From Wikipedia, the free encyclopedia
ទេព វង្ស (អង់គ្លេស: Tep Vong) ប្រសូតនៅថ្ងៃទី១២ ខែមករា ឆ្នាំ១៩៣២ ទ្រង់គឺជា សម្ដេចព្រះសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា "Great Supreme Patriarch of the Kingdom of Cambodia" ដែលត្រូវបានចាត់តាំងដោយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ដែលបានតែងតាំងទ្រង់ ជាសម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០០៦ ។ សម្ដេចព្រះសង្ឃរាជ ទេពវង្ស ទ្រង់បានបួសអស់រយៈពេល ៤៥ឆ្នាំ ដែលគិតចាប់ពីឆ្នាំ ១៩៧៩ រហូតដល់ទ្រង់ធ្វើមរណៈកាល នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅឯ វត្តឧណ្ណាលោម រាជធានីភ្នំពេញ ក្នុងជន្មាយុ ៩២ ព្រះវស្សា ។[1]
សម្ដេចព្រះសង្ឃរាជ ទេពវង្ស | ||||
សម្ដេចព្រះមហាសង្ឃរាជ នៃ ព្រះរាជាណាចក្រកម្ពុជា | ||||
បាវចនា | ទង់ពុទ្ធសាសនា | |||
ព្រះនាម | ទេព វង្ស | |||
គោរម្យងារ | សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត | |||
ឋានៈសង្ឃ | ព្រះសង្ឃជាន់ខ្ពស់ នៃ ព្រះរាជាណាចក្រកម្ពុជា | |||
ឋានៈចាត់តាំង | សម្ដេចព្រះមហាសង្ឃរាជ | |||
សង្ឃរាជាគណៈ | ថ្នាក់ មហានិកាយ | |||
រយៈពេលបួស | ៤៥ ឆ្នាំ (១៩៧៩-២០២៤) | |||
ប្រសូត | ១២ មករា ១៩៣២ | |||
ចូលទិវង្គត | ២៦ កុម្ភៈ ២០២៤ | |||
ជន្មាយុ | ៩២ វស្សា | |||
វេលាសុគត | ម៉ោង ៥:៤០ នាទី ល្ងាច | |||
ទីកន្លែងសុគត | វត្តឧណ្ណាលោម ក្រុងភ្នំពេញ |
Biography
សម្ដេចព្រះសង្ឃរាជ ទេពវង្ស ទ្រង់ប្រសូតនៅថ្ងៃទី១២ ខែមករា ឆ្នាំ ១៩៣២ ត្រូវនិង ឆ្នាំវក ព.សករាជ ២៤៧៦ នៅឯភូមិត្រពាំងឈូក ឃុំជ្រាវ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ក្នុងវ័យ ១៥ឆ្នាំ ត្រូវនិង ឆ្នាំកុរ នព្វស័ក ព.ស ២៤៩១ គ.សករាជ ១៩៤៧ លោកបានបួសជាសាមណេរក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ព្រះសមុហ៍គណ: ហ៊ីង ម៉ៅ និង ជាព្រះចៅអធិការ វត្តរាជបូព៌ ខេត្តសៀមរាប ។ ការបួសជាសាមណេរនេះ បានត្រឹមតែ ៩ ខែប៉ុនណោះ លោកក៏សូមលាចាកសិក្ខាបទមករកស៊ីចិញ្ចឹមឪពុកម្ដាយវិញ ដែលឪពុកលោកមានឈ្មោះថា "ទេព ឈិត" និងម្ដាយនាម "ប៉ិច អាត់" ។ ក្នុងវ័យ ២១ឆ្នាំ ត្រូវនិង ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវ នឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៥២ លោកបានបំពេញឧបសម្បទាជាភិក្ខុក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ព្រះសមុហ៍គណៈ ហ៊ីង ម៉ៅ នាម្បញ្ញត្តិពុទ្ធសរក្នុងព័ទ្ធសីមា វត្តរាជបូព៌ ដោយមានព្រះគ្រូសូត្រស្ដាំ តន់ លុយ ពុទ្ធត្ថេរ ជាកម្មវាចា និង លោកគ្រូសូត្រឆ្វេង ថាត់ បិត ឥន្ទជាតិ ជាអនុសុវណ្ណាចារ្យ និង ឧបសម្បទាកម្មជាតិភិក្ខុភាវៈ ខេត្តសៀមរាប ។ ព្រះជន្មបាន ២៥ឆ្នាំ នៅឆ្នាំវក ព.ស.២៥០១ គ.ស.១៩៥៧ ព្រះគ្រូសមុហ៍គណៈ ហ៊ីង ម៉ៅ បានតែងតាំងភិក្ខុ ទេព វង្ស ឱ្យធ្វើជាគ្រូសូត្រជំនួយការ ។ ចាប់ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ នៅក្នុងសម័យខ្មែរក្រហម លោកត្រូវបានគេបង្ខំឱ្យសឹក និង ត្រូវបានគេធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរដូច ប្រជាជនស្លូតត្រង់ខ្មែរដទៃទៀតដែរ ។ ក្នុងឆ្នាំ ១៩៧៩ ក្រោយពេលដួលរលំរបបខ្មែរក្រហម លោកបានមកបួសម្ដងទៀត ដែលត្រូវនិងថ្ងៃ ១៣រោច ខែភទ្របទ ឆ្នាំមមែ ឯកស័ក ព.ស ២៥២៣ ត្រូវនិងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៩ ក្នុងជន្មាយុ ៤៧ឆ្នាំ លោកបានបំពេញឧបសម្បទាឡើងវិញជាលើកទីពីរ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះនាម ឋិត សីលោ ដែលជាព្រះសង្ឃមកកម្ពុជាក្រោម ដែលលោកបានស្នាក់នៅក្នុងពុទ្ធសីមា វត្តឧណ្ណាលោម ក្រុងភ្នំពេញ ។ នៅពេលបួសរួច ព្រះឧបជ្ឈាយ៍បាន ប្រកាសនៅក្នុងជំនុំសង្ឃថាភិក្ខុ ទេព វង្ស ឱ្យឡើងឋានៈនុក្រម មានឋានន្តរស័ក្ដិជាព្រះគ្រូវិន័យធរ ។ក្នុងពេលនោះហើយ ដែលសម្ដេច ទេព វង្ស ក្លាយជាព្រះវិន័យធរ នៅវត្តឧណ្ណាលោម និងជាព្រះឧបជ្ឈាហ៍ទូទាំងប្រទេស ដែលទ្រង់ជាព្រះឧបជ្ឈាហ៍ធំជាងគេដែលបានបំបួសរាល់ព្រះថេរចាស់ៗសម័យមុន និងចាប់ផ្ដើមប្រមូល កសាងធនធានព្រះសង្ឃនៅកម្ពុជាឡើងវិញ ។[2] [3]
National cause
• ព្រះអង្គទ្រង់បានសិក្សាអក្សរសាស្ត្រ និងគណិតវិទ្យា
• ព្រះអង្គបានបញ្ចប់ការសិក្សាធម្មវិន័យទាំងបីកម្រិត គឺថ្នាក់ត្រីទោឯក
• ព្រះអង្គចេះសូធ្យវិន័យបាដិមោក្ខយ៉ាងស្ទាត់ជំនាញ
• ព្រះអង្គមានជំនាញខាងបង្ហាត់វិបស្សនាធុរៈ និនិងសមថកម្មដ្ឋាន
• នៅឆ្នាំ១៩៥៧ ព្រះអង្គត្រូវបានតែងតាំងជាគ្រូសូត្រឆ្វេងនៅវត្តរាជបូព៌ ខេត្តសៀមរាប
• នៅឆ្នាំ១៩៧៩ បន្ទាប់ពីព្រះអង្គឧបសម្បទាជាថ្មី សម្ដេចត្រូវបានតែងតាំងជាព្រះប្រធានសង្ឃកម្ពុជា ធ្វើជាព្រះឧបជ្ឈាយ៍ និងជាព្រះវិន័យធរ ក្នុងរដ្ឋកម្ពុជា
• នៅពេលទ្រង់មានព្រះជន្មបាន៦០វស្សា នៅថ្ងៃសុក្រ ២កើត ខែកក្ដិក ឆ្នាំមមែ ត្រីស័ក ព.ស.២៥៣៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ១៩៩១ សម្ដេចត្រូវបានថ្វាយងារជា ព្រះមហាសុមេធាធិបតី និងជាសង្ឃនាយក ដោយសម្ដេច ជា ស៊ីម ប្រធានក្រុមប្រឹក្សារដ្ឋកម្ពុជា
• នៅក្នុងព្រះជន្មាយុ៦០វស្សានេះដដែល នៅថ្ងៃសុក្រ ៩កើត ខែកត្ដិក ឆ្នាំមមែ ត្រីស័ក ព.ស.២៥៣៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៩១ ព្រះមហាសុមេធាធិបតី ទេព វង្ស ត្រូវបានតែងតាំងជាសម្ដេចព្រះសង្ឃរាជ គណៈមហានិកាយនៃកម្ពុជា ដោយព្រះរាជក្រឹត្យព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ជាព្រះប្រមុខរដ្ឋ និងជាព្រះប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់
• នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៦ សម្ដេចត្រូវបានតែងតាំងជា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងបានទទួលព្រះរាជានុញ្ញាតពីសំណាក់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហមុនី ឲ្យប្រើរាជស័ព្ទ និងផ្លិតយសពិសេស
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.