នូវែលហ្សេឡង់

From Wikipedia, the free encyclopedia

នូវែលហ្សេឡង់

​ប្រទេសនូវែលហ្សេឡង់​ (ភាសាអង់គ្លេសNew Zealand និងភាសាម៉ាវរីAotearoa) គឺជាប្រទេសកោះមួយស្ថិតនៅប៉ែកនិរតីនៃមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រទេសនេះមានដែនដីធំៗចំនួនពីរគឺ កោះខាងជើង (Te Ika-a-Māui) និងកោះខាងត្បូង (Te Waipounamu) និងបូករួមជាមួយកោះតូចៗចំនួន ៧០០ ទៀត។ នូវែលហ្សេឡង់ជាប្រទេសកោះធំបំផុតទីប្រាំមួយ ដែលគ្របដណ្តប់លើផ្ទៃដីសរុប ២៦៨,០២១ គីឡូម៉ែត្រការ៉េ។ វាស្ថិតនៅប្រមាណ ២០០០ គីឡូម៉ែត្រពីភាគខាងត្បូងប្រទេសអូស្ត្រាលី កាត់សមុទ្រតាស្មាន់ និង ១,០០០ គីឡូម៉ែត្រពីភាគខាងត្បូងនៃកោះនូវែលកាឡេដូនី ហ្វីជី និងតុងកា។ ប្រទេសនេះមានតំបន់ភូមិសាស្ត្រ​ចម្រុះច្រើន និង​កំពូល​ភ្នំ​មុតស្រួច រួម​ទាំង​ភ្នំទឹកកកនៅតាមភាគ​ខាង​ត្បូងផងដែរ។ រាជធានីរបស់ប្រទេសនូវែលសេឡង់មានឈ្មោះថា វេលីងតុន ហើយទីក្រុងដែលមានប្រជាជនច្រើនជាងគេគឺមានឈ្មោះថា អូកឡិន

ព័ត៌មានសង្ខេប New Zealand (ភាសាអង់គ្លេស)Aotearoa (ភាសាម៉ាវរី), រាជធានី ...
នូវែលហ្សេឡង់
New Zealand (ភាសាអង់គ្លេស)
Aotearoa (ភាសាម៉ាវរី)
Thumb
ទង់ជាតិ
Thumb
វរលញ្ឆករ
ភ្លេងជាតិ:
"God Defend New Zealand"
ខ្មែរ៖ "ព្រះជាម្ចាស់ជួយការពារនូវែលហ្សេឡង់"

"God Save the King"[ស ១]
"ព្រះជាម្ចាស់សូមជួយព្រះមហាក្សត្រិយានី"
Thumb
ទីតាំងប្រទេសនូវែលហ្សេឡង់ (ក្រហម) នៅលើភូគោល បូករួមទាំងដែនដីទាមទារនៅអង់តាកទិក
រាជធានីវេលីងតុន
41°18′S 174°47′E
ទីក្រុងធំបំផុតអូកឡិន
ភាសាផ្លូវការ
ក្រុមជនជាតិ
(ឆ្នាំ ២០១៨)[]
  • ៧១.៨% ជាតិសាសន៍អឺរ៉ុប
  • ១៦.៥% ជនជាតិម៉ាវរី
  • ១៥.៣% ជាតិសាសន៍អាស៊ី
  • ៩.០% ជាតិសាសន៍ប៉ាស៊ីហ្វិក
  • ១.៥% មជ្ឈិមបូព៌ា/ឡាទីន/ជាតិសាសន៍អាហ្វ្រិក
  • ១.២% ជនជាតិផ្សេងៗទៀត
សាសនា
(ឆ្នាំ ២០១៨)[]
  • ៤៨.៥% គ្មានជំនឿសាសនា
  • ៣៧.០% គ្រិស្តសាសនា
  • ២.៦% ហិណ្ឌូសាសនា
  • ១.៣% ឥស្លាមសាសនា
  • ១.១% ព្រះពុទ្ធសាសនា
  • ១.៩% សាសនាផ្សេងៗ
  • ៦.៦% គ្មានចម្លើយ
រដ្ឋាភិបាលរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញអាស្រ័យសភាឯកភូត
- ព្រះមហាក្សត្រ
ឆាលស៍ទី ៣
- អគ្គទេសាភិបាល
ស៊ីនឌី គីរ៉ូ
- នាយករដ្ឋមន្ត្រី
គ្រិស ហ៊ីបគីន
នីតិបញ្ញត្តិសភាតំណាងរាស្ត្រ
ទទួលឯករាជ្យ 
- រដ្ឋាភិបាលទំនួលខុសត្រូវ
៧ ឧសភា ១៨៥៦
- វិជិតរាជ្យ
២៦ កញ្ញា ១៩០៧
- លក្ខន្តិកៈវេស្តមីនស្ទើរត្រូវបានអនុម័ត
២៥ វិច្ឆិកា ១៩៤៧
ក្រឡាផ្ទៃ
- ផ្ទៃសរុប
២៦៨,០២១ គ.ម   (ទី៧៥)
- ផ្ទៃទឹក (%)
១.៦
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២២)
៥,១៣១,៨៧០[] (ទី១២១)
- ជំរឿន (ឆ្នាំ ២០១៨)
៤,៦៩៩,៧៥៥[]
- ដង់ស៊ីតេ
១៩.១ នាក់/គ.ម   (ទី១៦៧)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
២២៦.៥៦៦ ពាន់លានដុល្លារ[] (ទី៦៤)
- ក្នុងម្នាក់
៤៤,២២៦ ដុល្លារ[] (ទី៤២)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
២៤៣.៣៣២ ពាន់លានដុល្លារ[] (ទី៥០)
- ក្នុងម្នាក់
៤៧,៤៩៩ ដុល្លារ[] (ទី២២)
ជីនី (២០១៩) ៣៣.៩[]
មធ្យម
HDI (២០១៩) ០.៩៣១[]
ខ្ពស់ណាស់ · ទី១៤
រូបិយវត្ថុដុល្លារនូវែលហ្សេឡង់ ($) (NZD)
ល្វែងម៉ោងUTC+១២ (NZST)
- រដូវក្តៅ (DST)
UTC+១៣ (NZDT)
ទម្រង់កាលបរិច្ឆេទdd/mm/yyyy[១០]
ទិសបើកបរឆ្វេង
កូដហៅទូរស័ព្ទ+៦៤
កូដ ISO 3166NZ
ដែនកម្រិតខ្ពស់.nz
បិទ

ប្រទេស​នូវែលហ្សេឡង់​​ជាប្រទេសអភិវឌ្ឍន៍មួយដែលមានឋានៈខ្ពស់ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសនៅលើអន្តរជាតិដែលជាប្រទេសកំពូលៗ រួមទាំងវិស័យអប់រំ សេរីភាពសេដ្ឋកិច្ច ហើយបង្ហាញនូវចំនួនដ៏ទាបនៃសន្ទស្សន៍នៃអំពើពុករលួយ ។ ទីក្រុងជាច្រើនក៏មានឋានៈខ្ពស់ៗក្នុងចំណោមទីក្រុងមានបំផុតនៅលើពិភពលោក ។

ម្ចាស់ក្សត្រីអេលីសាប៊ែតទី២ ជាព្រះប្រមុខរដ្ឋនៃប្រទេសហើយក៏ជាអ្នកដែលត្រូវបានគេឱ្យតំណាងជាអគ្គទេសាភិបាលដែលកាន់អំណាចបម្រុង ។ ក្សត្រីនិងអភិបាលខេត្តទូទៅកម្រនឹងលុកដៃក្នុងការប្រើអំណាចដោយគ្មានការចេញបញ្ជាពីគណៈរដ្ឋមន្រ្តី​ នីតិបញ្ញាតិ អំណាចក្នុងនយោបាយ ត្រូវបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ។ រដ្ឋសភានៃប្រទេស​នូវែលហ្សេឡង់ ព្រមទាំងអំណាចប្រតិបត្តិដែលធ្វើការយ៉ាងមានប្រសិទ្ឋភាពដោយនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់​ និងអ្នកដទៃទៀតនៅជួររដ្ឋមន្ត្រី ។

កំណត់សម្គាល់

  1. "God Save the King" គឺជាភ្លេងជាតិជាផ្លូវការ ប៉ុន្តែជាទូទៅត្រូវបានប្រើប្រាស់តែក្នុងឱកាសព្រះរាជពិធីផ្សេងៗតែប៉ុណ្ណោះ។[]
  2. ភាសាអង់គ្លេសគឺជាភាសាផ្លូវការយ៉ាងជាក់ស្ដែង de facto ដោយសារតែប្រជាប្រិយភាពរបស់ភាសានេះនៅក្នុងទឹកដីនូវែលហ្សេឡង់។[]

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.