបក្ដាប់អំណាចពេញទី ។ កំឡុងទសវត្ស១៩៨០ និងដើមទសវត្ស១៩៩០ វាលយន្តហោះត្រូវបានដំណើរការចូលរួមជាអាកាសយានដ្ឋានស៊ីវិលសម្រាប់នគររាជសីមា ។ នេះត្រូវបានបញ្ចប់ជាមួយការសម្ភោធនូវអាកាសយានដ្ឋាននគររាជសីមានៅដើមទសវត្ស១៩៩០ ។
នគររាជសីមាត្រូវបានភ្ជាប់ជាមួយនិងខ្សែផ្លូវដែកភាគឦសាន ដោយភ្ជាប់បាងកកជាមួយនិងឧប្បលរាជធានី និងណងខាយ ។ ក៏ភ្ជាប់ទីក្រុងនេះដែរគឺថ្នល់មិត្តភាព (ផ្លូវថៃលេខ២) ។ ២៦ គ.ម.ខាងកើតទីក្រុងគឺជាអាកាសយានដ្ឋាននគររាជសីមា ។
កាលពីថ្ងៃ៣០វិច្ឆិកា២០០៦ អាកាសយានដ្ឋាននេះមិនបានកាន់កាប់ចរាចរណ៍របស់អ្នកដំណើរទេ ហើយនិងការបញ្ជូនឥវ៉ាន់មិនត្រូវបានឃើញជាលទ្ធភាពពាណិជ្ជកម្មសំខាន់អ្វីដែរ ។ សេវាអ្នកដំណើរត្រូវបានគេប៉ុនប៉ងជាច្រើនលើកជាមួយការបរាជ័យខាងហិរញ្ញវត្ថុ (តម្លៃគឺទាបស្មើ៩៩បាតដើម្បីហោះហើរទៅបាងកក) ពួករដ្ឋអំណាចនៅតែកំពុងពិភាក្សាលើមធ្យោបាយជាច្រើនដើម្បីបង្កើតការវិនិយោគទុនជាង៤០០លានបាតអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅដោយការប្រថុយប្រថានចំណាយ ។ ហ៊ែភ្ភីអ៊ាំរ (HPY) បានចេញផែនការដើម្បហោះហើរពីនគររាជសីមាទៅឆៀងម៉ៃ និងបាងកកជាមួយនិងសាអាប៣៤០សាងដោយស៊ុយអ៊ែតមាន៣៣កៅអី ជាមួយសេវាជាច្រើនដែលបម្រុងចាប់ផ្ដើមនៅថ្ងៃ១៩សីហា២០១០ទំព័រគំរូ:C, ដូចគ្នានៅឆ្នាំ២០១២ យ៉ាងណាៗ ក៏នៅតែគ្មានការដំណើរការសេវាយន្តហោះដែលបានកំណត់ពេលពីអាកាសយានដ្ឋាននេះឡើយ ។[3]
គោរាជកំពុងទាក់ទាញពួកជនបរទេសកាន់តែកើនឡើងជាងប្រាំឆ្នាំចុងក្រោយនេះ ជាមួយចំនួនដែលកំពុងតែកើនឡើងភាគច្រើនពីអាមេរិកខាងជើង និងអឺរ៉ុបដែលផ្លាស់ទីមកកាន់ខេត្តនេះ ។ នៅតែជនបទដដែល ដែលមានតម្លៃស្នាក់នៅនិងដីថោកៗ ហើយខេត្តនេះតាំងនៅត្រឹមតែការបើកបរបីម៉ោងប៉ុណ្ណោះពីបាងកក (តាមឡានក្រុង រឺ រថភ្លើង) ហើយក៏ជាច្រកផ្លូវទៅកាន់ឦសានដែលជាឈ្មោះហៅក្រៅដែលគេបានប្រាប់ គោរាជភ្ជាប់ចង្វាតថៃឦ.១៨ផ្សេងៗជាមួយតំបន់កណ្ដាលដោយផ្លូវដែកនិងផ្លូវធំ ។
ជាទូទៅមានរដូវបីនៅក្នុងតំបន់នេះ: ប្រាំង (កុម្ភៈ - ឧសភា) វស្សា (ឧសភា - តុលា) រងារ (តុលា - កុម្ភៈ) ។ នៅក្នុងរដូវត្រជាក់ សីតុណ្ហភាពនៅគោរាជកណ្ដាលនឹងធ្លាក់រហូតដល់ប្រហែល ៦០ អង្សារF (៨.៥អង្សារC) និងនៅតំបន់ជន់បទ ចុះដល់៥០ (-១.៥)កម្រិតទាប ។
ទិន្នន័យអាកាសធាតុសំរាប់ នគររាជសីមា | |||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
ខែ | មករ | កុម | មីន | មេស | ឧសភ | មិថ | កក្ក | សីហ | កញ្ញ | តុល | វិច | ធ្នូ | ឆ្នាំ |
មធ្យមភាគ ខ្ពស់ °C (°F) |
30.9 (87.6) |
33.6 (92.5) |
35.8 (96.4) |
36.6 (97.9) |
35.1 (95.2) |
34.4 (93.9) |
33.9 (93) |
33.2 (91.8) |
32.2 (90) |
30.9 (87.6) |
29.7 (85.5) |
29.1 (84.4) |
33.0 (91.4) |
មធ្យម ប្រចាំថ្ងៃ °C (°F) |
24.4 (75.9) |
27.1 (80.8) |
29.3 (84.7) |
30.6 (87.1) |
29.9 (85.8) |
29.6 (85.3) |
29.1 (84.4) |
28.7 (83.7) |
28.0 (82.4) |
26.9 (80.4) |
25.1 (77.2) |
23.4 (74.1) |
27.67 (81.82) |
មធ្យមភាគទាប °C (°F) | 17.9 (64.2) |
20.5 (68.9) |
22.8 (73) |
24.5 (76.1) |
24.7 (76.5) |
24.8 (76.6) |
24.3 (75.7) |
24.2 (75.6) |
23.7 (74.7) |
22.9 (73.2) |
20.5 (68.9) |
17.6 (63.7) |
22.4 (72.3) |
Average precipitation mm (inches) | 5.9 (0.232) |
17.8 (0.701) |
37.1 (1.461) |
63.5 (2.5) |
140.5 (5.531) |
108.3 (4.264) |
113.7 (4.476) |
146.2 (5.756) |
221.6 (8.724) |
143.4 (5.646) |
27.3 (1.075) |
18.3 (0.72) |
១០៤៤ (៤១.១០២) |
Average precipitation days | 0.9 | 2.2 | 5.1 | 7.7 | 13.8 | 13.3 | 13.5 | 16.4 | 18.1 | 12.2 | 4.0 | 0.7 | 107.9 |
មធ្យមប្រចាំខែ ម៉ោងមានពន្លឺថ្ងៃ | 285.2 | 248.6 | 254.2 | 249.0 | 238.7 | 210.0 | 195.3 | 186.0 | 168.0 | 232.5 | 258.0 | 282.1 | ២៨០៧.៦ |
ប្រភព #១: សេវាព័ត៌មានធាតុអាកាសពិភពលោក [5] | |||||||||||||
ប្រភព #២: ឱលោកនដ្ឋានហុងកុង ។[6] |
មានមហាវិទ្យាល័យ៤នៅក្នុងតំបន់នេះ ។
Archived 2010-12-22 at the វេយប៊ែខ ម៉ាស៊ីន.
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.