ហូ ជីមិញ
From Wikipedia, the free encyclopedia
ហូ ជីមិញ (វៀតណាម៖ Hồ Chí Minh; ដោយមានឈ្មោះកំណើតថា ង្វៀន សីញគុង, Nguyễn Sinh Cung; ១៩ ឧសភា ១៨៩០–២ កញ្ញា ១៩៦៩)[ស 1] និងត្រូវបានប្រជាជនវៀតណាមស្គាល់ជាទូទៅថា អ៊ំហូ (Bác Hồ) ឬ លោកអ៊ំ (Bác)[3] លោកគឺជាអ្នកបដិវត្តន៍ជាតិនិយម និងអ្នកនយោបាយវៀតណាមម្នាក់។ គាត់ធ្លាប់បានកាន់អំណាចជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមពីឆ្នាំ១៩៤៥ រហូតដល់ឆ្នាំ១៩៥៥ និងជាប្រធានាធិបតីពីឆ្នាំ១៩៤៥ រហូតដល់ថ្ងៃមរណភាពនៅក្នុងឆ្នាំ១៩៦៩។ ខ្លួនគាត់ផ្ទាល់ជាអ្នកគោរពប្រកាន់មនោគមវិជ្ជាម៉ាក្ស–លេនីននិយម លោកជាប្រធាន និងលេខាទីមួយនៃបក្សពលករវៀតណាម ដែលត្រូវជាបក្សកុម្មុយនីស្តវៀតណាមសព្វថ្ងៃ។
ហូ ជីមិញ | |||||
---|---|---|---|---|---|
Hồ Chí Minh | |||||
ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម | |||||
ក្នុងការិយាល័យ ២ កញ្ញា ១៩៤៥ – ២ កញ្ញា ១៩៦៩ | |||||
មុន | បាវ ដាយ (ជាចៅអធិរាជវៀតណាម) | ||||
បន្ទាប់ | តូន ឌឹកថាំង | ||||
ប្រធានគណបក្សពលករវៀតណាម | |||||
ក្នុងការិយាល័យ ១៩ កុម្ភៈ ១៩៥១ – ២ កញ្ញា ១៩៦៩ | |||||
អគ្គលេខាធិការ |
| ||||
មុន | តំណែងត្រូវបានបង្កើត | ||||
បន្ទាប់ | តំណែងត្រូវបានលុបចោល | ||||
អគ្គលេខាធិការបក្សពលករវៀតណាម | |||||
ក្នុងការិយាល័យ ១ វិច្ឆិកា ១៩៥៥ – ១០ កញ្ញា ១៩៦០ | |||||
មុន | ទ្រឿង ជីញ | ||||
បន្ទាប់ | ឡេ ស៊ួន | ||||
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម | |||||
ក្នុងការិយាល័យ ២ កញ្ញា ១៩៤៥ – ២០ កញ្ញា ១៩៥៥ | |||||
មុន | ជិន ចុងគីម (ជានាយករដ្ឋមន្ត្រីនៃចក្រភពវៀតណាម) | ||||
បន្ទាប់ | ផាម វ៉ាន់ដុង | ||||
រដ្ឋមន្ត្រីក្រសួងការបរទេស | |||||
ក្នុងការិយាល័យ ២៨ សីហា ១៩៤៥ – ២ មីនា ១៩៤៦ | |||||
មុន | ជិន វ៉ាន់ជឿង (ចក្រភពវៀតណាម) | ||||
បន្ទាប់ | ង្វៀន ទឿងតាប់ | ||||
ក្នុងការិយាល័យ ៣ វិច្ឆិកា ១៩៤៦ – មីនា ១៩៤៧ | |||||
មុន | ង្វៀន ទឿងតាប់ | ||||
បន្ទាប់ | ហ័ង មិញស្សាម | ||||
សមាជិកពេញសិទ្ធិនៃការិយាល័យនយោបាយលើកទីពីរ និងទីបី | |||||
ក្នុងការិយាល័យ ៣១ មីនា ១៩៣៥ – ២ កញ្ញា ១៩៦៩ | |||||
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |||||
កើត | ង្វៀន សីញគុង ១៩ ឧសភា ១៨៩០ គីមលាន, សហភាពឥណ្ឌូចិន | ||||
ស្លាប់ | ២ កញ្ញា ១៩៦៩ (អាយុ ៧៩ ឆ្នាំ) ហាណូយ, វៀតណាមខាងជើង | ||||
កន្លែងបញ្ចុះសព | សុសានចេតិយហូជីមិញ, ហាណូយ | ||||
សញ្ជាតិ | វៀតណាម | ||||
គណបក្សនយោបាយ | បក្សកុម្មុយនីស្តវៀតណាម (ពីឆ្នាំ១៩២៤) | ||||
ទំនាក់ទំនងនយោបាយ ផ្សេងទៀត |
| ||||
ពន្ធភាព | តាំង ទាតមិញ (រ.ក. ១៩២៦, ផ្ដាច់ឆ្ងាយ) | ||||
សាច់ញាត្តិ | ៣ នាក់ | ||||
ឪពុកម្តាយ |
| ||||
សាលាមាតា | សាកលវិទ្យាល័យកុម្មុយនីស្តចុងបូព៌ា | ||||
អាជីព | អ្នកនយោបាយ • អ្នកបដិវត្តន៍ • ចុងភៅដុតនំ | ||||
ហត្ថលេខា | |||||
|
ហូ ជីមិញមានដើមកំណើតនៅខេត្តងេះអាន ដែលកាលនុះកំពុងស្ថិតនៅក្រោមអាណាព្យាបាលភាពរបស់បារាំងនៅឡើយ។ នៅក្នុងឆ្នាំ១៩១១ គាត់បានចាកចេញពីប្រទេសវៀតណាមដើម្បីបន្តការងារបដិវត្តន៍របស់គាត់នៅបរទេស។ ក្រោយមក លោកក៏ត្រូវបានតែងតាំងជាសមាជិកម្នាក់ក្នុងចំណោមសមាជិកស្ថាបនិកនៃបក្សកុម្មុយនីស្តបារាំង។ នៅក្នុងឆ្នាំ១៩៣០ គាត់បានស្ថាបនាបក្សកុម្មុយនីស្តវៀតណាមឡើង ហើយនៅឆ្នាំ១៩៤១ គាត់ក៏ត្រឡប់មកវៀតណាមវិញ រួចបង្កើតចេញជាចលនាឯករាជ្យវៀតមិញឡើង។ លោកបានប្រើប្រាស់ចលនានេះដើម្បីប្រឆាំងនឹងការត្រួតត្រាជប៉ុននៅអំឡុងខែសីហា ឆ្នាំ១៩៤៥ ហើយជាលទ្ធផល សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមក៏បានប្រកាសឯករាជ្យចេញពីចក្រភពជប៉ុន។ បន្ទាប់ពីបារាំងបានត្រឡប់មកកាន់តំបន់ឥណ្ឌូចិនវិញនៅខែបន្ទាប់ រដ្ឋាភិបាលហូជីមិញក៏បានដកថយទៅតំបន់វៀតបាក់ ហើយបានចាប់ផ្តើមសង្គ្រាមទ័ពព្រៃប្រឆាំងនឹងបារាំងពីទីនោះ។ ពួកវៀតមិញបានវាយឈ្នះទ័ពបារាំងនៅក្នុងសមរភូមិឌៀនបៀនភូនៃឆ្នាំ១៩៥៤ ដែលនាំឱ្យបញ្ចប់សង្គ្រាមឥណ្ឌូចិនលើកទី១។ ជាលទ្ធផល ប្រជាជាតិវៀតណាមទាំងមូលត្រូវបានបែងចែកជាពីររដ្ឋផ្សេងៗគ្នា ដោយចលនាវៀតមិញកាន់កាប់វៀតណាមខាងជើង និងរដ្ឋាភិបាលប្រឆាំងកុម្មុយនីស្តនៅកាន់កាប់វៀតណាមខាងត្បូង។ គាត់បានក្លាយជាឥស្សរជនដ៏សំខាន់ម្នាក់នៅក្នុងជួរកងទ័ពប្រជាជនវៀតណាមនៅអំឡុងសម័យសង្គ្រាមវៀតណាម ដែលបានអូសបន្លាយពីឆ្នាំ១៩៥៥ រហូតដល់ឆ្នាំ១៩៧៥។ ហូ ជីមិញបានលាលែងពីអំណាចផ្លូវការនៅក្នុងឆ្នាំ១៩៦៥ ដោយសារបញ្ហាសុខភាព ហើយទីបំផុតបានទទួលមរណភាពនៅក្នុងឆ្នាំ១៩៦៩។ ជាចុងក្រោយ វៀតណាមខាងជើងបានទទួលជ័យជម្នះលើវៀតណាមខាងត្បូង រួមទាំងសម្ព័ន្ធមិត្ត ហើយប្រជាជាតិវៀតណាមត្រូវបានបង្រួបបង្រួមជាផ្លូវការនៅក្នុងឆ្នាំ១៩៧៦។ ទីក្រុងសៃហ្គនដែលជាអតីតរដ្ឋធានីនៃវៀតណាមខាងត្បូងត្រូវបានប្តូរឈ្មោះមកថា ទីក្រុងហូជីមិញ ដើម្បីជាកិត្តិយស និងក្ដីគោរពទៅលោក។
ព័ត៌មានលម្អិតអំពីជីវិតរបស់ហូ ជីមិញមុនពេលគាត់ឡើងកាន់អំណាចនៅវៀតណាមគឺមិនច្បាស់លាស់ និងប្រាកដប្រជានោះទេ។ គេដឹងថាលោកមានរហស្សនាមច្រើនពីចន្លោះពី ៥០ ទៅ ២០០ ឈ្មោះ។[4] ព័ត៌មានអំពីកំណើត និងដើមជីវិតដំបូងរបស់គាត់មានភាពមិនច្បាស់លាស់ឡើយ និងជាប្រធានបទដែលតម្រូវការពិភាក្សាគ្នាយ៉ាងលម្អិត។ ជីវប្រវត្តិផ្លូវការរបស់គាត់ទាំងបួនគឺមានលក្ខណៈខុសប្លែកពីគ្នាខ្លាំង មិនថាឈ្មោះ កាលបរិច្ឆេទ ទីកន្លែង និងអង្គហេតុរឹងផ្សេងៗ រីឯជីវប្រវត្តិក្រៅផ្លូវការគឺមានភាពខុសប្លែកគ្នាកាន់តែខ្លាំងថែមទៅទៀត។[5]
ក្រៅពីមានអាជីពជាអ្នកនយោបាយ លោកហូ ជីមិញក៏ជាអ្នកនិពន្ធ កវី និងអ្នកកាសែតផងដែរ។ គាត់បានសរសេរសៀវភៅ អត្ថបទ និងកំណាព្យជាច្រើនជាភាសាចិន វៀតណាម និងបារាំង។