From Wikipedia, the free encyclopedia
ព្រះបាទទេវនិក (អានថា: ទេវៈនិកៈ រឺ ទេវៈណឹក) (គ.ស ?-?) រជ្ជកាល (គ.ស ?-?) នៅពាក់កណ្តាលដល់ចុងសវត្សរ៍ទី៥ យើងក៏ដឹងហើយថាព្រះទេវានិកម្មហារាជាធិរាជបានចារសិលាចារឹកខ្មែរចាស់ជាងគេបំផុតមួយនៅទីក្រុងឝ្រេឝ្ឋបុរដែលស្ថិតនៅប្រាសាទវត្តភូ ក្នុងខ្វែងចម្ប៉ាសក្ដិប្រទេសលាវសព្វថ្ងៃ។ ទីនេះឯង ក៏ជាប្រភពនៃសន្តតិវង្សដំបូងបង្អស់ នៃរាជវង្សានុវង្សខ្មែរសម័យចេនឡា និងអង្គរ ដែលបានតពូជពង្សពីសម័យនគរភ្វូណានមក។ នេះបើយោងតាមខ្លឹមសារសិលាចារឹកបក្សីចាំក្រុង។ សារៈសំខាន់នៃតំបន់វត្តភូ ក៏អាចគូសបញ្ជាក់បានថា គឺជាវត្តមានរបស់ស្ថាបត្យកម្មខ្មែរបុរាណដែរ។ ដោយហេតុថា កំណត់ហេតុចិនក៏ដូចជាប្រភពឯកសារផ្សេងទៀត បានឲ្យដឹងថា វត្តភូគឺជាកម្មសិទ្ធិរបស់ខ្មែរ ដោយមានការកត់សម្គាល់ឃើញតាំងតែពីដើមសម័យប្រវត្តិសាស្ត្រ ដូចមានក្នុងកំណត់ហេតុរជ្ជកាលសួយជាដើម។ ដែលចាត់ទុកថា តំបន់នេះចំណុះរបស់នគរភ្វូណាន។ តាមឯកសារបានឲ្យដឹងបន្តថា នៅតំបន់វត្តភូ ឬ ឝ្រេឝ្ឋបុរ មានស្តេចខ្មែរជាច្រើនអង្គ ដែលមានអំណាចយ៉ាងខ្លាំងពូកែ បានសោយរាជសម្បត្តិនៅទីនោះ ពីសម័យនគរភ្វូណាន រហូតដល់ស.តទី៥ នៃគ.ស ដែលជារជ្ជកាលរបស់ស្តេច ទេវនិក។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ សូមរំលឹកថា គេបានឃើញនូវសិលាចារឹកមួយផ្ទាំងផងដែរ នៅក្បែរវត្តហ្លួងក្រៅ ដែលស្ថិតក្នុងបរិវេណនៃទីក្រុងចាស់ ឝ្រេឝ្ឋបុរ ដែលពិពណ៌នាអំពីការកសាងស្រះទឹកមួយដោយព្រះមហាក្សត្រខ្មែរមួយ ព្រះអង្គព្រះនាម “ព្រះបាទទេវនិក ” ។ លក្ខណៈតួអក្សរសំស្ក្រឹតនៃផ្ទាំងសិលាចារឹក ក៏បានបញ្ជាក់ឲ្យដឹងថា ចារឹកនេះត្រូវបានចារឡើងនៅពាក់កណ្តាល ឬចុងស.តទី៥ នៃគ.ស។ តាមខ្លឹមសារនៃសិលាចារឹក ព្រះមហាក្សត្រអង្គនេះ បានស្តេចយាងពីឆ្ងាយមកសោយរាជនៅភូមិភាគនេះ។ លោកសាស្ត្រាចារ្យឃ្លោត-ហ្ស័ក បានសិក្សាសិលាចារឹកនេះ ហើយសន្និដ្ឋានថា ព្រះបាទទេវានិកាជាព្រះរាជាខ្មែរ ពុំមែនជា ជនជាតិចាម ដូចដែលអ្នកខ្លះបានពោលនោះឡើយ ថ្វីត្បិតតែគេពុំបានស្គាល់ច្បាស់ នូវស្រុកកំណើត របស់ព្រះអង្គក៏ដោយ។
ទេវនិក | |||||
---|---|---|---|---|---|
ព្រះបាទ | |||||
រជ្ជកាល | ប្រ.គស.៤៥០-ចុងសតវត្សរ៍ទី៥ (ប្រហែលឆ្នាំ ៤៥០ ជាង) | ||||
រាជ្យមុន | មិនស្គាល់ | ||||
រាជ្យបន្ត | មិនស្គាល់ | ||||
| |||||
វង្ស | កម្វុ | ||||
សន្តតិវង្ស | សូរ្យវង្ស | ||||
សុគត | ជយាទិត្យ (វត្តភូ) |
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ មិនស្គាល់ |
នគរចេនឡា | តដោយ មិនស្គាល់ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.