From Wikipedia, the free encyclopedia
ណាប៉ូលេអុង (នាមពេញ ណាប៉ូលេអុង បូណាប៉ារត៍, ១៥ សីហា ១៧៦៩ – ៥ ឧសភា ១៨២១) និងមានព្រះរាជនាមថា ណាប៉ូលេអុងទី១ គឺជាមេដឹកនាំនយោបាយ និងយោធាបារាំងម្នាក់ ដែលលេចឈ្មោះឡើងនៅអំឡុងបដិវត្តន៍បារាំង និងបានដឹកនាំយុទ្ធនាការសំខាន់ៗជាច្រើនក្នុងអំឡុងសង្គ្រាមបដិវត្តន៍។ គាត់បានក្លាយជាមេដឹកនាំនៃសាធារណរដ្ឋបារាំងដោយកាន់តំណែងជាកុងស៊ុលទីមួយពីឆ្នាំ១៧៩៩ ដល់ឆ្នាំ១៨០៤ ហើយក្រោយមកបានឡើងកាន់អំណាចជាអធិរាជនៃបារាំងពីឆ្នាំ១៨០៤ ដល់ឆ្នាំ១៨១៤ និងម្តងទៀតក្នុងឆ្នាំ១៨១៥។ កេរដំណែលនយោបាយ និងវប្បធម៌របស់ណាប៉ូលេអុងបានបន្សល់ទុករហូតមកដល់សព្វថ្ងៃ ហើយបច្ចុប្បន្នគាត់មានឈ្មោះជាមេដឹកនាំដ៏ល្បីល្បាញ និងចម្រូងចម្រាសមួយរូបនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។[2][3]
ណាប៉ូលេអុង | |||||||||
---|---|---|---|---|---|---|---|---|---|
អធិរាជនៃបារាំង | |||||||||
រជ្ជកាលដំបូង | ១៨ ឧសាភា ១៨០៤ – ៦ មេសា ១៨១៤ | ||||||||
រាជាភិសេក | ២ ធ្នូ ១៨០៤ ព្រះវិហារនូត្រេ-ដាម | ||||||||
អង្គក្រោយ | ល្វីទី១៨ (ជាព្រះមហាក្សត្របារាំង) | ||||||||
រជ្ជកាលទីពីរ | ២០ មីនា ១៨១៥ – ២២ មិថុនា ១៨១៥ | ||||||||
អង្គក្រោយ | ណាប៉ូលេអុងទី២ (វិវាទ) | ||||||||
ព្រះមហាក្សត្រអ៊ីតាលី | |||||||||
រជ្ជកាល | ១៧ មីនា ១៨០៥ – ១១ មេសា ១៨១៤ | ||||||||
រាជាភិសេក | ២៦ ឧសភា ១៨០៥ ព្រះវិហារមីឡាន | ||||||||
អង្គក្រោយ | វិចទ័រ អេម៉ានុយអែលទី២ | ||||||||
កុងស៊ុលទីមួយនៃបារាំង | |||||||||
ក្នុងការិយាល័យ | ១២ ធ្នូ ១៧៩៩ – ១៨ ឧសភា ១៨០៤ | ||||||||
សហកុងស៊ុល | ហ្សង់-ហ្សាក-រ៉េជីស ដឺ កំបេសេរ៉េ ឆាល-ហ្វ្រង់ស្វ័រ ឡឺប្រន | ||||||||
កុងស៊ុលបណ្ដោះអាសន្ននៃបារាំង | |||||||||
ក្នុងការិយាល័យ | ១០ វិច្ឆិកា ១៧៩៩ – ១២ ធ្នូ ១៧៩៩៩ | ||||||||
សហកុងស៊ុល | អេម៉ានុយអែល ចូសែហ្វ ស៊ីយ៉េស រ៉ូជឺរ ឌូកុស | ||||||||
ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីតាលី | |||||||||
ក្នុងការិយាល័យ | ២៦ មករា ១៨០២ – ១៧ មីនា ១៨០៥ | ||||||||
អនុប្រធានាធិបតី | ហ្វ្រានសេស្កូ មែលហ្ស៊ី ដេរីល | ||||||||
អាណាព្យាបាលនៃសហព័ន្ធរ៉ាំង | |||||||||
ក្នុងការិយាល័យ | ១២ កក្កដា ១៨០៦ – ៤ វិច្ឆិកា ១៨១៣ | ||||||||
ប្រាំង-ព្រីម៉ាត | កាល វ៉ន ដាល់ប៊ឺក, អ៊ូជេន ដឺ ប៊ូហារនៃ | ||||||||
ប្រសូត | ណាប៉ូលេអុង បូណាប៉ារត៍ (Napoleone Buonaparte)[1] ១៥ សីហា ១៧៦៩ អាចាស៊ីយ៉ូ, កុសស៊ីកា, ព្រះរាជាណាចក្របារាំង | ||||||||
សុគត | ៥ ឧសភា ១៨២១ (ជន្មាយុ ៥១) ឡងវូដ, ចក្រភពអង់គ្លេស | ||||||||
ព្រះសុសាន | ១៥ ធ្នូ ១៨៤០ | ||||||||
រាជពន្ធភាព | ចូសេហ្វីន ដឺ ប៊ូហារនៃ (រ.ក. ៩ មីនា ១៧៩៦, ល. ១០ មករា ១៨១០) ម៉ារីល្វីនៃអូទ្រីស (អ.ភិ. ១១ មីនា ១៨១០) | ||||||||
ព្រះរាជឱរស-ធីតា |
| ||||||||
| |||||||||
វង្ស | បូណាប៉ារត៍ | ||||||||
បិតា | ការឡូ បូណាប៉ារត៍ | ||||||||
មាតា | លេទីស៊ីយ៉ា រ៉ាម៉ូលីណូ | ||||||||
សាសនា | កាតូលិក | ||||||||
ព្រះហត្ថលេខា |
ណាប៉ូលេអុងបានចាប់កំណើតក្នុងគ្រួសារអភិជនអ៊ីតាលីតូចមួយនៅលើកោះកុសស៊ីកា ដែលកាលនោះបារាំងទើបតែបានកាត់ដែនកោះមួយនោះជាកម្មសិទ្ធិរបស់ខ្លួនថ្មីៗ។ គាត់បានគាំទ្របដិវត្តន៍បារាំងក្នុងឆ្នាំ១៧៨៩ ហើយខណៈពេលដែលកំពុងបម្រើការក្នុងជួរកងទ័ពបារាំង ណាប៉ូលេអុងបានព្យាយាមផ្សព្វផ្សាយឧត្តមគតិពីបារាំងទៅកាន់ប្រជាពលរដ្ឋនៅស្រុកកំណើតរបស់ខ្លួន។ ឋានៈកងទ័ពរបស់គាត់បានកើនឡើងយ៉ាងរហ័សក្រោយពីគាត់បានជួយអាជ្ញាធរបដិវត្តន៍យកឈ្នះលើក្រុមបះបោរនៅក្នុងឆ្នាំ១៧៩៥។ មួយឆ្នាំក្រោយមក ណាប៉ូលេអុងបានចាប់ផ្តើមយុទ្ធនាការយោធាប្រឆាំងនឹងអូទ្រីស និងអ៊ីតាលី ដោយបានទទួលជ័យជម្នះក្នុងគ្រប់សមរភូមិ ហើយក៏បានក្លាយជាវីរបុរសជាតិនៃបារាំង។ ក្នុងឆ្នាំ១៧៩៨ គាត់បានដឹកនាំបេសកកម្មយោធាមួយទៅកាន់ប្រទេសអេហ្ស៊ីប ដែលនេះជាប្រភពនៃការប្រឡូកចូលវិស័យនយោបាយរបស់ណាប៉ូលេអុង។ ទីបំផុត ណាប៉ូលេអុងបានដឹកនាំរដ្ឋប្រហារនៅខែវិច្ឆិកា ឆ្នាំ១៧៩៩ ហើយបានក្លាយជាកុងស៊ុលទីមួយនៃសាធារណរដ្ឋ។
ក្នុងឆ្នាំ១៧៩៦ ណាប៉ូលេអុងមានអាយុ២៦ឆ្នាំ បានរៀបការជាមួយស្រ្តីត្រកូលអភិជនដ៍ស្រស់ស្អាតម្នាក់ នាងហ្សូសេហ្វីន ដឺ បូណាណេ ដែលជាស្រ្តីមេម៉ាយចាស់ជាងគាត់៦ឆ្នាំហើយថែមទាំងមានកូនស្រីម្នាក់អាយុ ១២ ឆ្នាំ និងកូនប្រុសម្នាក់អាយុ ១៤ ឆ្នាំ ស្រាប់ទៅហើយ។ ពីរថ្ងៃបន្ទាប់ពីពិធីមង្គលការគាត់បានចេញទៅសមរភូមិដោយត្រូវបាន គេតែងតាំងជាមេបញ្ជាការកងទព័នៅតាមព្រំដែនប្រទេសអ៊ីតាលី ដោយយល់ឃើញថាកងទព័របស់គាត់មានអាវុធ្ធមិនសូវទំនើបហ្វឹកហាត់មិនបានល្អ និងមានស្បៀងមិនគ្រប់គ្រាន់ គាត់បានសន្យាចំ- ពោះពួកគេទាំងនោះថា នឹងផ្ដល់រង្វន់យ៉ាងច្រើនសន្ធឹកសន្ធប់ បើសិនជាពួកគេទទួលបានជយ័ជំនេះនៅក្នុងការប្រយុទ្ធ ។ដូចដែលគាត់ បានពោលថា" ក្នុងនាមជាទាហាននាក់មានសំលៀកបំពាក់ និង ស្បៀងអាហារបរិភោគគ្រប់់គ្រាន់ ។ ខេត្តមានៗ និងទីក្រុងធំនិងស្ថិត ក្នុងអំនាចរបស់អ្នក ហើយនៅទីនោះអ្នកនឹងទទួលបានកិត្តិយស ភាពរុងរឿងនិងទ្រព្យសម្បត្តិ....។ តើអ្នកចង់បានដែររឺទេ? "
កងទព័របស់គាតនៅអ៊ីតាលី បានដណ្ដើមបានជយ័ជំនេះមួយហើយមួយទៀត ។ ក្រោយមកដោយប្រឆាំងនិងបទបញ្ជាចេញពីទីក្រុង
ប៉ារីស ណាប៉ូលេអុងវាយបកប្រឆាំងផ្ទាល់និងសត្រូវដ៍ខ្លាំងបំផុតរបស់បារាំងគឺ ប្រទេសអូទ្រីស ។ នៅក្នុងដំណើររុលទៅមុខលឿនដូច
ផ្លេកបន្ទោរ គាត់បានឆ្លងកាត់ជួរភ្នំអាល់ (Alps) ហើយរុលចូលក្នុងទីក្រុងវីយ៉ែន របស់អូទ្រីសចំងាយ៩៦គីឡូម៉ែត្រ ។ ពួកអូទ្រីសដែល
ប្រឈមមុខនិងការពិត ដែលស្ទើតែបរាជយ័ក្នុងសមរភូមិ បានស្នើសុំអោយមានកិច្ចព្រមព្រៀងឈប់បាញ់ ។ នៅក្នុង សន្ធិសញ្ញា Campo
Formio ដែលតែងតាំងឡើងដោយណាប៉ូលេអុង ពួកគេបានយល់ព្រមប្រគល់ទឹកដីប៉ែលហ្ស៊ីក រ៉ាញលែនដ៍និងកោះមួយចំនួននៅឯ
ឆ្នេរសមុទ្រក្រិច អោយមកស្ថិតក្រោមការត្រួតត្រារបស់បារាំង ។ ណាប៉ូលេអុងបានបញ្ជូនទ្រព្យសម្បត្តិ និងលុយដែលរឹបអូសបានមក
ពីសង្រ្គាមទៅកាន់ទីក្រុងប៉ារីស។
ទន្ទឹមនិងពេលនោះគាត់ក៍បានបង្កើតរដ្ផាភិបាលអ៊ីតាលីខាងជើងដោយអនុវត្តិគំនិតសេរីភាពបដិវត្តន៍បារាំង ។ តែអំឡុងពេលមួយរាត្រី
សោះគាត់មានឈ្មោះបោះសំលេងពេញទ្វីបអឺរ៉ុប និងសូម្បីតែនៅអាមេរិកក៍ល្បីឈ្មោះ ណាប៉ូលេអុងដែរ ។ មានតែប្រទេសអង់គ្លេស
ប៉ុណ្ណោះដែលនៅតែប្រឆាំងជំទាស់និងអំនាចបារាំងនៅទ្វីបនេះ ។ ដំបូងណាប៉ូលេអុងគិតចង់ឈ្លានពានដៃសមុទ្រ Channel របស់អង់
គ្លេស់ ប៉ុន្តែពិនិត្យដោយផ្ទាល់ទៅលើតំបន់ឆ្នេរសមុទ្រ Channel នោះគាត់ក៍បោះបង់គំនិតព្រោះយល់ឃើញថា កងនាវាអង់គ្លេស់មានកំលាំងខ្លាំងណាស់មិនអាចឈ្លានពានបានឡើយ។ ផ្ទុយទៅ
វិញគាត់បានបើកយុទ្ធនាការមួយនៅប្រទេសអេហ្ស៊ីបនៅទីនោះគាត់អាចបង្កើតមូលដ្ផានគ្រឹះសំរាប់អំនាចបារាំងនៅសមុទ្រមេធីទែរ៉ាណេ ។ហើយទន្ទឹមពេលជាមួយគ្នានេះបានកាត់ផ្តាច់ផ្លូវដ៍សំខាន់របស់របស់អង់គ្លេស់ទៅកាន់ប្រទេសឥណ្ឌា ។ នៅទិឃារដូវនៅឆ្នាំ១៧៩៨ គាត់បានឈ្លានពានប្រទេសអេហ្ស៊ីប ។
មេដឹកនាំបារាំងមួយចំនួនដែលនៅក្នុងនោះក៍មាន តាល់ឡឺរ៉ង់ដ៍ ផងដែរបានលួចសប្បាយក្នុងចិត្តដោយបានឃើញណាប៉ូលេអុងដ៍មានប្រជាប្រិយភាព និងមហិច្ចតាខ្ពស់ចេញឆ្ងាយពីប៉ារីស
ព្រោះពួកគេខ្លាចណាប៉ូលេអុងដណ្ដើមអំនាច ។ ភ្លាមនោះគាត់ក៍បានដណ្ដើមកាន់កាប់កោះ ម៉ាល់ត៍ នៅសមុទ្រមេឌីទែរ៉ាណេ ។ ក្រោយមកគាត់ដណ្តើមបានអាឡិចហ្សង់ឌ្រី ដែលជាទីក្រុងចាស់របស់ប្រទេសអេហ្ស៊ីប ។ ទីបញ្ចប់នៅក្នុងសមរភូមិពីរ៉ាមីត គាត់បានវាយរុញច្រាណអ្នកការពារក្រុងឡឺគ័រ អោយត្រឡប់ទៅកាន់ វាលខ្សាច់ហើយក៍បានដណ្ដើមកាន់កាប់ទាំងស្រុងភាគខាងជើងនៃប្រទេសអេហ្ស៊ីប ។ នៅពេលដែលការប្រយុទ្ធគ្នាបានបញ្ចប់ គាត់បានរួសរាន់សង់លាលានិងមន្ទីពេទ្យ សំរាប់ប្រជាជនអេហ្ស៊ីប
និងដាក់ផែនការកសាងព្រែកជីក ស៊ុយអេដ៍ធំដែលភ្ជាប់សមុទ្រមេឌីទែរ៉ាណេទៅកាន់សមុទ្រក្រហម និងមហាសមុទ្រឥណ្ឌាដ៍ធំល្វឹងល្វើយ ព្រមទាំងមហាសារគរ ប៉ាស៊ីហ្វិច ។ តែទោះជាយ៉ាងណាក្ដីការបរាជយ័ដ៍ធំមួយតាមមកពីក្រោយស្រមោលយុទ្ធនាការលើទឹកដីអេហ្ស៊ីបរបស់ណាប៉ូលេអុង ។កងនាវាអង់គ្លេស់ដែលដឹកនាំដោយ ឧត្ដមសេនីយ៍ឯក អូរ៉ាត្យូ ណែលសុន បានវាយកំទិចកងទព័ជើងទឹកបារាំងដែលឈរជើងនៅ អាប៊ូកៀរបៃ ជិតមាត់ទន្លេរនីល ។ ដោយគ្មាននាវាដើម្បើជួយសង្រ្គោះកងទព័របស់ណាប៉ូលេអុង
ទោះជាមានឧត្តភាពជាងកងទព័អង់គ្លេស់ ក៍មិនអាចគេចខ្លួនចេញពីអេហ្ស៊ីប រឺក៍ទទួលកំលាំងជំនួយបានឡើយ ។ ណាប៉ូលេអុងបានចាប់ធ្វើការវាយប្រហារលើប្រទេសស៊ីរីទៀតដោយសង្ឃឹមបើកច្រកទៅទិសខាងជើង តែត្រូវអង់គ្លេស់រារាំង ។ ក្នុងពេលដែលណាប៉ូលេអុងជួបការលំបាកបែបនេះប្រទេសទួរគី
រួមជាមួយអង់គ្លេស់ រុស្ស៊ី និង អូទ្រីស បង្កើតសម្ពន្ធ័មិត្ត ប្រឆាំងការឈ្លានពានរបស់បារាំង ។អ៊ីតាលីក៍បានងាកចេញពីការគ្រប់គ្រង របស់បារាំងដែរ ។ ណាប៉ូលេអុងក៍បានស្ថិតនៅក្នុងស្ថានភាពឯកកោដ៍ធ្ងន់ធ្ងរមួយ ។ គាត់ក៍បានសំរេចចិត្តធ្វើការងារជាបន្ទាន់មួយ ។ ដោយទុកចោលកងទព័របស់គាត់នៅក្នុងប្រទេសអេហ្ស៊ីប ណាប៉ូលេអុងបានលួចរត់មកកាន់ទីក្រុងប៉ារីស ដោយកិច្ចខ្លួនរួចទាំងប្រផិតប្រផើយពីការតាមចាប់របស់នាវាអង់គ្លេស់ពីរគ្រឿង ។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.