ទុង្សាទេវី

From Wikipedia, the free encyclopedia

ទុង្សាទេវី

ទុង្សាទេវី (អង់គ្លេស: Tungsa Devi) ជាបុត្រីមួយអង្គក្នុងចំណោម បុត្រីទាំង ៧អង្គ របស់អទិទេព មហាព្រហ្ម (Maha Brahma) ដែលជាអវតារ ព្រហ្មលោកកេរស្វរៈ (Brahma Lokesvara) នៃ ពុទ្ធសាសនា មហាយាន (Buddha Mahayana), ព្រះមាតា របស់នាងមាននាមថា ព្រះម៉ែមន្ទ្រា ជាអវតារ នៃ អវលោកកេតិស្វរៈ (Avalokitesvara) អទិទេពស្រីដែលមានដៃ ១០០០ (១ពាន់) ដែលអាចបែងភាគបានចំនួន ១០៨ អវតារ ដោយនាងជាអទិទេព មិនបង្ករកំណើតកូនដោយការរួមសង្វាសនោះទេ ទើបព្រះមហាព្រហ្ម ផ្ដល់នូវដួងគ្រាប់អង្កាំចំនួន ៧គ្រាប់ ដើម្បីឱ្យនាងអាចបង្ករកំណើតដោយឯងៗបាន នាងបានប្រសូត្របុត្រីទាំង ៧អង្គ ក្រោមដើមរាសីសួគ៌ាដ៏ពិសិដ្ឋមួយ ការផ្ដល់កំណើតដល់បុត្រីទាំង៧ បានតំណាងឱ្យថ្ងៃទាំង៧ នាជម្ពូទ្វីបយើងនេះ ក្នុងលទ្ធិពុទ្ធសាសនា មហាយាន ។[]

ព័ត៌មានសង្ខេប

ទុង្សាទេវី

Thumb
ទុង្សាទេវី ជាបុត្រីទី១ របស់កុបិលមហាព្រហ្ម
Tungsa Devi one of seven duagter of Brahma Lokeshvara
ព្រះនាម ទុង្សាទេវី
ព្រះបិតា មហាព្រហ្ម
ព្រះមាតា ព្រះម៉ែមន្ទ្រា
ព្រះស្វាមី ព្រះសូរិយា
ឋានលំនៅ ចតុមហារាជការ
(Chaturmahārājikā)
អម្ពរពស្ត្រា ពណ៌ក្រហម
ចនព្រះកាណ៌ លម្អ ផ្កាទទឹម
អាភរណៈ កែវបទុមរាគ
(ត្បូងទទឹម)
ភក្សាហារ ផ្លែឧទុម្ពរ
(ផ្លែល្វា)
សាស្ត្រាវុធក្នុងព្រះហត្ថ
  • ព្រះហត្ថឆ្វេង
    (ខ្យងស័ង្ខ)
  • ព្រះហត្ថស្ដាំ
    (កងចក្រ)
យាន្តជំនិះ សត្វគ្រុឌ
ទេវតាសង្ក្រាន្ត ថ្ងៃអាទិត្យ
ទេពនិករ តំណាង មណ្ឌល ព្រះអាទិត្យ
កិរិយាចេញច្បាំង គ្រោះរាំងស្ងួត, រលកកម្ដៅ
បិទ

ទុង្សាទេវី នៃទេវតាសង្ក្រាន្ត

Tungsa Devi of Devata Sangkran

ទំនាក់ទំនង រវាងហិណ្ឌូសាសនា និង ពុទ្ធសាសនា មហាយាន បានចាក់ឬសគល់នៅក្នុងប្រទេសកម្ពុជាយ៉ាងរឹងមាំ ចាប់តាំងពីស.វទី១០ មកម៉្លេះ ដោយជំនឿនៃបរិបទសាសនាទាំងពីរ ត្រូវបានផ្គួបបញ្ចូលគ្នា តាមរយៈរឿងព្រេងទេវៈកថាជាច្រើន ដែលជាស្នាដៃនិពន្ធរបស់អ្នកប្រាជ្ញជនជាតិខ្មែរ ក្នុងការច្នៃ រឿងព្រេងទេវៈកថារបស់សាសនាហិណ្ឌូ ឱ្យទៅជារឿងព្រេងដែលមានចរឹតលក្ខណៈ ខុសប្លែកពីប្រទេសឥណ្ឌា ដើម្បីបង្កើតបាននូវរចនាបថដែលជារបស់ខ្លួនតាមរយៈការប្រែសម្រួល (Versions Edition) បើទោះជាប្រទេសកម្ពុជាទទួលឥទ្ធិពល សាសនា វប្បធម៌ពីប្រទេសឥណ្ឌាយ៉ាងណាក្ដី ក៏ផ្នត់គំនិតនៃបុព្វបុរសខ្មែរ បានធ្វើការប្រែសម្រួលកែច្នៃលម្អនូវសិល្បៈរបស់ខ្លួនឱ្យមានភាពខុសប្លែកដាច់ដោយឡែកពី ប្រទេសឥណ្ឌា ផងដែរ ។ តាមរយៈរឿងទេវៈកថា អំពីចូលឆ្នាំខ្មែរ យើងតែងសង្កេតឃើញថា ដំណើររឿង ធម្មបាលកុមារ ដែលជា អវតារ ព្រះពោធិសត្វ (Bodhisattva) នៃពុទ្ធសាសនាមហាយាន បានភ្នាល់គ្នាអំពីសិរី ទាំងបីប្រការ របស់មនុស្ស ជាមួយនិង មហាព្រហ្ម ដែលជាអទិទេព នៃហិណ្ឌូសាសនា ដែលជាអវតាររបស់ ព្រះព្រហ្ម ដែលភ្នាល់ចាញ់ នូវប្រស្នាទាំងបីប្រការនោះ ហើយព្រះសិរសា របស់ព្រះកុបិលមហាព្រហ្ម ត្រូវបានបុត្រីខ្លួន ទាំង៧អង្គ ផ្លាសវេនគ្នា មកដង្ហែរព្រះសិរសា ដែលជាក្បាលឪពុករបស់ខ្លួនជារៀងរាល់ឆ្នាំ ដែលត្រូវជាថ្ងៃសង្កាន្ត នៃពិធីបុណ្យ ចូលឆ្នាំខ្មែរ ។ អ្នកនិពន្ធកម្ពុជា បានបំប្លែងឱ្យយើងយល់បានថា ព្រះមហាព្រហ្ម ដែលជាហិណ្ឌូសាសនា បានភ្នាល់ចាញ់ ធម្មបាលកុមារ នៃ ព្រះពុទ្ធសាសនា និង បានបែងភាគទៅជាព្រះ ឈ្មោះ លោកកេរស្វរៈ នៃពុទ្ធសាសនាមហាយាន ដែលមានតឹកតាងជា ប្រាសាទបាយ័ន មកដល់សព្វថ្ងៃនេះ ។ មិនថា ហិណ្ឌូសាសនា មិនថា ពុទ្ធសាសនា មហាយាន សុទ្ធតែមានជំនឿគោរពទៅលើព្រះ និង ពួកទេវតា ដែលមានចំនួន ៣៣ពួក ដូចនេះហើយ ទើបហិណ្ឌូសាសនា និង ពុទ្ធសាសនា មហាយាន មានទំនាក់ទំនងនិងគ្នា យូរលង់ណាស់មកហើយ ដោយពាក្យនៃ ទេវតាសង្ក្រាន្ត មានន័យថា ទេវតានៃឆ្នាំថ្មី ដែលត្រូវបានពលរដ្ឋកម្ពុជា រៀបចំគ្រឿងដង្វាយ គោរពបូជាបួងសួងមកដល់ពេលបច្ចុប្បន្ននេះ ។ ដោយការយាងមកដល់ជម្ពូទ្វីបមនុស្សលោករបស់ទេវតា នៃហិណ្ឌូសាសនា និង ទេវតា នៃពុទ្ធសាសនាមហាយាន ទើបកម្ពុជាហៅថៃ្ងនៃការមកដល់នេះថា មហាសង្ក្រាន្ត (Maha Sangkran) ដែលមាននៃថា ឆ្នាំថ្មីដ៏ប្រសើរ (The Great New Year) ដែលធ្វើការហៅសម្គាល់មកដល់ពេលបច្ចុប្បន្ននេះ ។[]

រូបធាតុ នៃទេវតាសង្ក្រាន្ត

Physical of Devata Sangkran

ទេវតាសង្ក្រាន្ត ជាតួអង្គរូបធាតុមួយ តំណាងឱ្យ រាង្គកាយជាធម្មជាតិ ដែលផ្សារភ្ជាប់ទៅនិង វិជ្ជាហោរាសាស្ត្ររបស់កម្ពុជា គ្រប់តួអង្គអទិទេពទេវៈ របស់កម្ពុជា សុទ្ធតែបង្កើតឡើងតាមច្បាប់ធម្មជាតិ មិនមែនជាការនិពន្ធឱ្យតែបានៗ និងមិនមែនជាការបង្កើតតួអង្គ ដោយមិនមានអត្ថន័យពេញលេញនោះទេ ។ តួអង្គទេវតាសង្ក្រាន្ត គ្រងពណ៌សំលៀកបំពាក់ ទៅតាមចរឹតលក្ខណៈ នៃរូបធាតុ ដែលជារាង្គកាយធម្មជាតិ ដែលកើតមាននៅក្នុងចក្រវាឡ របស់យើងនេះ ដើម្បីផ្សារភ្ជាប់ទៅ និង សង្គមវិទ្យាសាស្ត្រពិត របស់មនុស្សននៅលើផែនដី ។[]

នាង ទុង្សាទេវី គឺជាអទិទេព តំណាងឱ្យ ព្រះអាទិត្យ និង តំណាងឱ្យ ថ្ងៃអាទិត្យ នៃថ្ងៃទាំង៧របស់ផែនដី ។

ព័ត៌មានបន្ថែម ទុង្សាទេវី, Tungsa Devi ...
ទុង្សាទេវី Tungsa Devi
  • អម្ពរពស្ត្រា ៖ គ្រងសម្លៀកបំពាក់ ពណ៌ក្រហម
  • ចនព្រះកាណ៌ ៖ លម្អត្រចៀក ដោយសៀតផ្កាទទឹម
  • អាភរណៈ ៖ គ្រឿងអលង្ការត្បូង ប្រដាប់កាយ ទ្រង់ពាក់ "កែវបទុមរាគ" (ត្បូងទទឹម)
  • ភក្សាហារ ៖ ទ្រង់សោយផ្លែឧទុម្ពរ (ផ្លែល្វា)
  • សាស្ត្រាវុធក្នុងព្រះហត្ថ ៖ ឆ្វេងកាន់ "ស័ង្កា" (ខ្យងស័ង្ខ)
  • សាស្ត្រាវុធក្នុងព្រះហត្ថ ៖ ស្ដាំកាន់ "ចក្រា" (កងចក្រ)
  • យាន្តជំនិះ ៖ គង់លើ "គ្រុឌ" ជាទេពនិករ (សត្វគ្រុឌ) ដែលតែងតែយាងចុះមករក្សាដែនជម្ពូទ្វីប នៅពេលសង្ក្រាន្ដត្រូវនិងថ្ងៃអាទិត្យ ។
  • សិទ្ធិការ្យ ៖ នៃកិរិយាចេញច្បាំង កើតមានគ្រោះរាំងស្ងួត និង រលកកម្ដៅ ។
  • Clothing: Red
  • Ear Flower: Pomegranate flower
  • Jewelry: Rubby
  • Eating: Figs Fruits
  • Weapons in the left hand: Shankha
  • Weapons in the Right hand: Chakra or Chakram
  • Vehicles: Garuda
  • Sangkran god of Sunday
  • God represent of Sun
  • Powerful journey of combat verbs, Has a Heat wave of drought.
បិទ

ពណ៌មង្គល នៃ ទេវតាសង្ក្រាន្ត

The color of happiness of Devata Sangkran

ពណ៌មង្គល នៃទេវតាសង្ក្រាន្តទាំង៧អង្គ តំណាងឱ្យពណ៌នៃភាពរុងរឿង តាមច្បាប់ធម្មជាតិ ទៅផ្សារភ្ជាប់និង រូបធាតុ របស់ក្រុមតារានិករ នៅក្នុងប្រព័ន្ធចក្រវាឡ ទេវតាសង្ក្រាន្តទាំង៧ ដែលតំណាងឱ្យថ្ងៃទាំង៧ នៅលើផែនដី ក៏ដូចជាតំណាង ឱ្យភពទាំង៧នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ ដើម្បីអាចផ្សារភ្ជាប់ ទៅនិងក្បួនវិជ្ជាហោរាសាស្ត្ររបស់កម្ពុជា ដើម្បីអាចធ្វើការបកស្រាយ ចរិតលក្ខណៈ របស់មនុស្សម្នាក់ៗ ទៅតាមពណ៌ដែលតំណាង ឱ្យថ្ងៃកំំណើត របស់ពួកគេ ។ ក្រុមបុរាណាចារ្យ មិនធ្លាប់ជួបទាល់តែសោះ ដែលពណ៌មង្គលរបស់ទេវតា សង្ក្រាន្តត្រូវបាន ក្រុមហោរាសាស្ត្រមួយចំនួននៅកម្ពុជា ផ្លាសប្ដូរជាពណ៌ខ្មៅ ជាពណ៌នៃភាពអពមង្គល និង ជាពណ៌ដែលត្រូវជានិមិត្តសញ្ញារូបធាតុរបស់ពួកបិសាច និង ពណ៌ស ជាពណ៌នៃភាពបរិសុទ្ធ និង ជាពណ៌ដែលត្រូវជានិមិត្តសញ្ញារូបធាតុនៃការបូជា នៅក្នុងកំណត់ត្រាពណ៌ សិរីមង្គលរបស់កម្ពុជា ពណ៌ដែលត្រូវបានដកចេញពីអត្ថន័យពណ៌មង្កល នៅក្នុងវប្បធម៌របស់កម្ពុជា នោះគឺពណ៌ខ្មៅ និង ពណ៌ស ។ ទេវតាសង្ក្រាន្តដែលយាងមកជម្ពូទ្វីបមនុស្សលោក ក្នុងវប្បធម៌កម្ពុជា តែងតែនាំមកសិរីរុងរឿង និង ភាពល្អនៅក្នុងប្រទេសកម្ពុជា ប្រជានុរាស្ត្រឯណាចង់ឃើញទេវតា នាំភាពអពមង្គលចូលមកក្នុងប្រទេសនោះ វាជារឿងដែលមិនអាចទទួលយកបាន ក្នុងការបំភ្លៃពណ៌មង្គលរបស់កម្ពុជា បកស្រាយតាមចិត្តគំនិតរបស់ខ្លួន ហ៊ានអារកាត់វែកញែកបែងចែក ពណ៌មង្គលទេវតាសង្ក្រាន្ត តាមអំពើចិត្ត ។[]

ទេវតាសង្ក្រាន្តទាំង៧

The 7 Devata Sangkran

ទេវតាសង្ក្រាន្តទាំង៧ សម្ដែងកិរិយា អំពីការចេញហែរ សិរសា កុបិលមហាព្រហ្ម ដោយកំណត់ទៅតាមពេលវេលាច្បាស់លាស់ ជាមួយនិង ឈ្មោះទេវតាសង្ក្រាន្តទាំង ៧ និង គ្រឿងអាភរណៈ នៃដំណើរមកដល់ដែលបានចងក្រងដោយក្រុម កិច្ចការនៃ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ពុទ្ធសនបណ្ឌិត្យកម្ពុជាក្នុងឆ្នាំ ១៩៦០ ។ []

  • បេីចេញហែរនៅវេលាព្រឹកព្រលឹម ដល់ថ្ងៃត្រង់ (ទ្រង់ឈរ) មិនកាន់ខ្សែរបង្ហៀរ ៦ : ០០ ព្រឹក > ១២ : ០០ ថ្ងៃត្រង់
  • បេីចេញហែរវេលាថ្ងៃត្រង់ ទល់នឹងព្រលប់ (ទ្រង់អង្គុយពាក់ឆៀង) ១២ : ០០ ថ្ងៃត្រង់ > ៦ : ០០ ល្ងាច
  • បើចេញហែរនៅវេលាព្រលប់ ទៅទល់អធ្រាត្រ (ទ្រង់ផ្ទំបេីកព្រះនេត្រ) ៦ : ០០ ល្ងាច > ១២ : ០០ អាធ្រាត
  • បេីចេញហែរនៅវេលាអធ្រាត្រ ទៅទល់ភ្លឺ (ទ្រង់ផ្ទំបិទព្រះនេត្រ) ១២ : ០០ រំលងអាធ្រាត > ៦ : ០០ ព្រឹក
ព័ត៌មានបន្ថែម ពណ៌អម្ពរពស្ត្រា, ព្រះនាម ...
ពណ៌អម្ពរពស្ត្រា ព្រះនាម ចនព្រះកាណ៌ គ្រឿងអភរណៈ ភក្សាហារ គ្រឿងសាស្ត្រាវុធ យាន្តជំនិះ
ថ្ងៃអាទិត្យ ទុង្សាទេវី សៀត ផ្កាទទឹម បទុមរាគ
"ត្បូងទទឹម" (Ruby)
សោយផ្លែឧទុម្ពរ

(ផ្លែល្វា)

ឆ្វេង-ខ្យងស័ង្ខ | ស្តាំ-កងចក្រ គ្រុឌ गरुड (គ្រុឌ)
ថ្ងៃច័ន្ទ គោរាគៈទេវី សៀត ផ្កាអង្គាបុស្ប កែវមុក្តា

"គជ់ខ្យង" (Pearl)

សោយតេលំ तैल
(ប្រេងល្ង ឬ ប្រេងសណ្ដែក)
ឆ្វេង-ឈើច្រត់ | ស្តាំ-ព្រះខ័ន វ្យាឃ្រ व्याघ्र (ខ្លាធំ)
ថ្ងៃអង្គារ រាក្យៈសាទេវី សៀត ផ្កាឈូក កែវមោរ៉ា

"ត្បូងសមុទ្រ​" (Coral)

សោយលោហិត (ឈាម) ឆ្វេង-ធ្នូ |ស្តាំ- ត្រីសូល៍ អស្សតរ अश्व (សេះ)
ថ្ងៃពុធ មណ្ឌាទេវី សៀត ផ្កាចម្ប៉ា កែវពិទូរ្យ
"ត្បូងភ្នែកឆ្មា"
(Cat'S Eye Gem)
សោយទឹកដោះសប្បិ
(ទឹកដោះគោច្អិន)
ឆ្វេង-ឈើច្រត់ | ស្តាំ-ម្ជុល គទ្រភៈ गर्दभ (លា)
ថ្ងៃព្រហស្បតិ៍ កិរិណីទេវី សៀត ផ្កាមណ្ឌា (ផ្កាមន្ទារ) មរកត

"ត្បូងពណ៌បៃតង"
(Emerald)

សោយសណ្ដែក ល្ង ឆ្វេង-កាំភ្លើង វជ្រ | ស្តាំ-កង្វេរដំរី គជសារ​ कुञ्चर (ដំរី)
ថ្ងៃសុក្រ កិមិរាទេវី សៀត ផ្កាចង្កុលណី
(ផ្ការំចង់)
ផុស្សរាគ புஷ்பராகம்

"ត្បូងពណ៌លឿង" (Topaz)

សោយចេកណាំវ៉ា ឆ្វេង-ពិណ | ស្តាំ-ព្រះខ័ន មហឹសា महिष (ក្របី)
ថ្ងៃសៅរ៍ មហោទរាទេវី សៀត ផ្កាត្រកៀត
(ផ្កាកំប្លោក)
និលរ័តន៍
"ត្បូងពណ៌ខៀវ ឬ ត្បូងកណ្ដៀង"

(Sapphire)

សោយសាច់ទ្រាយ ពពួក ក្ដាន់ ឈ្លូស ឆ្វេង-ត្រីសូល៍ | ស្តាំ-កងចក្រ មយូរ៉ា मयूर (ក្ងោក)
បិទ

គត្តិយុត្ត នៃ Video ទេវតាសង្ក្រាន្ត ទទក

ក្រុមបុរាណាចារ្យ បានមើលឃើញពីការរៀបចំបង្កើត Video ទេវតាសង្ក្រាន្ត របស់ទូរទស្សន៍ជាតិកម្ពុជា ដែលហៅកាត់ថា ទទក , Video ជារៀងរាល់់ឆ្នាំ មើលទៅមិនល្អនោះទេ ធ្វើឱ្យតែរួចពីដៃ ធ្វើឱ្យតែបានៗ ពួកគេមិនគិតថា Video ដែលថតផ្សាយចេញទៅ ជា Video តំណាងឱ្យវប្បធម៌ប្រពៃណីជាតិខ្មែរទូទាំងប្រទេស និង បង្ហាញទៅជនបរទេស នៅក្នុងសកលលោកផងដែរ បើ Video តុបតែងទេវតាតំណាងជាតិអន់ដូចនេះ តើមុខមាត់ ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងប្រចាំប្រទេស នោះគឺក្រសួងវប្បធម៌ទៅជាយ៉ាងណា ?

ចំនុច ដែលអស់លោក គួរពិចារណា

  • តើឋានទេវតាគូរជានិមិត្ត ក្នុងរូបភាពបែបណា ស្រាវជ្រាវ មើលតាមគម្ពីរ គួរឆ្លៀតយកគំនិតតាមរឿងភាគទេវតា បុរាណចិន ឆ្លៀតយកតាមគំនិតបច្ចេកវិទ្យា Ai ។
  • តើទេវតា ប្រុសគួរមាន កម្ពស់ មាឌ និង រូបរាងបែបណា ? ការទាក់ទាញអ្នកទស្សនា គឺជារឿងសំខាន់ ត្រូវជ្រើសយកបុរសសង្ហារៗ មកដើរតួ , ត្រូវសិក្សាទៅលើតួអង្គទេវតា ត្រូវលាបម្ស៉ៅពណ៌ទៅលើខ្លួនប្រាណ ដៃជើង និង មុខមាត់ ពួកគេ ជាពណ៌ក្រហម បៃតង ខៀវ ស្វាយ ពណ៌ដែលតំណាងឱ្យអាយុឆ្នាំទិព្វរបស់ទេវតា ត្រូវសិក្សាទៅលើតួអង្គ ទេវតាប្រុស មានកាន់នូវឧបករណ៍អ្វីក្នុងលទ្ធិពុទ្ធសាសនាមហាយាន ។ ឯណាតួអង្គទេវតាផ្សេងៗ ដូចជា÷ ព្រះភិរុណ ព្រះវាយោ ព្រះសូរិយា ព្រះចន្ទ្រា ទេវតាចៅមហា...ល.។ រីឯតួអង្គទេវធីតាស្រី ត្រូវលាបម្ស៉ៅពណ៌ស ទៅលើខ្លួនប្រាណ ដៃជើង និង មុខមាត់ ពួកគេ មិនមែនសម្បុរ និង មុខមាត់ពួកគេ មើលទៅ ដូចមនុស្សសាមញ្ញនោះទេ ពាក្យថា ទេវតា អ្វីៗ គឺស្អាតដូចគំនូរ ។
  • ដំណើរការសាច់រឿង បើកក្បាល Video ថតពីទិដ្ឋភាពឋានសួគ៌ បន្ទាប់មកទេវតាផ្សេងៗដើរយាងចូលមកប្រជុំគ្នាក្នុងឋានវិមាន និយាយពីការដល់វេនត្រូវមកផ្លាសសករាជថ្មីនាជម្ពូទ្វីប ប្រជុំចប់ហើយ ទេវតាសង្ក្រាន្ត ចុះពីឋានចតុមហារាជិកា គឺឋានសួរគ៌ មកដល់ជម្ពូទ្វីបមនុស្សលោក តាមម៉ោងកំណត់ , ទេវតាតំណាងថ្ងៃជិះពាហណ: ថតពីការសែនព្រេនទទួលទេវតា របស់ព្រះមហាក្សត្រ ក្រុមមន្ត្រី និង ប្រជានុរាស្ដ្រ ។ បន្ទាប់មក ទេវតាយាងចូលល្អាងរូងភ្នំទឹកកកកៃឡាស រតនាអញ្ជើញ សិរសាកុបិលមហាព្រហ្ម ហោះចូលលំហអាកាស ហើយមក ប្រទក្សិណ ជុំវិញភ្នំព្រះសុមេរុ រួចវិលត្រឡប់មកទុកតម្កល់វិញ ។ បន្ទាប់មក ទេវតាគ្រប់អង្គចូលទៅស្រង់ទឹកពីបំពង់មាត់គោឧសភរាជ យកមកស្រង់ព្រះពុទ្ធអង្គ ជាការបញ្ចប់ ។
  • ចំពោះគ្រឿងសម្លៀកបំពាក់ទេវតា ហេតុអ្វីត្រូវប្រើប្រាស់សម្លៀកបំពាក់របាំ ? យើងចង់និយាយថា ប្រទេសកម្ពុជាជឿនលឿនជារៀងរាល់ឆ្នាំ ដូចនេះសម្លៀកបំពាក់ទេវតា ត្រូវមានការអភិវឌ្ឈន៍ លាយបញ្ចូលភាពឆ្នៃប្រឌិតនិង ការរចនាជាពិសេស ជារៀងរាល់ឆ្នាំ ដើម្បីកុំឱ្យ Video ទេវតា មានភាពដដែលៗរាល់ឆ្នាំ មានន័យថា ប្រជាជនទទួលទេវតា ក្នុងសម័យកាលជឿនលឿន រំកិលឆ្នាំទៅមុខជាបន្តបន្តាប់ តែអ្នកតុបតែងទេវតា បែរជាមានគំនិតតុបតែងទេវតា ក្នុងសម័យយុគថ្មបំបែកនៅឡើយទេ ពាក្យចាស់ពោលថា សម្រែណាស់ ។
  • ចំពោះឆាក Background ឋានសួគ៌ ត្រូវមានពន្លឺភ្លឺស្រស់ត្រកាលជាដរាប ការប្រែប្រួលឆាក អាចប្រែប្រួលបាននាពេលដែលទេវតាយាងចុះមកជម្ពូទី្វបមនុស្សលោកតាមវេលាទាំងបួន ។ ជាចុងក្រោយយើងសង្ឃឹមថា ប្រជាជនខ្មែរគ្រប់រូប ធ្វើកិច្ចការអ្វីមួយត្រូវគិតលើ មុខមាត់ ស្នាដៃ និង កិត្តិយស ។
  • ការរៀបចំខ្លួនចំពោះតួអង្គទេវតា នោះយើងនិងនិយាយដល់ម៉ូដសក់ទេវតា ដែល ២០ឆ្នាំមកនេះ ទទក ធ្វើមិនបានយកចិត្តទុកដាក់នោះទេ ទេវតាប្រុសបែជាមានសក់នៅសម័យសក់ខ្លីទំនើបទៅវិញ តួទេវតាប្រុស ច្រើនមានសក់បួងក្របួច ដូចនិង រូបចម្លាក់ និង គនូរបុរាណភាគច្រើន ។
  • ចំពោះប៉ារ៉ូលពាក្យពេចន៍ និយាយពីការដល់វេនត្រូវមកផ្លាសសករាជថ្មីនាជម្ពូទ្វីប ឧទាហរណ៍: ឆ្នាំ២០២៥ នេះ ព្រះនាងមហោទរាទេវី ត្រូវគង់ចាំម្ចាស់បង ព្រះនាម គោរាគៈទេវី យាងមក ដោយកិច្ចសន្ទនា÷ មហោទរាទេវី ត្រូវពោលថា ទូលព្រះបង្គំសូមគោរព ទូលថ្វាយទៅម្ចាស់បង ពេញមួយសករាជ មកនេះ ក្នុងការគ្រប់គ្រងរបស់ម្ចាស់ប្អូន មនុស្សលោកមានសេចក្ដីសុខ និង ទុក្ខលំបាក ស្មើៗគ្នា ដូច្នេះហើយសូមម្ចាស់បងជួយដោះស្រាយ កិច្ចការដែលនៅសេសសល់ ដើម្បីឱ្យមនុស្សលោក ក្នុងដែនជម្ពូទ្វីបមួយនេះទទួលបានសេចក្ដីសុខតរៀងទៅ ខ្ញុំព្រះករុណា សូមថ្វាយកិច្ចការទាំងអំបាលមាននេះជូនម្ចាស់បង ដោះស្រាយជាបន្ត ។ គោរាគៈទេវី: មិនអីទេ ម្នាលម្ចាស់ប្អូន ម្ចាស់បងនិងខិតខំដោះស្រាយកិច្ចការគ្រប់គ្រងជម្ពូទ្វីបនេះ ឱ្យបានល្អប្រសើរក្នុងសករាជថ្មីនេះ សូមម្ចាស់ប្អូនយាងទៅដោយស្ងប់ព្រះចិន្តាចុះ ។ មហោទរាទេវី: ខ្ញុំព្រះករុណា សូមអរព្រះគុណណាស់ម្ចាស់បង ។ បន្ទាប់មក មហោទរាទេវី ងាកមក ទេវតា ព្រះចៅមហា ហៃឱ ទេវតាព្រះចៅមហា សូមប្រកាសសករាជថ្មី ផងចុះ ។ ទេវតាព្រះចៅមហា ដែលពាក់មាលាសីសៈ លើកសេចក្តីប្រកាស ខ្ញុំព្រះករុណា សូមប្រកាសអស់ពពួកទេវតា ទាំងមួយសែនកោដិ ដែលនិងត្រូវយាងចុះទៅជម្ពូទ្វីបមនុស្សលោកក្នុងពេលបន្តិចទៀតនេះ សូមប្រកាសផ្លាសសករាជថ្មីទាំង៣ ដែលមាន ឆ្នាំរោងជាប្រធាន ឱ្យមកជាឆ្នាំម្សាញ់ក្នុងសករាជថ្មីនេះ (កាត់ជា Video ប្ដូររូបសំណាកតំណាងឆ្នាំ) ពោលចប់ ទេវតាទងអស់លត់ជង្គង់ ទេវតាព្រះចៅមហា ខ្ញុំព្រះករុណា សូមយាង ព្រះមគ្គនាយកា ព្រះនាងគោរាគៈទេវី យាងចុះទៅដែនជម្ពូទ្វីបដើម្បីផ្លាសប្ដូរសករាជថ្មីដល់មនុស្សជាតិ ។ ចេញ Video ទេវតាសង្ក្រាន្ត នាំព្រះបរិវា ជិះពាហនៈ តាមវេលា នៃកិរិយាទាំងបួនចុះមកជម្ពូទ្វីប ។

មើលផងដែរ

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.