ស្រុកបន្ទាយមាស
ស្រុកបន្ទាយមាស ខេត្តកំពត From Wikipedia, the free encyclopedia
ស្រុកបន្ទាយមាសគឺជាស្រុកមួយស្ថិតនៅខេត្តកំពតស្រុកបន្ទាយមាសខេត្តកំពត[2]ដែលមានឈ្មោះដើមថា ស្រុកទូកមាស តែដោយនៅដើមសតវត្សទី១៧ស្រុកនោះមានទូកមាស១ដែលអណ្ដែតតាមដៃស្ទឹងមកដល់ក្បែរស្ពាននៃទីរូមស្រុកបន្ទាយមាស។ ពេលនោះប្រជាជនដែលរស់នៅជុំវិញទីនោះបានមើលឃើញទូកមាសនោះគ្រប់គ្នា ហើយដោយមានចិត្តចង់បានពេកក៏នាំគ្នាចុះទៅស្រង់ ប៉ុន្តែអ្នកទាំងអស់គ្នាមិនទាន់នឹងបានប៉ះទូកមាសនោះបន្តិចផងស្រាប់ តែទូកនោះក៏បានលិចចូលទៅក្រោមបាទស្ទឹងបាត់ទៅ ពេលនោះប្រជាជននាំគ្នារាវរកទូកមាសនោះ
ស្រុកបន្ទាយមាសថ្វីបើជាស្រុកតូចមែនពិត តែមើលទៅហាក់ដូចជាស្រុកសាមញ្ញបន្តិចប៉ុន្តែស្រុកនេះក៏ជាស្រុកអភិវឌ្ឍផងដែរ ជាក់ស្ដែងក៏មានរោងចក្រដែលដំណើរការ រួចមកហើយ សព្វថ្ងៃនេះគឺរោងចក្រផលិតស៊ីម៉ង់ខេស៊ីមែន (Kcement)ហៅកាត់ថា KC ហើយក៏មានរោងចក្រកំពុងសាងសង់បន្តបន្ទាប់ផងដែរ។[3] ស្រុកទូកមាសគឺជា ស្រុកមួយស្ថិតនៅខេត្តកំពតដែលមានឈ្មោះដើមថាស្រុកបន្ទាយមាស តែដោយនៅដើមសតវត្សទី១៧ ស្រុកនោះមានទូកមាស១ដែលអណ្ដែតតាមដៃស្ទឹងមកដល់ក្បែរស្ពាននៃទីរូមស្រុកបន្ទាយមាស។ ពេលនោះប្រជាជនដែលរស់នៅជុំវិញទីនោះបានមើលឃើញទូកមាសនោះគ្រប់គ្នា ហើយដោយមានចិត្តចង់បានពេកក៏នាំគ្នាចុះទៅស្រង់ ប៉ុន្តែអ្នកទាំងអស់គ្នាមិនទាន់នឹងបានប៉ះទូកមាសនោះបន្តិចផងស្រាប់តែទូកនោះក៏បានលិចចូលទៅក្រោមបាទស្ទឹងបាត់ទៅ ពេលនោះប្រជាជននាំគ្នារាវរកទូកមាសនោះ តែទោះជានាំគ្នាខំប្រឹងរាវរកយ៉ាងណាក៏ដោយក៏មិនឃើញសោះឡើយ។ លុះដល់យប់មួយនាថ្ងៃសិល្ប៏ដែលព្រះចន្ទ័រះពេញបូណ៏មី ទូកមាសនោះក៏បានអណែ្ដតឡើងមកម្ដងទៀត ដែលប្រកបដោយពន្លឺពណ៏មាសភ្លឺយ៉ាងចិញ្ចាំង ចិញ្ចាច ហើយប្រជាជនគ្រប់គ្នាក៏នាំគ្នាគោរពនិងលែងហ៊ានប៉ះពាល់ទូកមាសនោះទៀតឡើយ។ ហើយទូកមាសនោះតែងតែបង្ហាញខ្លួនក្រោយៗមកនៅថ្ងៃព្រះចន្ទ័ពេញបូណ៏មី ពេលនោះប្រជាជននៅទីនោះក៏នាំគ្នាដាក់ឈ្មោះភូមិនោះថាភូមិទូកមាស។ រហូតមកដល់បច្ចុប្បន្នគេបានហៅស្រុកបន្ទាយមាសថា ស្រុកទូកមាស ក៏បានដែរ។
រដ្ឋបាលស្រុកបន្ទាយមាស
ស្រុកបន្ទាយមាស (អង់គ្លេស: Banteay Meas District) ស្ថិតនៅ ខេត្តកំពត ដែលមានរដ្ឋបាល ១៥ឃុំ និង ៨៨ភូមិ៖
ស្រុកបន្ទាយមាស | |||
---|---|---|---|
លេខកូដឃុំ | ឈ្មោះឃុំជាអក្សរខ្មែរ | ឈ្មោះឃុំជាអក្សរអង់គ្លេស | ចំនួនភូមិ |
៧០២០១ | ឃុំបន្ទាយមាសខាងកើត | Banteay Meas Khang Kaeut Commune | ៨ |
៧០២០២ | ឃុំបន្ទាយមាសខាងលិច | Banteay Meas Khang lech Commune | ៩ |
៧០២០៣ | ឃុំព្រៃទន្លេ | Prey Tonle Commune | ៥ |
៧០២០៤ | ឃុំសំរោងក្រោម | Samraong Kraom Commune | ៦ |
៧០២០៥ | ឃុំសំរោងលើ | Samraong Leu Commune | ៥ |
៧០២០៦ | ឃុំស្ដេចគង់ខាងជើង | Sdach Kong Khang Cheung Commune | ៤ |
៧០២០៧ | ឃុំស្ដេចគង់ខាងលិច | Sdach Kong Khang lech Commune | ៥ |
៧០២០៨ | ឃុំស្ដេចគង់ខាងត្បូង | Sdach Kong Khang Tboung Commune | ៤ |
៧០២០៩ | ឃុំត្នោតចុងស្រង់ | Tnoat Chong Srang Commune | ៨ |
៧០២១០ | ឃុំត្រពាំងសាលាខាងកើត | Trapeang Sala Khang Kaeut Commune | ៥ |
៧០២១១ | ឃុំត្រពាំងសាលាខាងលិច | Trapeang Sala Khang Lech Commune | ៥ |
៧០២១២ | ឃុំទូកមាសខាងកើត | Tuk Meas Khang Kaeut Commune | ៦ |
៧០២១៣ | ឃុំទូកមាសខាងលិច | Tuk Meas Khang Lech Commune | ៨ |
៧០២១៤ | ឃុំវត្ដអង្គខាងជើង | Voat Angk Khang Cheung Commune | ៥ |
៧០២១៥ | ឃុំវត្ដអង្គខាងត្បូង | Voat Angk Khang Tboung Commune | ៥ |
ចំនួនភូមិសរុប | ៨៨ |
- យោងតាម ប្រកាសលេខ ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ
រដ្ឋបាលស្រុកចាស់
ស្រុកបន្ទាយមាសរួមមាន ១៥ ឃុំ ៖
- ត្នោតចុងស្រង់
- ត្រពាំងសាលាខាងកើត
- ត្រពាំងសាលាខាងលិច
- ទូកមាសខាងកើត
- ទូកមាសខាងលិច
- បន្ទាយមាសខាងកើត
- បន្ទាយមាសខាងលិច
- ព្រៃទន្លេ
- វត្តអង្គខាងជើង
- វត្តអង្គខាងត្បូង
- សំរោងក្រោម
- សំរោងលើ
- ស្ដេចគង់ខាងជើង
- ស្តេចគង់ខាងត្បូង
- ស្តេចគង់ខាងលិច
ប្រវត្តិសាស្រ្តស្រុកបន្ទាយមាស
តែទោះជានាំគ្នាខំប្រឹងរាវរកយ៉ាងណាក៏ដោយក៏មិនឃើញសោះឡើយ។ លុះដល់យប់មួយនាថ្ងៃសិល្ប៏ដែលព្រះចន្ទ័រះពេញបូណ៏មី ទូកមាសនោះក៏បានអណែ្ដតឡើងមកម្ដងទៀត ដែលប្រកបដោយពន្លឺពណ៏មាសភ្លឺយ៉ាងចិញ្ចាំង ចិញ្ចាច ហើយប្រជាជនគ្រប់គ្នាក៏នាំគ្នាគោរពនិងលែងហ៊ានប៉ះពាល់ទូកមាសនោះទៀតឡើយ។ ហើយទូកមាសនោះតែងតែបង្ហាញខ្លួនក្រោយៗមកនៅថ្ងៃព្រះចន្ទ័ពេញបូណ៏មី ពេលនោះប្រជាជននៅទីនោះក៏នាំគ្នាដាក់ឈ្មោះភូមិនោះថាភូមិទូកមាស។ រហូតមកដល់បច្ចុប្បន្នគេបានហៅស្រុកបន្ទាយមាសថា ស្រុកទូកមាស ក៏បានដែរ។
វិទ្យាល័យ
- វិទ្យាល័យទូកមាស
- វិទ្យាល័យហ៊ុនសែនបរិវាស
- វិទ្យាល័យកន្សោមអក
សេដ្ឋកិច្ច
សេដ្ឋកិច្ចស្រុកបន្ទាយមាសប៉ុន្តែបច្ចុប្បន្ននេះមានការរីចម្រើនច្រើន គឺមានផ្លូវស្អាត មានអគ្គីសនីប្រើប្រាស់គ្រប់ទីកន្លែង និង ទឹកស្អាត ប្រើគ្រប់គ្រាន់ មានប្រជាជនប្រកបមុខរបស កសិកម្មសម័យទំនើបដោយប្រើបច្ចេកវិទ្យា។ ប្រជាជនដែលនៅតំបន់ដាច់ស្រយាល
មិនសូវជាមានជីវភាពគ្រប់គ្រាន់ទេ ព្រោះពួកគាត់ភាគច្រើនពុំសូវបានរៀនសូត្រគ្រប់គ្រាន់។ហើយពួកគាត់ប្រកបរបរជាកម្មករ ធ្វើការអោយគេ ដូចជា ប្រកបរបរអាជីកម្មផ្សេងៗ កម្មករច្រូតកាត់ សំណង់ កម្មករ រោងចក្រ ដើម្បើចិញ្ចិមជីវិត ប៉ុន្តែពួកគាត់បានបញ្ជូន
កូនៗរបស់ពួកគាត់អោយទៅរៀនបានត្រឺមត្រូវហើយមានការបន្តនៅសាកលវិទ្យាល័យផ្សេងៗទៀតផង។
វប្បធម៌
ស្រុកបន្ទាយមាសច្រើនកាន់សាសនាព្រះពុទ្ធសាសនា។ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនាតែងតែប្រាស្រ័យទាក់ទង់ ជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិ(បុណ្យភូមិ
បុណ្យឡើងលាន បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា )
អាសកាសធាតុ
អាកាសធាតុប្រែប្រួលទទួលខ្យល់មូសុង ក្ដៅហើយសើមពេលខ្លះក្ដៅខ្លាំងពេលខ្លះក្ដៅល្មម ។ហើយនៅពេលបច្ចុប្បន្នបញ្ហាអាកាសធាតុនៅក្នុងស្រុកនេះមានលក្ខណះមិនអំណោយផលទេព្រោះក្នុងអំឡុងពេលបច្ចុប្បន្នអាកាសធាតុប្រែប្រួលភ្លៀងធ្លាក់មិនគ្រប់គ្រាន់
ជួនភ្លៀងជួនអត់។ បើជំពោះខែវស្សាវិញពេលភ្លៀងខ្លាំអស្រុកនេះប្រឈមនិងបញ្ហាទឺកជំនន់ជារៀងរាល់ឆ្នាំ ។
ការអប់រំ
នៅភូមិតាអៀកពុំសូវមានការអប់រំប៉ុន្មានទេ ព្រោះគ្រួសារខ្លះមានជីវភាពខ្វះខាត់ពុំសូវបានអោយកូនទៅរៀននោះទេ ខ្លះបានរៀនត្រឹមថ្នាក់ទី៨ ទី៩ប៉ុនោះ។ ខ្លះទៀតគ្រួសារមានជីវភាពមធ្យមអាចឲ្យកូនរបស់គាត់បានទៅរៀន និងគេនៅឯវិទ្យាល័យរីខ្លះទៀតក៏៏បន្តនៅ
កលកវិទ្យាល័យដ៏៏ទៃផ្សេងៗទៀតផងដែរ។
ទេសចរណ៍
គ្មានកន្លែងសំរាប់ភ្ញៀវទេសចរណ៍សំរាប់ដើរទស្សនាកំសាន្តនោះទេ។
ស្រុកបន្ទាយមាសមានភ្នំចំនួន១១គឺ
- ភ្នំល្ងៀង
- ភ្នំស្ដេចគង់
- ភ្នំរំពើន
- ភ្នំកន្លង់
- ភ្នំទទុងទូកមាស
- ភ្នំទូកមាស
- ភ្នំច្រកសៀម
- ភ្នំតូច
- ភ្នំកូនសត្វ
- ភ្នំច្រលួញ
- ភ្នំខ្លុង
ការអភិវឌ្ឍន៏
ចំពោះការអភិវឌ្ឈន៍ចំពោះវិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវលំ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ប្រព័ន្ធធារាសាស្រ្ត សំណង់អាគារ រោងចក្រ ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ គ្នានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ។
មិនត្រឹមតែប៉ណ្ណោះប្រព័ន្ធអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះ។
ឯកសារយោង
មើលផងដែរ
Wikiwand in your browser!
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.