ព្រៈវិសណ្ណុ From Wikipedia, the free encyclopedia
ព្រះវិស្ណុ ឬ ព្រះនារាយណ៍ (អង់គ្លេស: Lord Vishnu) or (អង់គ្លេស: Lord Narayana ) ជាអាទិទេពមួយអង្គក្នុងចំណោមអាទិទេពទាំងបីក្នុង ព្រហ្មញ្ញ សាសនា ឬ ហិណ្ឌូសាសនា ព្រះវិស្ណុ ជាព្រះការពារលោកកិយ៍ និងជាព្រះដែលបង្កើតព្រះព្រហ្ម តាមរយៈទងផ្ចិតរបស់ព្រះអង្គ បានដុះចេញនូវពន្លកផ្កាឈូក ដែលក្ដោបយកដួងកែវជីវិតដើម្បីផ្ដល់កំណើតដល់ ព្រះព្រហ្ម ។
ព្រះវិស្ណុ | ||||
Vishnu statue. Angkor Wat Gateway 12th Century. | ||||
ស្ថានលំនៅ | សមុទ្រអព្ទ នៃលំហចក្រវាឡ (Universe) | |||
សាស្ត្រាវុធក្នុងដៃ
(បែងភាគដៃ៨) |
កងចក្រ ខ្យងស័ង្ខ ព្រះខ័ន ផ្កាឈូក ដំបង ដងធ្នូ គម្ពីរវេទ និង ឈើច្រត់ | |||
មហេសី | នាងលក្ស្មី(ព្រះស្រីទេវី) (អានថា៖ ល័កស្មី) ព្រះនាងភូមិ ព្រះនាងនីឡាទេវី | |||
យាន្តជំនិះ | គ្រុឌ | |||
ទម្រង់ព្រះភ័ក្រ | មុខមួយ | |||
ពណ៌សម្បុរ | ពណ៌បៃតង (Green) |
មានតំណាលថា មាននាគក្បាលប្រាំពីរមួយឈ្មោះថា "អនន្តៈ" បានខ្ជាក់នៅស៊ុត (Egg) របស់ខ្លួន ស៊ុតនោះក៏បានញាស់ចេញជា រូបរាង្គព្រះវិស្ណុ ព្រះវិស្ណុក្នុងទម្រង់បែបនេះត្រូវបានគេហៅថា "ហរិណ្យគហ៌" មានន័យថា កំណើតដ៏អឆ្ឆៈរិយៈ បើសិនជាសម្លឹងទៅលើលិទ្ធិត្រីមូ៌តិវិញ ព្រះវិស្ណុជាអទិទេពកំពូលបង្អស់ ក្នុងការបង្កើត អទិទេពពីរអង្គទៀតនោះគឺ ព្រះព្រហ្ម បន្ទាប់មកគឺ ព្រះឥសូរ ។ នៅពេលដែលព្រះវិស្ណុបានចាប់កំណើតមក ទ្រង់បានផ្ទុំលង់លក់នៅលើខ្នងនាគរាជ អនន្តៈ នៃផ្ទៃសមុទ្រអន្ទកាលដ៏ល្វឹងល្វើយ រហូតដល់រាប់រយពាន់ឆ្នាំ ទើបទងផ្ជិតរបស់ទ្រង់ដុះនូវពន្លកផ្កាឈូកមួយ ដែលផ្ដល់កំណើតបន្ទាប់ទៅឱ្យ ព្រះព្រហ្ម ទើបទ្រង់ភ្ញាក់ដឹងព្រះកាយ ក្នុងទម្រង់ពេញវ័យនិងភ្ញាក់ដឹងព្រះកាយផងនោះត្រូវបានគេ ឱ្យឈ្មោះថា "ព្រះវិស្ណុ" ដែលមានន័យថា ព្រះដ៏វិសេស ។ [1]
ព្រះវិស្ណុ ជាព្រះដ៏វិសេស មានសម្បុររាង្គកាយ ពណ៌បៃតង គ្រងសំលៀកបំពាក់ពណ៌មាស មានយាន្តជំនិះ ជាសត្វគ្រុឌ ឬ ហោះហើរដោយមានផ្កាឈូកទ្រនូវបាតជើងរបស់ព្រះអង្គ ហើយព្រះអង្គបែងភាគដែលមានដៃ ៨ មានកាន់សាស្ត្រាវុធក្នុងព្រះហត្ថទាំង ៨ ដូចជា៖ កងចក្រ ខ្យងស័ង្ខ ព្រះខ័ន ផ្កាឈូក ដំបង ដងធ្នូ គម្ពីរវេទ និង ឈើច្រត់ ។ ដោយទ្រង់ជាអ្នកការពារថែរក្សាមនុស្សលោក ទ្រង់តែងដើរតួនាទីជាអ្នកសង្គ្រោះពិភពលោក តាមរយៈទេវៈកថា នៃការបែងភាគ អាវតារ ទាំង១០ របស់ព្រះអង្គ ដែលចែកចេញជា ៣ ទម្រង់ គឺទម្រង់ ជាអាវតារ មនុស្ស សត្វ និង ពាក់កណ្ដាល់មនុស្ស ពាក់កណ្ដាលសត្វ ។ [2]
ព្រះវិស្ណុមានអវតា១០គឺ៖
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.