សំណួរ ស្លេសស្វីគហុលស្តាញ
From Wikipedia, the free encyclopedia
សំណួរ ស្លេសស្វីគហុលស្តាញ គឺជាបណ្តុំនៃបញ្ហាការទូត និងបញ្ហាផ្សេងៗទៀតដែលលេចឡើងក្នុងសតវត្សទី១៩ ទាក់ទងនឹងឌុចឈីទាំងពីរគឺ ស្លេសស្វីគ ( Sønderjylland/Slesvig ) និង ហុលស្តាញ ( Holsten ) ទៅនឹងរាជអាណាចក្រដាណឺម៉ាក ទៅនឹងសហព័ន្ធអាល្លឺម៉ង់ និងទៅកាន់គ្នាទៅវិញទៅមក។ រដ្ឋបុរសជនជាតិអង់គ្លេស ឡត ប៉ាមឺស្តូន បានលើកឡើងថា "មានតែមនុស្សបីនាក់ប៉ុណ្ណោះ ដែលបានយល់ច្បាស់អំពីរឿងស្លេសស្វីគ ហុលស្តាញគឺ ព្រះអង្គម្ចាស់អាល់បឺត ដែលបានចូលទីវង្គត សាស្រ្តាចារ្យជនជាតិអាឡឺម៉ង់ម្នាក់ដែលបានឆ្កួត ហើយនិងខ្ញុំដែលបានបំភ្លេចវាចោលទាំងអស់។" [1] [2]
ស្លេសស្វីគ គឺជាផ្នែកមួយនៃប្រទេសដាណឺម៉ាក ក្នុងអំឡុង យុគសម័យវីគីង ហើយបានក្លាយជាឌុចឈីរបស់ដាណឺម៉ាកនៅសតវត្សទី១២ ។ ដាណឺម៉ាក បានព្យាយាមម្តងហើយម្តងទៀតដើម្បីធ្វើសមាហរណកម្មឌុចឈីនៃស្លេសស្វីគ ទៅក្នុងនគរដាណឺម៉ាក។ ហុលស្តាញ ដែលនៅម្ខាងទៀតនៃព្រំដែនដាណឺម៉ាកពី ស្លេសស្វីគ នៅក្នុងមជ្ឈិមសម័យជាចំណុះនៃ ចក្រភពហូលីរ៉ូម៉ាំង ។ ចាប់ពីឆ្នាំ ១៤៦០មក តំបន់ទាំងពីរត្រូវបាន គ្រប់គ្រងរួមគ្នាដោយឌុចតែមួយ ដែលក៏ជាស្តេចនៃប្រទេសដាណឺម៉ាកផងដែរ។ សន្ធិសញ្ញា រីប ដែលយល់ព្រមដោយស្តេចដាណឺម៉ាក ដើម្បីទទួលបានការគ្រប់គ្រងរដ្ឋទាំងពីរ ហាក់ដូចជាបង្ហាញថា ស្លេសស្វីគ និងហុលស្តាញ ត្រូវរក្សាការរួបរួម ទោះបីជាការបកស្រាយនោះត្រូវបានជំទាស់នៅពេលក្រោយក៏ដោយ។
ចក្រភពហូលីរ៉ូម៉ាំង ត្រូវបានរំលាយនៅឆ្នាំ១៨០៦ ។ សហព័ន្ធអាល្លឺម៉ង់ដែលបានបង្កើតឡើងក្នុងឆ្នាំ១៨១៥ រួមមានហុលស្តាញក្នុងនោះផងដែរ ។ នៅដើមសតវត្សទី១៩ ចំនួនប្រជាជនរបស់ហុលស្តាញ គឺរួមជាមួយនឹងស្លេសស្វីគភាគច្រើនជាជនជាតិអាឡឺម៉ង់ស្ទើរតែទាំងស្រុង។
ទាំងស្លេសស្វីគ និងហុលស្តាញ ត្រូវបានគ្រប់គ្រងតាមរយៈស្ថាប័នដាច់ដោយឡែកពីព្រះរាជាណាចក្រដាណឺម៉ាក។ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ១៨៤៨ ស្តេចហ្រ្វេដេរីកទី៧ នៃប្រទេសដាណឺម៉ាក បានប្រកាសដល់ប្រជាជននៃស្លេសស្វីគនូវ ការប្រកាសឱ្យប្រើ រដ្ឋធម្មនុញ្ញសេរីដែលចែងថា តំបន់នេះទោះជារក្សាស្វ័យភាពយ៉ាងណាក្តី នឹងក្លាយជាផ្នែកមួយរបស់ប្រទេសដាណឺម៉ាក។ នេះបាននាំឱ្យមានការបះបោរបើកចំហដោយជនជាតិអាល្លឺម៉ង់ភាគច្រើនរបស់ ស្លេសស្វីគហុលស្តាញ ក្នុងការគាំទ្រឯករាជ្យភាពពីប្រទេសដាណឺម៉ាក និងបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយសហព័ន្ធអាល្លឺម៉ង់ ។ អន្តរាគមន៍យោធានៃ ព្រះរាជាណាចក្រព្រុស បានគាំទ្រការបះបោរហើយ កងទ័ពព្រុស បានបណ្តេញកងទ័ពរបស់ដាណឺម៉ាកពីស្លេសស្វីគ និងហុលស្តាញ ដោយចាប់ផ្តើម សង្គ្រាម ស្លេសស្វីគលើកទីមួយ (១៨៤៨-៥១) ដែលបានបញ្ចប់ដោយជ័យជំនះរបស់ដាណឺម៉ាកនៅ អ៊ីស្តែត ជាមួយនឹង ពិធីសារទីក្រុងឡុងដ៍ សហគមន៍អន្តរជាតិបានយល់ព្រមលើស្ថានភាពរបស់ឌុចឈី។
វិបត្តិទីពីរបានកើតឡើងដោយសារវិបត្តស្នងរាជ្យ ។ រាជអំណាចហុលស្តាញនិងឡោនបឺគ អ្នកដឹកនាំស្នងរាជ្យដោយស្របក្រោម ច្បាប់សាលីក របស់អាល្លឺម៉ង់ដែលបំបាត់សិទ្ធិស្ត្រីក្នុងការស្នងរាជ្យ ។ ច្បាប់ខុសគ្នានៅក្នុងព្រះរាជាណាចក្រដាណឺម៉ាកជាមួយស្លេសស្វីគ បានអនុញ្ញាតឱ្យអ្នកស្នងមរតកជាបុរសតាមរយៈខ្សែលោហិតស្រី។ នៅក្រោមច្បាប់ផ្សេងៗគ្នានេះ ស្តេចហ្វ្រេដេរីកទី៧ នៃប្រទេសដាណឺម៉ាក ដែលគ្មានបុត្រ នឹងមានអ្នកស្នងរាជ្យខុសគ្នាមួយនៅដាណឺម៉ាក និងមួយទៀតនៅហុលស្តាញ។ ប៉ុន្តែនៅពេលដែលព្រះអង្គ បានចូលទីវង្គតនៅឆ្នាំ១៨៦៣ ក្សត្រស្នងរាជ្យបន្តនៅដាណឺម៉ាក គ្រីស្ទៀនទី៩ បានអះអាងថាទ្រង់បានទទួលមរតក ឌុចឈីនៃហុលស្តាញ ផងដែរ ហើយបានព្យាយាមបញ្ចូលឌុចឈីនៃស្លេសស្វីគទៅក្នុងព្រះរាជាណាចក្រដាណឺម៉ាកដោយការចុះហត្ថលេខាលើអ្វីដែលគេហៅថា រដ្ឋធម្មនុញ្ញខែវិច្ឆិកា ។ នេះត្រូវបានគេមើលឃើញថាជាការរំលោភលើពិធីសារទីក្រុងឡុងដ៍ ហើយវាបាននាំទៅរក សង្រ្គាមស្លេសស្វីគទីពីរ នៃឆ្នាំ១៨៦៤និងនៅទីបំផុតដល់ការដាក់បញ្ជូលឌុចឈីទាំងពីរ ទៅក្នុងប្រទេសអាល្លឺម៉ង់។ [3]
បន្ទាប់ពីបរាជ័យរបស់អាល្លឺម៉ង់ក្នុង សង្គ្រាមលោកលើកទី១ តំបន់ភាគច្រើននៃស្លេសស្វីគភាគខាងជើង បានបង្រួបបង្រួមជាមួយដាណឺម៉ាកវិញបន្ទាប់ពីការប្រជុំពីរដែលរៀបចំដោយមហាអំណាចសម្ព័ន្ធមិត្ត។ ជនជាតិភាគតិចជាតិអាឡឺម៉ង់ មួយភាគតូចនៅតែរស់នៅក្នុង ស្លេសស្វីគខាងជើង ខណៈដែល ជនជាតិដាណឺម៉ាកភាគតិច បន្តរស់នៅ ស្លេសស្វីគខាងត្បូង ។