កៅណ្ឌិន្យទី១
ព្រះមហាក្សត្រនៃនគរភ្នំ From Wikipedia, the free encyclopedia
កុរុងកៅណ្ឌិន្យទី១ ឬ ហ៊ុនទៀន ឬ ព្រះថោង (ដើមសតវត្សទី១-ចុងសតវត្សទី១ នៃ គ.ស) រជ្ជកាល (គ.ស ៥២-ខាងចុងសតវត្សទី១) គឺជាក្សត្រនៃនគរភ្វូណាន(អាណាចក្រភ្នំ)ទី២បន្ទាប់ពីព្រះនាងសោមា(នាងនាគ)។
ព្រះថោង ឬ កោណ្ឌិន្យ (អានថា៖ គាន់-ឌិន)(ចិន: 混塡 - Hun Tien) "ព្រះបាទហ៊ុនទៀន" (អង់គ្លេស: Kaundinya) ព្រះអង្គគឺជាស្ដេចនិរទេស មកពីកោះជ្វា (អង់គ្លេស: Java) ដែលយល់សុបិន ថាបានទទួលលំពែងមួយជាចំណងដៃពីព្រាហ្មណ៍ "អត្វាមនៈ" សម្រាប់យកទៅចោលផ្សង កំណត់ទឹកដី ដែលត្រូវរៀបចំនគរ លំពែងនោះបានធ្លាក់ចំនគរគោកធ្លក នៃនគរភ្នំ ហើយទ្រង់បានធ្វើដំណើរមកដល់នគរភ្នំតាមសុបិននេះដែលត្រូវនិងប្រទេសកម្ពុជាបច្ចុប្បន្ន ។[១] ដែលយោងតាមកំណត្រារបស់លោក កាងថាយ (ចិន: 康泰) លោក គឺជាអ្នកដំណើរចិនម្នាក់នៅពាក់កណ្ដាលសតវត្សទី៣ មកពីនគរអ៊ូខាងកើត។ លោកត្រូវបានគេស្គាល់ដោយសារតែការធ្វើដំណើររបស់លោកទៅកាន់អាស៊ីអាគ្នេយ៍ ជាមួយលោក ជូយិង (ចិន:朱應) ដែលបានធ្វើកំណត់ត្រាអំពីនគរភ្នំ របស់កម្ពុជា ។[២]
អំនះអំអាងផ្សេង
បើតាមសិលាចារឹកនៅមីសឺន (កម្ពុជាក្រោម) ដែលគេបានសិក្សាកំណត់ថា ចារឆ្លាក់នៅក្នុង គ.ស ៦៥៨ ព្រះមហាក្សត្រខ្មែរទី១ មានព្រះនាមថា កៅណ្ឌិន្យ។ សិលាចារឹកនោះ បានបញ្ជាក់ថាព្រះអង្គ បានទទួលលំពែងមួយជាចំណងដៃពីព្រាហ្មណ៍ អឝ្វតថាមន សម្រាប់យកទៅចោលផ្សង កំណត់ទឹកដី ដែលត្រូវរៀបចំនគរ។ លំពែងនោះបានធ្លាក់ចំនគរគោកធ្លក ឬស្រុកខ្មែរសព្វថ្ងៃនេះ។ បន្ទាប់មក ព្រះកៅណ្ឌិន្យ ត្រូវបានរៀបអភិសេកជាមួយនិង ព្រះនាងអូម៉ា ដែលត្រូវជាបុត្រីរបស់ស្ដេចភុជង្គនាគ។ បើមើលតាមរឿង វាហាក់ដូចជាស៊ីគ្នានឹងរឿងព្រះថោង នាងនាគ។
ពង្សាវលី
Wikiwand - on
Seamless Wikipedia browsing. On steroids.