From Wikipedia, the free encyclopedia
ចក្រភពអូទ្រីស-ហុងគ្រី (ភាសាអាល្លឺម៉ង់៖ Österreichisch-Ungarische Monarchie) ឬត្រូវបានគេស្គាល់ថា រាជាធិបតេយ្យក្បាលពីរ ឬហៅសាមញ្ញាថា អូទ្រីស-ហុងគ្រី គឺជារដ្ឋមហាអំណាចមួយស្ថិតនៅតំបន់អឺរ៉ុបកណ្ដាលនៅរវាងឆ្នាំ១៨៦៧ ដល់ឆ្នាំ១៩១៨។[6][7] ចក្រភពនេះត្រូវបានបង្កើតឡើងតាមរយៈកិច្ចព្រមព្រៀងអូទ្រីស-ហុងគ្រីឆ្នាំ១៨៦៧ ក្រោយចប់សង្គ្រាមអូទ្រីស-ព្រុស និងត្រូវបានរំលាយទៅវិញក្រោយពីសង្គ្រាមលោកលើកទី១ បានបញ្ចប់។
ចក្រភពអូទ្រីស-ហុងគ្រី Österreichisch-Ungarische Monarchie (អាល្លឺម៉ង់) Osztrák–Magyar Monarchia (ហុងគ្រី) | |||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
១៨៦៧–១៩១៨ | |||||||||||||||||||||||||||||
បាវចនា Indivisibiliter ac inseparabiliter ("មិនអាចបំបែក និងចែកបាន") | |||||||||||||||||||||||||||||
ភ្លេងជាតិ Gott erhalte, Gott beschütze ("ព្រះថែរក្សា ព្រះការពារ") | |||||||||||||||||||||||||||||
ទឹកដីអូទ្រីស-ហុងគ្រីនៅឆ្នាំ១៩១៤ | |||||||||||||||||||||||||||||
រាជធានី | វីយែន[1] (អូទ្រីស) ប៊ុយដាប៉ែស (ហុងគ្រី) | ||||||||||||||||||||||||||||
ទីក្រុងធំបំផុត | វីយែន | ||||||||||||||||||||||||||||
ភាសាផ្លូវការ |
ភាសានិយាយផ្សេងទៀត៖ ឆែក ប៉ូឡូញ រូទែន រូម៉ានី សែប៊ី ស្លូវ៉ាក ស្លូវេន អ៊ីតាលី រ៉ូម៉ានីកណ្ដាល យីឌីស[3] និងភាសាផ្សេងៗទៀត | ||||||||||||||||||||||||||||
សាសនា | ជំរឿនឆ្នាំ១៩១០[4] ៧៦.៦% កាតូលិក (រួមមាន៖ ៦៤–៦៦% ឡាទីន និង ១០–១២% កាតូលិកបូព៌ា) ៨.៩% ប្រូតេស្តង់ លូធែ កំណែទម្រង់ជាដើម ៨.៧% អូស្សូដក់ខាងកើត ៤.៤% ជ្វីហ្វសាសនា ១.៣% ឥស្លាមសាសនា | ||||||||||||||||||||||||||||
រដ្ឋាភិបាល | រាជាធិបតេយ្យក្បាលពីរអាស្រ័យរដ្ឋធម្មនុញ្ញ | ||||||||||||||||||||||||||||
ក្សត្រ-ចក្រពត្តិ | |||||||||||||||||||||||||||||
▪ ១៨៦៧–១៩១៦ | ហ្វ្រង់ស្វ័រ ហ្សូសែហ្វទី១ | ||||||||||||||||||||||||||||
▪ ១៩១៦–១៩១៨ | ឆាលទី១ និងទី៤ | ||||||||||||||||||||||||||||
ប្រធានរដ្ឋមន្ត្រីអូទ្រីស | |||||||||||||||||||||||||||||
▪ ១៨៦៧ (ដំបូង) | ហ្វ្រីឌ្រិច ហ៊្វែរឌីណង់ វ៉ន ប៊ូស្តិ៍ | ||||||||||||||||||||||||||||
▪ ១៩១៨ (ក្រោយ) | ហែនរិច ឡាមអាស | ||||||||||||||||||||||||||||
នាយករដ្ឋមន្ត្រីហុងគ្រី | |||||||||||||||||||||||||||||
▪ ១៨៦៧–១៨៧១ (ដំបូង) | គីយូឡា អង់ដ្រាស៊ី | ||||||||||||||||||||||||||||
▪ ១៩១៨ (ក្រោយ) | យ៉ាណូស ហាឌីក | ||||||||||||||||||||||||||||
នីតិបញ្ញត្តិ | អង្គនីតិបញ្ញត្តិចំនួនពីរ | ||||||||||||||||||||||||||||
• ក្រុមប្រឹក្សារាជាធិរាជ | ហេរិនហោស សភាតំណាងរាស្ត្រ | ||||||||||||||||||||||||||||
• សភាហុងគ្រី | មហទ្ធនសភា សភាតំណាងរាស្ត្រ | ||||||||||||||||||||||||||||
សម័យកាលប្រវត្តិសាស្រ្ត | ចក្រពត្តិនិយមថ្មី • សង្គ្រាមលោកលើកទី១ | ||||||||||||||||||||||||||||
▪ កិច្ចព្រមព្រៀងឆ្នាំ១៨៦៧ | ៣០ មីនា ១៨៦៧ | ||||||||||||||||||||||||||||
▪ សម្ព័ន្ធភាពទ្វេភាគី | ៧ តុលា ១៨៧៩ | ||||||||||||||||||||||||||||
▪ វិបត្តិបូស្នី | ៦ តុលា ១៩០៨ | ||||||||||||||||||||||||||||
▪ វិបត្តិខែកក្កដា | ២៨ មិថុនា ១៩១៤ | ||||||||||||||||||||||||||||
▪ ការឈ្លានពានស៊ែប៊ី | ២៨ កក្កដា ១៩១៤ | ||||||||||||||||||||||||||||
▪ រំលាយចក្រភាព | ៣១ តុលា ១៩១៨ | ||||||||||||||||||||||||||||
▪ សាធារណរដ្ឋអូទ្រីស | ១២ វិច្ឆិកា ១៩១៨ | ||||||||||||||||||||||||||||
▪ សន្ធិសញ្ញាទ្រីយ៉ាណុង | ៤ មិថុនា ១៩២០ | ||||||||||||||||||||||||||||
ក្រឡាផ្ទៃ | |||||||||||||||||||||||||||||
១៩០៥[5] | ៦២១៥៣៨ គ.ម២ (២៣៩៩៧៧ ម៉ាយ ក.) | ||||||||||||||||||||||||||||
រូបិយវត្ថុ | ហ្វ្លរីន (១៨៦៧–១៨៩២) ក្រូណា (១៨៩២–១៩១៨) | ||||||||||||||||||||||||||||
|
អូទ្រីស-ហុងគ្រីត្រូវបានគ្រប់គ្រងដោយរាជវង្សហាបស្បួក និងត្រូវជារដ្ឋពហុជាតិសាសន៍ និងមហាអំណាចមួយនៃទ្វីបអឺរ៉ុបនៅសម័យនោះ។ អូទ្រីស-ហុងគ្រីជាប្រទេសធំបំផុតទីពីរប្រចាំទ្វីបអឺរ៉ុប[ស 1] បន្ទាប់ពីចក្រភពរុស្ស៊ី ដោយមានផ្ទៃដីសរុប ៦២១,៥៣៨ គម២[5] និងមានប្រជាជនច្រើនជាងគេទីបី (បន្ទាប់ពីរុស្ស៊ី និងចក្រភពអាល្លឺម៉ង់)។ ចក្រភពនេះផងដែរបានស្ថាបនាខ្លួនក្លាយជាអ្នកផលិតឧស្សាហកម្មសំណង់ម៉ាស៊ីនធំជាងគេទីបួននៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។.[8] លើសពីនេះ អូទ្រីស-ហុងគ្រីជាប្រទេសជាប់ចំណាត់ថ្នាក់ទីបីក្នុងការផលិត និងនាំចេញគ្រឿងឧបករណ៍អគ្គិសនីប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧស្សាហកម្មអគ្គិសនី និងឧបករណ៍ផលិតថាមពលសម្រាប់រោងចក្រថាមពលផ្សេងៗ បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអាល្លឺម៉ង់។[9]
រាជាធិបតេយ្យក្បាលពីរជាស្នូលដឹកនាំរបស់ចក្រភព ដែលត្រូវជាសហភាពពិតរវាងស៊ីសលៃតានី ផ្នែកខាងជើង និងលិចនៃអតីតចក្រភពអូទ្រីស និងព្រះរាជាណាចក្រហុងគ្រី។ ក្រោយកំណែទម្រង់ឆ្នាំ១៨៦៧ រដ្ឋអូទ្រីស និងហុងគ្រីបានក្ដោបរួមបញ្ចូលគ្នាដោយមានអំណាចស្មើៗគ្នា។ រដ្ឋទាំងពីរបានអនុវត្តគោលនយោបាយការបរទេស ការពារជាតិ និងហិរញ្ញវត្ថុរួម ប៉ុន្តែសម្រាប់ស្ថាប័នរដ្ឋាភិបាលវិញគឺត្រូវបានបែងចែករៀងៗខ្លួន។ រដ្ឋទីបីដែលបង្កើតចេញជាសហភាពនេះគឺ ព្រះរាជាណាចក្រក្រូអាស៊ី-ស្លាវូនី ដែលត្រូវជាតំបន់ស្វយ័តមួយស្ថិតក្រោមរាជអំណាចហុងគ្រី តាមរយៈកិច្ចផ្សះផ្សាក្រូអាស៊ី–ហុងគ្រីនៃឆ្នាំ១៨៦៨។ នៅក្រោយឆ្នាំ១៨៧៨ រដ្ឋបូស្នី-អ៊ែរសេកូវីនបានធ្លាក់ក្រោមការគ្រប់គ្រងរួមរបស់អូទ្រីស-ហុងគ្រីទាំងផ្នែកយោធា និងស៊ីវិល[10] ហើយត្រូវបានកាត់បញ្ចូលជាកម្មសិទ្ធិរបស់ខ្លួនជាផ្លូវការនៅឆ្នាំ១៩០៨ ដោយទាំងនេះជាកត្ដាចម្បងនាំឱ្យវិបត្តិបូស្នីកើតឡើង។[11]
អូទ្រីស-ហុងគ្រីជារដ្ឋមួយក្នុងសម្ព័ន្ធភាពមហាអំណាចកណ្តាលនាសង្គ្រាមលោកលើកទី១ ដោយបានផ្ទុះឡើងក្រោយពីខ្លួនបានប្រកាសសង្គ្រាមទៅលើព្រះរាជាណាចក្រស៊ែប៊ីនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩១៤។ ចក្រភពនេះត្រូវបានរំលាយជាផ្លូវការបន្ទាប់ពីអាជ្ញាធរយោធាបានចុះហត្ថលេខាលើយុទ្ធសន្តិភាពវីឡាជូស្ទីនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ១៩១៨។ ព្រះរាជាណាចក្រហុងគ្រី និងសាធារណរដ្ឋអូទ្រីសទីមួយត្រូវបានចាត់ទុកជារដ្ឋស្នងតាមច្បាប់។ ចំណែកឯតំបន់ប៉ែកខាងលិច និងខាងត្បូងនៃចក្រភពត្រូវបានបង្កើតចេញជា សាធារណរដ្ឋឆេកូស្លូវ៉ាគីទីមួយ សាធារណរដ្ឋប៉ូឡូញទីពីរ និងព្រះរាជាណាចក្រយូហ្គោស្លាវី ហើយទឹកដីដែលនៅសល់ទាំងប៉ុន្មានត្រូវបានប្រគល់ទៅឱ្យព្រះរាជាណាចក្ររូម៉ានី និងអ៊ីតាលីនៅក្នុងឆ្នាំ១៩២០។
ឈ្មោះនៃចក្រភព ជាភាសាផ្លូវការ ដែលត្រូវបានគេទទួលស្គាល់ដោយ "ចក្រភពអូទ្រីស-ហុងគ្រី" មាន៖
ការចាប់បដិសន្ធិនៃចក្រភពអូទ្រីស-ហុងគ្រី នៅឆ្នាំ១៨៦៧ បានដាក់ចេញនូវរចនាសម្ព័ន្ធនៃចក្រភពរាជានិយមក្បាលពីរ ដើម្បីជំនួសចក្រភពអូទ្រីស ដ៏មានអំណាច បានចាប់ផ្ដើមចុះដុនដាបជាខ្លាំង ទាំងនៅឧបទ្វីបអ៊ីតាលី (ដោយសារសង្គ្រាមអូទ្រីស-សារឌីនី ឆ្នាំ១៨៥៩) និង បណ្ដារដ្ឋនៃសម្ព័ន្ធអាល្លឺម៉ង់ (ទីនោះត្រូវបានជំនួសដោយរាជាណាចក្រព្រុស ជាអ្នកគ្រប់គ្រងលើបណ្ដារដ្ឋនិយាយភាសាអាល្លឺម៉ង់ ដោយសង្គ្រាមអូទ្រីស-ព្រុស ឆ្នាំ១៨៦៦) ។ កត្តាផ្សេងទៀត នៅក្នុងវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ រួមមានការមិនសប្បាយចិត្តរបស់ហុងគ្រីចំពោះរដ្ឋអំណាចក្រុងវ្យែននៅតែបន្តមាន ហើយនិង ការកើនឡើងនូវស្មារតីជាតិនិយមរបស់ប្រជាជាតិដទៃ នៅលើចក្រភពអូទ្រីស។ ការមិនសប្បាយចិត្តរបស់ហុងគ្រី បានរីកធំឡើងដោយអន្លើ បណ្ដាលមកអំពីការសង្កត់សង្កិនរបស់អូទ្រីស ពីសំណាក់បដិវត្តន៍រំដោះហុងគ្រី (១៨៤៨-១៨៤៩) ដែលមានការគាំទ្រពីរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ ការមិនសប្បាយចិត្តជាមួយនឹងការគ្រប់គ្រងរបស់ចក្រភពអូទ្រីស បានរីកធំធាត់អស់ជាច្រើនឆ្នាំ ពីសំណាក់ហុងគ្រី និង មានបុព្វហេតុជាច្រើនទៀត។
នៅក្នុងកិច្ចប្រឹងប្រែងស្ដារការគាំទ្ររាជានិយមឡើងវិញ ព្រះចៅអធិរាជ "ហ្វ្រង់ ហ្សូសែហ្វ" បានចាប់ផ្ដើមចរចាស្រុះស្រួលគ្នាជាមួយអភិជនហុងគ្រី ដើម្បីធានាបានការគាំទ្រពីពួកគេ។ ដោយឡែក ប្រមុខដឹកនាំជនជាតិហុងគ្រី បានទាមទារ និងទទួលបានការអភិសេកពីព្រះចៅអធិរាជ ក្នុងឋានៈជាព្រះមហាក្សត្រនៃអាណាចក្រហុងគ្រី និង ការបង្កើតសភានៅប៊ុនដាប៉េស្ត ដែលមានអំណាចអនុម័តច្បាប់នៅលើអាណាចក្រហុងគ្រី ដែលនឹងការពារអំណាចរបស់អភិជនហុងគ្រី
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.