គណបក្សកុម្មុយនីស្តចិន

គណបក្សនយោបាយនៃប្រទេសចិន From Wikipedia, the free encyclopedia

គណបក្សកុម្មុយនីស្តចិន

គណបក្សកុម្មុយនីស្តចិន (ចិន៖ 中国共产党, ភិងអ៊ិងZhōngguó Gòngchǎndǎng), អាចហៅបានថា បក្សកុម្មុយនីស្តចិន គឺជាគណបក្សនយោបាយកាន់អំណាចតែមួយគត់នៅសាធារណរដ្ឋប្រជាមានិតចិន។ បក្សកុម្មុយនីស្តចិនគឺជាគណបក្សនយោបាយនាំមុខនៃគណបក្សនយោបាយស្របច្បាប់ចំនួន ៨ ផ្សេងទៀតដែលរួមគ្នាបង្កើតបានជារណសិរ្សបង្រួបបង្រួម។ គណបក្សនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩២១ ដោយលោកឆិន ឌូស៊ីវ និងលោកលី តាចាវ។ ក្រោយពីមក បក្សមួយនេះបានទទួលនូវប្រជាប្រិយភាពយ៉ាងខ្លាំងសម្បើមពីសំណាក់ប្រជាជនចិនហើយនៅឆ្នាំ១៩៤៩ បក្សកុម្មុយនីស្តចិនក៏បានទទួលជោគជ័យក្នុងការវាយបណ្តេញរដ្ឋាភិបាលជាតិនិយមគួមីនតាងចេញពីចិនដីគោកទៅកោះតៃវ៉ាន់។ នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ សាធារណរដ្ឋប្រជាមានិតចិនក៏បានប្រកាសបង្កើតឡើងដោយមានបក្សកុម្មុយនីស្តនេះជារដ្ឋាភិបាលដឹកនាំ។

ព័ត៌មានសង្ខេប គណបក្សកុម្មុយនីស្តចិន 中国共产党Zhōngguó Gòngchǎndǎng, អក្សរកាត់ ...
គណបក្សកុម្មុយនីស្តចិន
中国共产党
Zhōngguó Gòngchǎndǎng
អក្សរកាត់គកច ឬ បកច
ស្ថាបនិកឆិន ឌូស៊ីវ
លី តាចាវ
អគ្គលេខាធិការបក្សស៊ី ជីនពីង
គណៈកម្មាធិការអចិន្ត្រៃយ៍
បាវចនា为人民服务
"បម្រើប្រជាពលរដ្ឋ"
បង្កើត១ កក្កដា ១៩២១ (ផ្លូវការ)
២៣ កក្កដា ១៩២១ (ប្រជុំសមាជជាតិលើកទីមួយ)
ទីស្នាក់ការកណ្ដាលចុងណានហៃ, ប៉េកាំង
សារព័តមានពលរដ្ឋប្រចាំថ្ងៃ (人民日报)
ស្លាបយុវជនសម្ព័ន្ធយុវជនកុម្មុយនីស្តចិន
ការិយាល័យស្រាវជ្រាវការិយាល័យស្រាវជ្រាវគោលនយោបាយកណ្តាល
ស្លាបយោធាកងទ័ពរំដោះប្រជាជន
នគរបាលប្រដាប់អាវុធប្រជាជន
កងជីវពលចិន
ស្លាបពលកម្មសហព័ន្ធសហជីពចិនរួម
សមាជិកភាព  (២០២១) ៩៥,១៤៨,០០០[][]
មនោគមវិជ្ជា
  • ស្នេហាជាតិសង្គមនិយម
  • ជាតិនិយមចិន
ទំនាក់ទំនងជាតិរណសិរ្សរួបរួមជាតិ[]
ទំនាក់ទំនងអន្តរជាតិកិច្ចប្រជុំនៃគណបក្សកុម្មុយនីស្តនិងបក្សពលករអន្តរជាតិ
សមាជជាតិប្រជាជន (ទី១៣)
២០៩៥ / ២៩៨០(70%)
គណៈកម្មធិការអចិន្ត្រៃយ៍ សជប
១១៨ / ១៧៥(67%)
គេហទំព័រ
cpc.people.com.cn
ទង់គណបក្ស
Thumb
នយោបាយនៅចិន
គណបក្សនយោបាយ
ការបោះឆ្នោត
បិទ

កងទ័ពរំដោះប្រជាជន (ករប) គឺជាស្លាបយោធានិងត្រូវគ្រប់គ្រងដឹកនាំដោយគណបក្សនេះផ្ទាល់។[]

ក្រោមការដឹកនាំរបស់បក្សមួយនេះ ប្រទេសចិនត្រូវបានគេសម្តៅលើថាជារដ្ឋឯកបក្សម៉ាក្ស–លេនីននិយមផ្តាច់ការ[][] គណបក្សនេះបានរៀបចំជាផ្លូវការដោយឈរលើមូលដ្ឋាននៃមជ្ឈិមនិយមប្រជាធិបតេយ្យ ដែលជាគោលការណ៍បង្កើតឡើងដោយលោកវ្លាឌីមៀរ លេនីនដោយគោលការណ៍នេះតម្រូវឱ្យបក្សមានការពិភាក្សាបើកចំហអំពីគោលនយោបាយណាមួយក្រោមលក្ខខណ្ឌថាសមាជិកបក្សទាំងអស់ត្រូវយល់ស្របគ្នាមុននឹងសម្រេចសេចក្តីអ្វីមួយ។[][]

ប្រវត្តិសាស្ត្រ

មនោគមវិជ្ជា

ឯកសារយោង

តំណភ្ជាប់ក្រៅ

Wikiwand - on

Seamless Wikipedia browsing. On steroids.