អវលោកិតេស្វារ
From Wikipedia, the free encyclopedia
អវលោកិតេស្វរ (អង់គ្លេស: Avalokitesvara bodhisatva) ( ន. ) [អៈវៈលោក-កិតេ-ស្វៈរ៉ៈ], អវលោកិតេស្វរៈ ( សំ. ) (--ឝ្វរ < អវលោកិត “ដែលប្រមើលមើល” + ឦឝ្វរ “ជាធំ”; បា. ធៀបនឹង សំ. អវលោកិតិស្សរ ឬ ឱលោកិតិស្សរ) អ្នកដែលជាធំក្នុងការប្រមើលមើលឬពិនិត្យមើលសេចក្ដីសុខទុក្ខនិងចរិយារបស់សត្វលោក ។ នាមនៃពោធិសត្វ ដែលពួកពុទ្ធសាសនិកខាងមហាយានសន្មតដោយឧប្បត្តិកថាជាទេវតាវិសេសមួយអង្គ ជាអ្នកពិនិត្យមើលសុខទុក្ខជាដើម របស់សត្វលោក ក្នុងសាសនានៃព្រះសក្យមុនីគោតមព្រមទាំងមើលបីបាច់រក្សាសត្វលោកផង (ធៀបគ្នានឹងមហាព្រហ្មឬវិស្ណុរបស់ពួកព្រាហ្មណ៍) ។ គេច្រើនធ្វើមុខ ៤ នៅកំពូលប្រាសាទឬកំពូលចេតិយសម្គាល់ថាជាព្រះភ័ក្រ្តនៃអវលោកិតេស្វរៈ ដើម្បីការពារភយន្តរាយទាំងពួង, ប៉ុន្តែហៅតាមលទ្ធិព្រាហ្មណ៍ថា មុខព្រហ្ម ។ ហៅ អវលោកេស្វរៈ ក៏បាន លោកេស្វរៈ ក៏បាន (ម. ព. នេះក្នុងពាក្យ លោក ១ ន. ទៀតផង) ។
ព្រះអវលោកិតេស្វារពោធិសត្វ | |
---|---|
![]() |
ផ្នែកជាបន្តបន្ទាប់នៃ ព្រះពុទ្ធសាសនា |
ប្រវត្តិ |
ព្រះធម៌ ឬ Concepts អរិយសច្ច៤ · បញ្ចក្ខន្ធ |
ការបដិបត្តិ ព្រះរតនត្រ័យ |
និព្វាន |
ប្រពៃណីព្រះពុទ្ធសាសនា |

ការគោរពបូជាព្រះពោធិសត្វលោកេស្វរៈ សម័យព្រះបាទជ័យវរ្ម័នទី៧
ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ព្រះពុទ្ធសាសនាលទ្ធិមហាយាន គឺជាសាសនារបស់រដ្ឋ ដែលក្នុងនេះព្រះពោធិសត្វលោកកេស្វរៈបានបំពេញតួនាទីយ៉ាងសំខាន់ ដោយថែមទាំងមានការ គោរព និងមានជំនឿយ៉ាងលើសលប់នៅក្នុងសង្គមខ្មែរទៀតផង ។
នៅគ្រប់មជ្ឈដ្ឋានសង្គមខ្មែរមានរួមទាំងមេទ័ព និងព្រះមហាក្សត្រ តែងតែមានការគោរពបូជាដល់ព្រះពុទ្ធអង្គលោកកេស្វរៈពុំដែលអាក់ខាន ។ចម្លាក់ព្រះពោធិសត្វលោកេស្វរៈ រូបសាលាបារាំងចុងបូព៌ាប្រទេស (ម.ត ១៩៩៤)តាមឯកសារបានតំណាលឲ្យដឹងថា : ព្រះពុទ្ធសាសនាហិនយានដែលព្រះអង្គបានចូលនិព្វានរួចទៅ ហើយនោះ ឯព្រះពុទ្ធនិយានមហាយានទ្រង់កំពុងត្រៀមព្រះកាយចូលព្រះនិព្វាននៅឡើយ ។ ការរងចាំមិនទាន់ចូលបរិនិព្វានរបស់ព្រះពោធិសត្វលោកកេស្វរៈ ដោយសារតែព្រះអង្គទុកពេលវេលាចង់ជួយមនុស្សលោកឲ្យរួចផុតពីគ្រោះថ្នាក់ ។ ព្រះពោធិសត្វលោកេស្វរៈ សព្វព្រះទ័យមិនទាន់ចង់ចូលនិព្វាន ព្រោះព្រះអង្គនៅមានការអាណិតអាសូរដល់ពុទ្ធបរិស័ទក្នុងការស្រោចស្រង់ មនុស្សលោកឲ្យបានច្រើន ។
ព្រះននាម
គេមានជំនឿថា ព្រះពោធិសត្វអង្គនេះមិនត្រឹមតែជួយមនុស្សលោកទេ តែថែមទាំងអាចជួយរំដោះគ្រោះចង្រៃនានារបស់មនុស្សលោកថែមទៀតផង ។ ដោយសារតែមានជំនឿលើមូលហេតុខាងលើនេះហើយ ទើបនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ គេមានការតាំងឈ្មោះព្រះពុទ្ធអង្គនេះថា ’ព្រះពោធិសត្វលោកេស្វរៈ” ។
ពាក្យនេះមានន័យថា ព្រះអាទិទេពនៃពិភពលោក ដែលមានទាំងឋានមនុស្ស ឋាននរក និងឋានសួគ៌ ។ ព្រះពោធិសត្វអង្គនេះ ក៏មានព្រះនាមមួយទៀតដែរគឺ ព្រះអវលោកេស្វរៈ មានន័យថា ព្រះអាទិទេពមើលពីលើ ដោយព្រះករុណាធម៌ដល់សត្វលោក ។ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ គេឃើញមានការគោរពបូជា និងរៀបចំតង្វាយជាច្រើនដល់ព្រះពោធិសត្វអង្គនេះ ។

គ្រឿងតង្វាយ
គ្រឿងតង្វាយទាំងនេះមានដូចជាអង្ករ សណ្តែក ល្ង ទឹកដោះគោ ទឹកឃ្មុំ និងស្ករ ប្រេង ជាដើម ។ បើយើងពិនិត្យលើគ្រឿងតង្វាយនេះ គឺជាលក្ខណៈពិសេសលើសព្រះពោធិសត្វដទៃទៀត ។ លើសពីនេះទៀត ឋានៈនៃបុព្វការីជនខ្មែរ ជាពិសេសសមាជិកនៃព្រះរាជវង្សានុវង្សនាសម័យបាយ័ន ត្រូវបានលើកតម្កើងស្មើទៅនឹងព្រះពោធិសត្វលោកកេស្វរៈផងដែរ ដែលគេគោរពបូជាក្រោមរូបភាពនៃរូបសំណាក់ថ្ម និងសំរិទ្ធ



កំណត់
មើលផងដែរ
Wikiwand - on
Seamless Wikipedia browsing. On steroids.