From Wikipedia, the free encyclopedia
ប្រទេសប៊្រុយណេ ដោយមានឈ្មោះជាផ្លូវការថា ប៊្រុយណេដារូសាឡឹម (ប្រែថា៖ ប្រ៊ុយណេ ទ្វារនៃសន្តិភាព) គឺជាប្រទេសមួយស្ថិតនៅភាគខាងជើងកោះបរនេអូក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប៊្រុយណេមានព្រំដែនជាប់សមុទ្រចិនខាងត្បូង និងរដ្ឋសារ៉ាវ៉ាក់របស់ប្រទេសម៉ាឡេស៊ី។ ដែនដីប្រទេសនេះមានភូមិសាស្ត្រចែកចេញជាពីរផ្នែកដោយតំបន់លីមបាំងរបស់រដ្ឋសារ៉ាវ៉ាក់។ គិតត្រឹមឆ្នាំ២០២០ ប្រទេសប៊្រុយណេមានប្រជាជនសរុបចំនួន ៤៦០,៣៤៥ នាក់ដែលក្នុងនោះមានមនុស្សចំនួន ១០០,០០០ នាក់កំពុងរស់នៅក្នុងរាជធានីនិងជាទីក្រុងធំបំផុតក្នុងប្រទេសឈ្មោះបង់ដាសេរីបេកាវ៉ាន់។ ប៊្រុយណេមានរដ្ឋាភិបាលប្រកាន់របបរាជាធិបតេយ្យផ្តាច់ការដែលដឹកនាំដោយព្រះចៅស៊ុលតង់ហើយអនុវត្តច្បាប់ទូទៅរបស់អង់គ្លេស និងច្បាប់ឥស្លាមសារីយ៉ា។
Negara Brunei Darussalam (ក្សរឡាតាំង) نڬارا بروني دارالسلام (អក្សរចាវី) | |
---|---|
បាវចនា الدائمون المحسنون بالهدى Sentiasa membuat kebajikan dengan petunjuk Allah "នៅចាំបម្រើក្រោមឱវាទព្រះជាម្ចាស់ជានិច្ច | |
ភ្លេងជាតិ Allah Peliharakan Sultan "ព្រះជាម្ចាស់ប្រោសប្រណីព្រះស៊ុលតង់" | |
ទីតាំងប្រទេសប៊្រុយណេ (ក្រហម) នៅលើភូគោល | |
រាជធានី និង ទីក្រុងធំបំផុត | បង់ដាសេរីបេកាវ៉ាន់ 4°53.417′N 114°56.533′E |
ភាសាផ្លូវការ | ភាសាម៉ាឡេ[a] |
ភាសាទទួលស្គាល់ | ភាសាអង់គ្លេស[b] |
ភាសាដទៃ
និងគ្រាមភាសាក្នុងស្រុក[1][2] |
|
អក្សរផ្លូវការ | អក្សរម៉ាឡេ អក្សរចាវី[3] |
ក្រុមជនជាតិ (ឆ្នាំ ២០១៩)[4] |
|
សាសនា (ឆ្នាំ ២០១៦)[4] |
|
រដ្ឋាភិបាល | រដ្ឋឯកភូត រាជាធិបតេយ្យផ្តាច់ការនិយមឥស្លាម |
- ព្រះស៊ុលតង់ និងព្រះប្រមុខរដ្ឋ នាយករដ្ឋមន្ត្រី | ហាសាណាល់ ប៊ូលគាហ៍ |
- រជ្ជទាយាទ និងទេសរដ្ឋមន្ត្រី | អាល់មូហ៍តាឌី ប៊ីលឡា |
នីតិបញ្ញត្តិ | ក្រុមប្រឹក្សានីតិបញ្ញត្តិ |
និម្មិតកម្ម | |
- និម្មាបនកម្មនៃប៊្រុយណេ | ប្រ. ១៣៦៨ |
- ចក្រភពប៊្រុយណេ | សតវត្សទី១៥–១៩ |
- ធ្លាក់ក្រោមអាណាព្យាបាលអង់គ្លេស | ១៧ កញ្ញា ១៨៨៨ |
- ស្ថិតក្រោមការកាន់កាប់របស់ជប៉ុន | ១ មករា ១៩៨៤ |
- សេចក្តីប្រកាសអាស៊ាន | ៧ មករា ១៩៨៤ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៥,៧៦៥ គ.ម២ (ទី១៦៤) |
- ផ្ទៃទឹក (%) | ៨.៦ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ៤៦០,៣៤៥[5] (ទី១៧៥) |
- ជំរឿន (ឆ្នាំ ២០១៦) | ៤១៧,២៥៦ |
- ដង់ស៊ីតេ | ៧២.១១ នាក់/គ.ម២ (ទី១៣៤) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១៩) |
- សរុប | ៣៦.៨៥៤ ពាន់លានដុល្លារ[6] (ទី១២៥) |
- ក្នុងម្នាក់ | ៨៥,០១១ ដុល្លារ[6] (ទី៥) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៩) |
- សរុប | ១៣.៣២៥ ពាន់លានដុល្លារ[6] (ទី១២៤) |
- ក្នុងម្នាក់ | ៣០,២៩០ ដុល្លារ[6] (ទី២៩) |
HDI (២០១៩) | ០.៨៣៨[7] ខ្ពស់ណាស់ · ទី៤៧ |
រូបិយវត្ថុ | ដុល្លារប៊្រុយណេ (BND) |
ល្វែងម៉ោង | UTC+៨ (ម៉ោងប៊្រុយណេដារូសាឡឹម) |
បណ្ដាញចែកចាយអគ្គិសនី | ២៤០ V–៥០ Hz |
ទិសបើកបរ | ឆ្វេង |
កូដហៅទូរស័ព្ទ | +៦៧៣[c] |
ដែនកម្រិតខ្ពស់ | .bn[8] |
|
រាជាណាចក្រស៊ុលតង់នៃប៊្រុយណេធ្លាប់ជារដ្ឋមានអំនាចខ្លាំងនៅសតវត្សរ៍ទី១៤ដល់ទី១៦។ រាជាណាចក្រនេះលាតសន្ឋឹងលើកោះបរនេអូទាំងមូលនិងតំបន់និរតីហ្វីលីពីនបច្ចុប្បន្ន។ ការមកដល់នៃពួកអឺរ៉ុបបានធ្វើអោយរាជាណាចក្រនេះទន់ខ្សោយជាបណ្ដើរៗ។ ចក្រភពប៊្រុយណេធ្លាក់ទន់ខ្សោយបំផុតនៅសតវត្សរ៍ទី១៩ ពេលដែលប្រទេសនេះបាត់បង់ដែនដីមួយភាគធំរបស់ខ្លួនទៅពួក White Rajahs នៃរដ្ឋសារ៉ាវ៉ាក់ រួចក៏រួមតូចនិងដាច់ជា២ដូចបច្ចុប្បន្ន។ ប៊្រុយណេស្ថិតក្រោមអាណាព្យាបាលអង់គ្លេសពីឆ្នាំ ១៨៨៨ ដល់ឆ្នាំ ១៩៨៤។
មានកាបះបោរតូចមួយប្រឆាំងនឹងរាជានិយមនាទសវត្សរ៍៦០ ដែលត្រូវបង្ក្រាបដោយរាជាណាចក្ររួម។ ព្រឹត្តិការណ៍នេះត្រូវបានគេអោយឈ្មោះថា «បដិវត្តន៍ប៊្រុយណេ» ដែលបានរួមចំនែកក្នុងការបង្អាក់ការបង្កើតសហព័ន្ឋបរនេអូខាងជើង។
ព្រះចៅស៊ុលតង់ហាស់សាណាល់ បុលគៀស របស់ប៊្រុយណេ (ងារនេះត្រូវបានបន្តរាប់តំនក្នុងរាជវង្ស) គឺជាប្រមុខរដ្ឋ និងជាប្រមុខរដ្ឋាភិបាលប៊្រុយណេ។ ព្រះអង្គគ្រប់គ្រងប្រទេសដោយប្រឹក្សាជាមួយក្រុមប្រឹក្សាជាច្រើន និង គណរដ្ឋមន្ត្រី។ បណ្ដាញផ្សព្វផ្សាយសារពត៌មានកាន់ជើងរដ្ឋាភិបាលទាំងស្រុង។ គ្រួសាររាជវង្សនៅតែជាឋានៈដែលត្រូវបានប្រជាជនទូទាំងប្រទេសគោរព។ គ្មានអង្គការនីតិបញ្ញត្តិដែលជ្រើសឡើងដោយការបោះឆ្នោតសកលទេ។ នៅខែសីហា ២០០៤ ព្រះចៅស៊ុលតង់បានតែងតាំងសភា១ តែតាមពិតសភានោះមិនមានអំណាចគ្រប់គ្រាន់ក្នុងការផ្តល់យោបល់ដល់ព្រះមហាក្សត្រទេ។
គ្មានសេរីភាពសារពត៌មានក្នុងប្រទេសប៊្រុយណេទេ។ គេកម្រឃើញការរិះគន់រដ្ឋាភិបាលឬព្រះមហាក្សត្រណាស់។
ប៊្រុយណេមានដែនដីដាច់ចេញជា២ផ្នែក និងមានផ្ទៃដីសរុប ៥ ៧៦៥ គ.ម២។ ប្រជាជន៩៧%រស់នៅផ្នែកខាងលិច(ផ្នែកធំ) ខណៈមានប្រជាជនតែ១ម៉ឺននាក់ប៉ុណ្ណោះរស់នៅផ្នែកខាងកើតដែលជាតំបន់ភ្នំ(ស្រុកតេមប៊ូរ៉ុង)។ ប្រជាជនសរុបមាន ៣៨៣ ០០០នាក់ ដែលក្នុងនោះ ៤៦ ០០០នាក់រស់នៅរាជធានីបង់ដារសិរីបេហ្គាវ៉ាន់ (Bandar Seri Begawan)។ ទីក្រុងសំខាន់ៗផ្សេងទៀតមាន ទីក្រុងកំពង់ផែ មួរ៉ា ទីក្រុងផលិតប្រេងកាត សេរៀ និងទីក្រុង កូឡាបេឡៃ។
ប៊្រុយណេមានស្រុក៤គឺ៖
ប៊្រុយណេមានអាកាសធាតុត្រូពិចអេក្វាទ័រ ដោយមានសីតុណ្ហភាពខ្ពស់ សំនើមខ្ពស់ សំបូរកំដៅថ្ងៃនិងភ្លៀង។
បង់ដារសិរីបេហ្គាវ៉ាន់ទទួលរងនូវអាកាសធាតុត្រូពិចសើម។ សីតុណ្ហភាពមធ្យមប្រចាំគឺ ២៣,៦ °C ជាសីតុណ្ហភពខែក្តៅជាមធ្យម ២៩,៤°C និង ខែត្រជាក់ជាមធ្យម ២១°C ។
ខែ | មករា | កុម្ភៈ | មិនា | មេសា | ឧសភា | មិថុនា | កក្តដា | សីហា | កញ្ញា | តុលា | វិចិ្ឆកា | ធ្នូ | ឆ្នាំ |
---|---|---|---|---|---|---|---|---|---|---|---|---|---|
អតិបរមាមធ្យម (°C) |
១៩ |
១៨ |
២១ |
២៥ |
២៨ |
៣២ |
៣៤ |
៣៣ |
៣១ |
២៧ |
២៤ |
២១ |
|
អប្បបរមាមធ្យម (°C) |
១២ |
១២ |
១៤ |
១៧ |
២១ |
២៣ |
២៦ |
២៤ |
២៣ |
១៩ |
១៧ |
១៤ |
|
កំរិតទឹកភ្លៀង (mm) | ៨៦ | ១៣៥ | ១៧៨ | ១៧០ | ២៣១ | ២៩០ | ២៤៨ | ៣០៥ | ២៤៤ | ១២២ | ៦៦ | ៧១ | |
ប៊្រុយណេជាប្រទេសតូចតែមាន។ ចំនួលពាក់កណ្ដាលបានមកពីផលិតកម្មប្រេងកាតឆៅនិងឧស្ម័នធម្មជាតិ។ រដ្ឋាភិបាលផ្ដល់នូវសេវាសុខភាព ស្បៀងអាហារ និងទីជំរក។ រដ្ឋមានគំរោងនាពេលអនាគតក្នុងការលើកកំពស់ពលកម្មការងារ កាត់បន្ថយអត្រានៃភាពអត់ការងារធ្វើ ពង្រឹងវិស័យធនាគារនិងទេសចរណ៍ និងពង្រីកមូលដ្ឋានសេដ្ឋកិច្ច។ ក្រុមហ៊ុនអាកាសចរណ៍ជាតិភូមិន្ទប៊្រុយណេ (Royal Brunei) កំពុងព្យាយាមធ្វើអោយប៊្រុយណេក្លាយជាច្រកឆ្លងកាត់អន្តរជាតិរវាងអឺរ៉ុប និងអូស្ត្រាលី/ញូហ្សៀលែន។
ប៊្រុយណេផ្ដល់សេវាសុខភាពឥតគិតថ្លៃដល់ពលរដ្ឋទាំងអស់ តាមរយៈមន្ទីរពេទ្យសាធារណៈ។ មកទល់ឆ្នាំ២០០៨ គ្មានមន្ទីរពេទ្យណាមួយនៅប៊្រុយណេដែលទទួលបានការទទួលស្គាល់ការថែទាំសុខភាពអន្តរជាតិទេ។ បច្ចុប្បន្នគ្មានសាលាវេជ្ជសាស្ត្រនៅក្នុងប្រទេសទេ។ អ្នកដែលមានបំនងក្លាយជាគ្រូពេទ្យត្រូវតែទៅសិក្សានៅបរទេស។ ដើម្បីធានាបាននូវការថែទាំសុខភាពសាធារណៈ រដ្ឋចាំបាច់ត្រូវជួលគ្រូពេទ្យមានជំនាញពីបរទេស។ សាលាគិលានុបដ្ឋាយិកាមួយត្រូវបានបង្កើតក្នុងឆ្នាំ ១៩៥៣។
ប្រហែល២ភាគ៣នៃប្រជាជនប៊្រុយណេមានដើមកំនើតពីជនជាតិម៉ាឡេ។ ភាសាផ្លូវការគឺភាសាម៉ាឡេ និង ភាសាអង់គ្លេស។ មានប្រជាជននិយាយភាសាចិនមួយក្រុមតូចដែរ។
សាសនាឥស្លាមជាសាសនារបស់រដ្ឋ។ សាសនាផ្សេងទៀតមាន ពុទ្ឋសាសនា និង គ្រឹស្តសាសនា និងសាសនាជនជាតិដើមតូចៗជាច្រើនទៀតនៅតំបន់ដាច់ស្រយ៉ាល។
ប៊្រុយណេហាមមិនអោយមានការជួញដូរនិងការផឹកគ្រឿងស្រវឹងជាសាធារណៈទេ។ ជនបរទេសនិងជនមិនមែនមូស្លីមត្រូវបានអនុញ្ញាតអោយយកចូលជាអតិបរមា ១២កំប៉ុងចំពោះស្របៀ និងចំនុះ២លីតចំពោះគ្រឿងស្រវឹងផ្សេងទៀត។ តាំងពីមានការហាមឃាត់នោះមក ហាងស្រានិងបារទាំងអស់ត្រូវបានបង្ខំអោយបិទទ្វារ។ ទោះជាបែបនេះក៏ដោយ នៅមានភោជនីយដ្ឋានមួយចំនួននៅតែផ្ដល់សេវាកម្មគ្រឿងស្រវឹងក្នុងប៉ាន់តែ ដោយខុសច្បាប់។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.