អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (ភាសាចិន៖ 中国共产党中央委员会总书记) គឺជាមេដឹកនាំកំពូលនៃប្រទេសចិន។ អគ្គលេខាធិការគឺជាប្រមុខដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងជាមន្ត្រីនយោបាយខ្ពស់បំផុតនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន។ អគ្គលេខាធិការក៏ជាសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ និងជាប្រធានលេខាធិការដ្ឋានផងដែរ។

ព័ត៌មានសង្ខេប អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន 中国共产党中央委员会总书记, បែបបទ ...
អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន

中国共产党中央委员会总书记
Thumb
ទង់បក្ស
Thumb
និមិត្តសញ្ញាបក្ស
Thumb
អ្នក​កាន់​តំណែងបច្ចុប្បន្ន
ស៊ី ជីនពីង

ចាប់​តាំងពី ១៥ វិច្ឆិកា ២០១២
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន
បែបបទអគ្គលេខាធិការបក្ស (总书记)
(ក្រៅផ្លូវការ)
សមមិត្ត (同志)
(ផ្លូវការ)
ប្រភេទមេដឹកនាំកំពូល
សេចក្ដី​រាយការណ៍​ចំពោះសមាជជាតិនៃបក្សកុម្មុយនីស្តចិន
និវេសនដ្ឋានចុងណានហៃ
អាសនៈទីស្តីការស៊ីនចិង, ចុងណានហៃ, ប៉េកាំង[១]
អ្នកតែងតាំងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន
អ្នកចាត់តាំងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន
រយៈពេលប្រាំឆ្នាំ អាចបន្តបសន
Constituting instrumentធម្មនុញ្ញនៃបក្សកុម្មុយនីស្តចិន
អ្នក​កាន់​តំណែង​មុនប្រធានគណបក្សកុម្មុយនីស្តចិន (១៩៤៣–១៩៧៦)
អ្នកសម្ពោធតំណែងឆិន ឌូស៊ីវ
និម្មិតកម្ម23 កក្កដា 1921; 103 ឆ្នាំកន្លងទៅ (1921-០៧-23)
បិទ

យោងតាមធម្មនុញ្ញនៃបក្សកុម្មុយនីស្តចិនបានបញ្ជាក់ថា អគ្គលេខាធិការបក្សមានតួនាទីជាមន្ត្រីសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ ដែលជាស្ថាប័នសម្រេចចិត្តកំពូលប្រចាំប្រទេសចិន។[២] ចាប់តាំងពីឆ្នាំ១៩៨៩ មក អ្នកកាន់មុខតំណែងជាអគ្គលេខាធិការបក្សនេះ (លើកលែងតែសម័យអន្តរកាល) គឺសុទ្ធតែជាប់ជាប្រធាននៃគណៈកម្មាធិការយោធាកណ្តាលពោលគឺតំណែងជាមេបញ្ជាការយោធាកំពូលនៃកងទ័ពរំដោះប្រជាជន[lower-alpha ១] អគ្គលេខាធិការបក្សកុម្មុយនីស្តចិនគឺជាតំណែងអាជ្ញាធរខ្ពស់បំផុតដែលដឹកនាំសមាជជាតិប្រជាជនចិន ក្រុមប្រឹក្សារដ្ឋ សន្និសីទប្រឹក្សានយោបាយ តុលាការប្រជាជនកំពូល និងអយ្យការប្រជាជនកំពូលនៅក្នុងរដ្ឋបាលរបស់លោកស៊ី ជីនពីង

អគ្គលេខាធិការត្រូវបានជ្រើសរើសដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ នៅក្នុងការអនុវត្តជាក់ស្តែង វិធីសាស្ត្រជ្រើសរើសអគ្គលេខាធិការមានការប្រែប្រួលតាមពេលវេលា។ អគ្គលេខាធិការថ្មីបំផុតទាំងពីរគឺលោកហ៊ូ ជីនតាវ និងស៊ី ជីនពីងត្រូវបានតម្លើងឋានៈជាលេខាទីមួយនៃលេខាធិការដ្ឋានជាមុនដើម្បីកំណត់សមាជិកភាព និងតួនាទីរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយបក្សកុម្មុយនីស្ត។ នៅក្រោមដំណើរការក្រៅផ្លូវការនេះ លេខាទីមួយនឹងត្រូវបានជ្រើសរើសនៅអំឡុងពេលពិភាក្សារវាងសមាជិកការិយាល័យនយោបាយដែលកំពុងកាន់អំណាច និងរួមទាំងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយដែលចូលនិវត្តន៍ដើម្បីបន្តនាំទៅសមាជបក្ស។ លេខាទីមួយនឹងឡើងបន្តតំណែងជំនួសអគ្គលេខាធិការចូលនិវត្តន៍ដែលវាត្រូវជាផ្នែកមួយនៃការផ្លាស់ប្តូរជំនាន់ថ្នាក់ដឹកនាំនៅសមាជបក្សជាបន្តបន្ទាប់។

អគ្គលេខាធិការដែលកំពុងកាន់អំណាចគឺលោកស៊ី ជីនពីង ដែលបានចូលកាន់តំណែងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ ហើយត្រូវបានបោះឆ្នោតជ្រើសរើសម្តងទៀតនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈកម្មាធិការកណ្តាលបានអនុម័តសេចក្តីសម្រេចមួយដែលអនុញ្ញាតឱ្យលោកស៊ីបន្តដឹកនាំគណបក្ស និងប្រទេសបន្ទាប់ពីសមាជជាតិលើកទី២០ នៅក្នុងឆ្នាំ២០២២ ពោលគឺដករយៈពេលកំណត់ពីរអាណត្តិចោល។ បុគ្គលចុងក្រោយដែលបានដឹកនាំប្រទេសចិនលើសពីពីរអាណត្តិឡើងគឺលោកម៉ៅ សេទុង ដែលបានបម្រើការជាប្រធានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចាប់ពីឆ្នាំ១៩៤៥ រហូតដល់ពេលមរណភាពរបស់គាត់នៅឆ្នាំ១៩៧៦។

អំណាច និងមុខងារ

ចាប់តាំងពីការលុបចោលមុខតំណែងប្រធានបក្សកុម្មុយនីស្តចិនដោយគណៈកម្មាធិការមជ្ឈិមបក្សលើកទី១២ នៅក្នុងឆ្នាំ១៩៨២ មក តំណែងអគ្គលេខាធិការបក្សក៏បានក្លាយជាតំណែងខ្ពស់បំផុតនៅក្នុងបក្ស និងជាប្រធានដឹកនាំលេខាធិការដ្ឋានកណ្តាល ការិយាល័យនយោបាយ និងគណៈកម្មាធិការអចិន្ត្រៃយ៍[៤]

ចាប់តាំងពីបានស្ថាបនិកឡើងវិញនៅឆ្នាំ១៩៨២ តំណែងជាអគ្គលេខាធិការបក្សគឺជាការិយាល័យខ្ពស់បំផុតនៅក្នុងបក្សកុម្មុយនីស្តចិន ប៉ុន្តែដំបូងវាមិនទាន់បានក្លាយជាតំណែងដ៏មានឥទ្ធិពលខ្លាំងបំផុតទេ លុះដល់ពេលលោកតេង សៀវពីងចូលនិវត្តន៍នៅក្នុងឆ្នាំ១៩៩០ ទើបឥទ្ធិពលតំណែងនេះចាប់ផ្តើមឡើងខ្ពស់ជាងតំណែងផ្សេងៗ។ ដោយសារតែប្រទេសចិនជារដ្ឋឯកបក្ស ដូចនេះទើបអគ្គលេខាធិការបក្សមានសិទ្ធិអំណាចផ្តាច់មុខលើរដ្ឋ និងរដ្ឋាភិបាល[៥] ហើយជាធម្មតាត្រូវបានចាត់ទុកថាជា"មេដឹកនាំកំពូល"របស់ប្រទេសចិន។[៦] ទោះបីជាយ៉ាងណា បុគ្គលសភាគច្រើនដែលបានឡើងកាន់តំណែងមុនលោកស៊ី ជីនពីងសុទ្ធតែមានអំណាចតិចជាងលោកប្រធានម៉ៅ សេទុង[៧] ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ មក អគ្គលេខាធិការបក្សគឺតម្រូវឱ្យកាន់តំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ ខណៈដែលតំណែងប្រធានាធិបតីគឺជាមុខតំណែងនិមិត្តរូប វាគឺជាទម្លាប់ទៅហើយសម្រាប់អគ្គលេខាធិការបក្សគ្រប់រូបក្នុងការទទួលតំណែងជាប្រធានាធិបតីដើម្បីបញ្ជាក់ពីឋានៈរបស់ពួកគាត់ជាប្រមុខរដ្ឋ។

ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងលោកស៊ី ជីនពីងមក ស្ថាប័នថ្មីៗចំនួនពីររបស់បក្សកុម្មុយនីស្តត្រូវបានបង្កើតឡើងមាន គណៈកម្មការសន្តិសុខជាតិ និងក្រុមឈានមុខមជ្ឈិមសម្រាប់កំណែទម្រង់ស៊ីជម្រៅទូលំទូលាយ ដែលទំនងជាមានបំណងប្រមូលផ្តុំនិងពង្រីកអំណាចនយោបាយរបស់"មេដឹកនាំកំពូល"ដល់កម្រិតធំខ្ពស់ជាងបុគ្គលណាទាំងអស់លើកលែងតែម៉ៅសេទុង។[៨] ស្ថាប័នទាំងពីរនេះមានភារកិច្ចចង្អុលបង្ហាញទិសដៅគោលនយោបាយទូទៅដើម្បីរក្សាសន្តិសុខជាតិ ក៏ដូចជារបៀបវារៈសម្រាប់កំណែទម្រង់សេដ្ឋកិច្ចផងដែរ។ ក្រុមស្ថាប័នទាំងនេះក៏ត្រូវបានដឹកនាំដោយអគ្គលេខាធិការបក្សដែរ ដូច្នេះអំណាចរបស់អគ្គលេខាធិការបក្សគឺកាន់តែផ្តុំគ្នាច្រើនបន្ថែមទៀត។[៩]

បញ្ជីអគ្គលេខាធិការបក្ស

គន្លឹះនៃគោរមងារការិយាល័យ៖

  • លេខាធិការការិយាល័យកណ្តាល (១៩២១–១៩២២)
  • ប្រធានគណៈកម្មាធិការប្រតិបត្តិមជ្ឈិម (១៩២២–១៩២៣)
  • អគ្គលេខាធិការការិយាល័យកណ្តាល (១៩២៣–១៩២៥)
  • អគ្គលេខាធិការនៃគណៈកម្មាធិការប្រតិបត្តិមជ្ឈិម (១៩២៥–១៩២៧)
  • អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម (១៩២៧–១៩២៨)
  • ប្រធានគណៈកម្មាធិការមជ្ឈិម (១៩២៨–១៩៣១)
  • អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស (១៩៣១–១៩៤៣)
  • ប្រធានការិយាល័យនយោបាយកណ្តាល (១៩៤៣–១៩៤៥)
  • ប្រធាន​លេខាធិការដ្ឋាន​មជ្ឈិម (១៩៤៣–១៩៤៥)
  • ប្រធានគណៈកម្មាធិការមជ្ឈិម (១៩៤៥–១៩៨២)
  • អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម (១៩៨២–បច្ចុប្បន្ន)
ព័ត៌មានបន្ថែម ល.រ, អគ្គលេខាធិការបក្ស ...
ល.រ អគ្គលេខាធិការបក្ស ចូលកាន់តំណែង ចេញពីតំណែង រយៈពេលកាន់តំណែង
(សរុប)
គណៈកម្មាធិការមជ្ឈិមបក្ស
Thumb
ឆិន ឌូស៊ីវ
陈独秀
(១៨៧៩–១៩៤២)
២៣ កក្កដា ១៩២១ ២៤ មិថុនា ១៩២៧ ៦ឆ្នាំ, ១៦ថ្ងៃ ទី២ (១៩២១–១៩២២)
ទី៣ (១៩២៣–១៩២៥)
ទី៤ (១៩២៥–១៩២៧)
Thumb
សៀង ចុងហ្វា
向忠发
(១៨៧៩–១៩៣១)
១ កក្កដា ១៩២៨ ២៤ មិថុនា ១៩៣១ ២ឆ្នាំ, ៣៥៩ថ្ងៃ ទី៥ (១៩២៧–១៩២៨)
ទី៦ (១៩២៨–១៩៤៥)
Thumb
បូ ហ្គូ
博古
(១៩០៧–១៩៤៦)
កញ្ញា ១៩៣១ ១៧ មករា ១៩៣៥ ៣ឆ្នាំ, ១៣៩ថ្ងៃ ទី៦ (១៩២៨–១៩៤៥)
Thumb
ចាង វិនធាន
张闻天
(១៩០០–១៩៧៦)
១៧ មករា ១៩៣៥ ២០ មីនា ១៩៤៣ ៨ឆ្នាំ, ៦៣ថ្ងៃ ទី៦ (១៩២៨–១៩៤៥)

ម៉ៅ សេទុង
毛泽东
(១៨៩៣–១៩៧៦)
២០ មីនា ១៩៤៣ ៩ កញ្ញា ១៩៧៦ ៣៣ឆ្នាំ, ១៧៤ថ្ងៃ ទី៦ (១៩២៨–១៩៤៥)
ទី៧ (១៩៤៥–១៩៥៦)
ទី៨ (១៩៥៦–១៩៦៩)
ទី៩ (១៩៦៩–១៩៧៣)
ទី១០ (១៩៧៣–១៩៧៧)
Thumb
ហ័រ គួហ្វេង
华国锋
(១៩២១–២០០៨)
៧ តុលា ១៩៧៧ ២៨ មិថុនា ១៩៨១ ៤ឆ្នាំ, ២៦៥ថ្ងៃ ទី១១ (១៩៧៦–១៩៨២)

ហ៊ូ យ៉ាវប៉ាវ
胡耀邦
(១៩១៥–១៩៨៩)
២៩ មិថុនា ១៩៨១ ១៥ មករា ១៩៨៧ ៥ឆ្នាំ, ២០១ថ្ងៃ ទី១១ (១៩៧៦–១៩៨២)
ទី១២ (១៩៨២–១៩៨៧)
Thumb
ចាវ ហ្សឺយ៉ាង
赵紫阳
(១៩១៩–២០០៥)
១៦ មករា ១៩៨៧ ២៤ មិថុនា ១៩៨៩ ២ឆ្នាំ, ១៦០ថ្ងៃ ទី១២ (១៩៨២–១៩៨៧)
ទី១៣ (១៩៨៧–១៩៩២)
Thumb
ជាំង ហ្សឺមីន
江泽民
(១៩២៦–២០២២)
២៤ មិថុនា ១៩៨៩ ១៥ វិច្ឆិកា ២០០២ ១៣ឆ្នាំ, ១៤៥ថ្ងៃ ទី១៣ (១៩៨៧–១៩៩២)
ទី១៤ (១៩៩២–១៩៩៧)
ទី១៥ (១៩៩៧–២០០២)
១០ Thumb
ហ៊ូ ជីនតាវ
胡锦涛
(កើតឆ្នាំ១៩៤២)
១៥ វិច្ឆិកា ២០០២ ១៥ វិច្ឆិកា ២០១២ ១០ឆ្នាំ, ១ថ្ងៃ ទី១៦ (២០០២–២០០៧)
ទី១៧ (២០០៧–២០១២)
១២ Thumb
ស៊ី ជីនពីង
习近平
(កើតឆ្នាំ១៩៥៣)
១៥ វិច្ឆិកា ២០១២ កំពុងកាន់តំណែង 11 years and 364 days ទី១៨ (២០១២–២០១៧)
ទី១៩ (២០១៧–បច្ចុប្បន្ន)
បិទ

មើលផងដែរ

កំណត់សម្គាល់

  1. លោកស៊ី ជីនពីងត្រូវបានតែងតាំងជាអគ្គលេខាធិការបក្សកុម្មុយនីស្ត ហើយបានឡើងកាន់តំណែងជាប្រធានាធិបតីបន្តពីលោកហ៊ូ ជីនតាវនៅខែមីនា ឆ្នាំ២០១៣។[៣]

ឯកសារយោង

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.