កិរិយាស័ព្ទ គឺជាពាក្យដែលសម្ដែងនូវអំពើធ្វើ ឬពោលនូវដំណើរ ដូចជាពាក្យ៖ ដើរ, ឈរ, អង្គុយ, ដេក, ស៊ី, ផឹក, ងូត, ស្ដី, យំ, សរសេរ, វាយ, ធាក់, ហក់, លោត, ធ្វើ, តែង,...។ល។ ពាក្យកិរិយាសព្ទមានប្រធាន កាលណាគេចងជាប្រយោគដូចជា៖ ខ្ញូំដើរ... "ខ្ញុំ" គឺជាប្រធាននៃ "ដើរ"។ កិរិយាមានពីរយ៉ាងគឺ៖ សកម្មកិរិយា និង អកម្មកិរិយា
សកម្មកិរិយា
កិរិយាសព្ទប្រកបដោយកម្ម គឺកិរិយាសព្ទដែលកាលណានិយាយ ត្រូវស្រែកហៅអំពើដែលត្រូវធ្វើមកផង, ដូចជា ធ្វើ, ស៊ី, ទទួល, វាយ, បិទ ជាដើម : ធ្វើការ, ស៊ីបាយ,ទទួលសំបុត្រ វាយស្គរ, បិទទ្វារ; ការ, បាយ, សំបុត្រ, ស្គរ, ទ្វារ ជា កម្ម “អំពើ” របស់ ធ្វើ, ស៊ី, ទទួល, វាយ, បិទ ដែលជា សកម្មកិរិយា; ហៅថា សកម្មធាតុ ក៏បាន (ព. វ.) ។
កិរិយាអកម្ម
កិរិយាដែលមានអំពើគ្រប់គ្រាន់នឹងខ្លួនឯងហើយ ដូចជាពាក្យ៖ ខ្ញុំកើត, យើងទៅ, វាស្លាប់, កប៉ាល់ចេញ, ក្លើខ្ញុំមក, ប្អូនខ្ញុំដល់, ឈើងាប់, សត្វហើរ, ទឹកហូរ, គោបោល,...។
- កិរិយាដែលមានឈ្មោះថា៖ ហេតុកិរិយា គឺជាកិរិយាដែលធ្វើអំពើទៅគេ ដូចជា៖ បង្រៀន គឺធ្វើអំពើទៅគេ។
- កិរិយាដែលមានឈ្មោះថា៖ សុទ្ធកិរិយា គឺជាកិរិយាដែលធ្វើអំពើចំពោះខ្លួនឯង ដូចជា៖ រៀន គឺធ្វើអំពើចំពោះខ្លួនឯង។
មើល | ថ្នាក់ពាក្យក្នុងភាសាខ្មែរ |
ខាងក្រោមនេះគឹជាបញ្ជីរាយឈ្មោះថ្នាក់ពាក្យខ្មែរ ផ្សេងទៀតដែលអ្នកគួរដឹង៖ |
នាម · គុណនាម · គុណកិរិយា ឬ និបាតសព្ទ · កិរិយាសព្ទ · ធ្នាក់ ឬ ស្នៀត ឬ អាយតនិបាត · ឈ្នាប់ ឬ សន្ធានសព្ទ ឬ ចំណង · សព្វនាម · ឧទានសព្ទ |
ឯកសារយោង
- សៀវភៅ វេយ្យាករណ៍ខ្មែរ ដោយសាស្ត្រាចារ្យ ពូវ អ៊ុម នៅ ព.ស ២៥១៥, គ.ស ១៩៧២
Wikiwand in your browser!
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.