From Wikipedia, the free encyclopedia
ធម្មរាជាទី៤ ឬ អង្គឯម (អង់គ្លេស: Dhamma Reachea IV) or (Ang Iem) (ប្រ.ស|គ.ស ១៧០៦-១៧៤៧) រជ្ជកាលគ្រងរាជ (គ.ស ១៧៤៧-៥ខែ) ព្រះអង្គឯម ដែលត្រូវជាបុត្រច្បងរបស់ ព្រះធម្មរាជាទី៣ ទ្រង់ឡើងសោយរាជបន្តពីព្រះបិតា នៅរាជធានីឧដុង្គ ក្នុងឆ្នាំ ១៧៤៧ នៃគ.សករាជ ដែលមានព្រះនាមពេញហៅថា "ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះស្រីធម្មរាជា ព្រះបរមបរពិត្រ" ។[1]
ធម្មរាជាទី៤ | ||||
រជ្ជកាល | ១៧៤៧ (៥ខែ) | |||
គ្រងរាជ | ១៧៤៧ | |||
រាជសម័យ | សម័យកាលឧដុង្គ | |||
ព្រះនាមពេញ | ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះស្រីធម្មរាជា
ព្រះបរមបរពិត្រ | |||
មរណៈនាម | មិនមានកំណត់ត្រា | |||
ក្សត្រមុន | ធម្មរាជាទី៣ (រជ្ជកាលទី៣) | |||
រាជបន្ត | រាមាធិបតីទី២ | |||
សន្តិវង្ស | រាជវង្សឧដុង្គ | |||
ប្រសូត្រ | ១៧០៦ | |||
បុត្រ | មិនមានកំណត់ត្រា | |||
ចូលទីវង្គត់ | ១៧៤៧ | |||
ជំនឿសាសនា | ពុទ្ធសាសនា និកាយថេរវាទ
(Buddha Theravada) |
Military coup d'état
ព្រះធម្មរាជាទី៤ ទ្រង់ឡើងសោយរាជបន្តពីព្រះបិតារបស់ទ្រង់ ធម្មរាជាទី៣ បានតែ ៥ខែ ប៉ុនណោះ ព្រះអង្គក៏ត្រូវបាន ព្រះអនុជ (ប្អូន) របស់ខ្លួនគឺ អង្គហុីង ដែលមានមាតាដ៏ទៃពីគ្នា ធ្វើរដ្ឋប្រហារយោធាហើយធ្វើឃាតក្នុងឆ្នាំ ១៧៤៧ នៃគ.សករាជ ។ ក្រោយពេល ព្រះអង្គហុីង ដែលមានមាតាជាអ្នកម្នាងសៀម ធ្វើឃាតព្រះរាមរបស់ខ្លួនបានសម្រេច ទ្រង់មិនអាចឡើងសោយរាជជាផ្លូវការណ៍បានទេ ព្រោះក្រុមមន្ត្រីបានយកគ្រឿងបញ្ចកកុធភណ្ឌទៅលាក់ទុក ដូចនេះអង្គហុីងត្រូវស្វែងរកគ្រឿងសម្រាប់ឡើងសោយរាជជាមុនសិន ទើបអាចឡើងគ្រងរាជជាផ្លូវការណ៍បាន អំឡុងពេលមិនអាចឡើងគ្រងរាជបាន ព្រះអង្គយ៉ង និង បុត្ររបស់ទ្រង់អង្គជ័យ បានលើកទ័ពបង្កប់ ២០,០០០ (២មុឺននាក់) វាយចូលរាជធានីឧដុង្គ ច្បាំងធ្វើឃាត ព្រះអង្គហុីងក្នុងពេលនោះទៅ ដោយរាជធានីឧដុង្គពោពេញទៅដោយចម្បាំងដណ្ដើមរាជ ក្រុមមន្ត្រីក៏នាំ ព្រះអង្គស្ងួន ដែលជាបុត្រាពៅរបស់ព្រះធម្មរាជាទី៣ នាំភៀសខ្លួនទៅកាន់នគរសៀម ចំណែកឯ ព្រះអង្គទងទី២ ដែលជាបុត្ររបស់ ពញ្ញាយ៉ង ទ្រង់ពេលនោះមិនបានស្នាក់នៅរាជធានីឧដុង្គនោះទេ ទ្រង់បានស្នាក់នៅនគរសៀម ខេត្តបស្ចិមបុរី ។ ក្រុមមន្ត្រីបានបកសំបុត្រទូលទៅ ព្រះអង្គទងទី២ អំពីព្រះអង្គហុីង ដែលបានធ្វើរដ្ឋប្រហារយោធា ធ្វើឃាតព្រះមហាក្សត្រ ធម្មរាជាទី៤ រួមជាមួយ ឧទ័យរាជាទី២ ហើយអំឡុងពេលនេះ ព្រះសត្ថាទី២ អង្គយ៉ង បានលើកទ័ពវាយចូលរាជធានីឧដុង្គដណ្ដើមយករាជបល្ល័ងដូចគ្នា ក្រុមមន្ត្រីជម្រាបដូចនេះហើយ ព្រះអង្គទងទី២ ដែលមានឋានៈ ជាមហាឧបរាជ បានប្រមូលទ័ពបានចំនួន ៤០,០០០ (៤មុឺននាក់) ចូលច្បាំងបណ្ដេញព្រះអង្គយ៉ង ចេញពីរាជធានីឧដុង្គ និងបានធ្វើឃាត អង្គជ័យដែលជាបុត្ររបស់ ព្រះអង្គយ៉ង ។ ព្រះអង្គយ៉ង ដែលតូចចិត្តច្បាំងចាញ់ព្រះអង្គទងទី២ ហើយបុត្ររបស់ខ្លួនបានច្បាំងស្លាប់ផងនោះ ទ្រង់ក៏ធ្វើអត្តឃាត (សម្លាប់ខ្លួន) ក្នុងឆ្នាំ ១៧៤៩ នៃគ.សករាជ ។ ក្រោយពេលរដ្ឋប្រហារដណ្ដើមរាជបានបញ្ចប់ ក្រុមមន្ត្រីក៏លើកព្រះអង្គទងទី២ ឱ្យឡើងសោយរាជនៅរាជធានីឧដុង្គ ក្នុងឆ្នាំ ១៧៤៧ នៃគ.សករាជ ដែលទ្រង់មានព្រះនាមក្នុងរាជថា ព្រះបាទសម្ដេច ព្រះអង្គទងរាជាធិរាជ រាមាធិបតី ដែលត្រូវបានក្រុមប្រវត្តិវិទូកម្ពុជា ហៅសម្គាល់ថា រាមាធិបតីទី២ ។[2]
ធម្មរាជាទី៤ (គ.ស ១៧០៦-១៧៤៧) | ||
មុនដោយ ធម្មរាជាទី៣ (រជ្ជកាលទី៣) |
រាជាណាចក្រកម្ពុជា (១៧៤៧-៥ខែ) |
តដោយ រាមាធិបតីទី២ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.