រាជាណាចក្រព្រុស
From Wikipedia, the free encyclopedia
រាជាណាចក្រព្រុស (ភាសាអង់គ្លេស: Kingdom of Prussia | ភាសាអាល្លឺម៉ង់: Königreich Preußen) គឺជារាជាណាចក្រអាល្លឺម៉ង់ដែលតាងឡើងដោយរដ្ឋព្រុសនៅចន្លោះឆ្នាំ១៧០១ ដល់ឆ្នាំ១៩១៨។ រាជាណាចក្រមួយនេះគឺជាកម្លាំងជំរុញពីក្រោយការបង្រួបបង្រួមជាតិអាល្លឺម៉ង់ក្នុងឆ្នាំ១៨៧១ ហើយជារដ្ឋផ្តាច់មុខគេក្នុងចក្រភពអាល្លឺម៉ង់រហូតដល់ការរំលាយបំបាត់រដ្ឋមួយនេះក្នុងឆ្នាំ១៩១៨។ ទោះឈ្មោះរបស់វាមានប្រភពមកពីតំបន់មួយឈ្មោះ"ព្រុស្ស៊ី" រឺ"ព្រុស"មែន, តែតាមការពិតវាគឺមានប្រភពមកពីនគរប្រេនឌេនបឺក, ដែលមានរដ្ឋធានីឈ្មោះប៊ែរឡាំង(Berlin ដែលសព្វថ្ងៃជារាជធានីនៃប្រទេសអាល្លឺម៉ង់)។
រាជាណាចក្រព្រុស Königreich von Preußen Kingdom of Prussia | |
---|---|
១៧០១–១៩១៨ | |
ភ្លេងជាតិPreußenlied | |
រាជាណាចក្រព្រុសនៅក្នុងចក្រភពអាល្លឺម៉ង់នៅចន្លោះឆ្នាំ១៩៧១-១៩១៨ | |
ស្ថានភាព | {{#if:រដ្ឋនៅក្នុងសហព័ន្ធអាល្លឺម៉ង់ (១៨១៥-១៨៦៦) រដ្ឋនៅក្នុងសហព័ន្ធអាល្លឺម៉ង់ខាងជើង (១៨៦៧-១៨៧១) រដ្ឋសហព័ន្ធនៅក្នុងចក្រភពអាល្លឺម៉ង់ (១៨៧១-១៩១៨) |រដ្ឋនៅក្នុងសហព័ន្ធអាល្លឺម៉ង់ (១៨១៥-១៨៦៦) រដ្ឋនៅក្នុងសហព័ន្ធអាល្លឺម៉ង់ខាងជើង (១៨៦៧-១៨៧១) រដ្ឋសហព័ន្ធនៅក្នុងចក្រភពអាល្លឺម៉ង់ (១៨៧១-១៩១៨) |សមន្តរដ្ឋ |
ធានី | ប៊ែរឡាំង (១៧០១–១៩១៨) កូនីសបឺក (រដ្ឋធានីជាផ្លូវការរហូតដល់ឆ្នាំ១៨០៦) |
ភាសាទូទៅ | ភាសាអាល្លឺម៉ង់ (ជាផ្លូវការ) |
ប្រជានាម | ព្រុស |
រដ្ឋាភិបាល | រាជាធិបតេយ្យផ្តាច់ការ (ដល់ឆ្នាំ ១៨៤៨) រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ (ពីឆ្នាំ១៨៤៨) |
ព្រះមហាក្សត្រ1 | |
▪ ១៧០១–១៧១៣ | ហ្រ្វេឌឺរិចទី១ (ដំបូង) |
▪ ១៨៨៨–១៩១៨ | វិលហែលម៍ទី២ (ក្រោយ) |
ប្រធានរដ្ឋមន្ត្រី1, 2 | |
▪ ១៨៤៨ | អាដុល ហែនរែក (ដំបូង) |
▪ ១៩១៨ | ម៉ាកស៍ វន បានដិន (ក្រោយ) |
នីតិបញ្ញត្តិ | សភារដ្ឋ* (Landtag) |
សភាឡដ (Herrenhaus) | |
• សភាជាន់ទាប | សភាតំណាងរាស្រ្ត (Abgeordnetenhaus) |
សម័យកាលប្រវត្តិសាស្រ្ត | ចក្រពត្តិនិយមថ្មី សង្គ្រាមលោកលើកទី១ |
១៨ មករា ១៧០១ | |
▪ សមរភូមិជេណា-អឺលស្តេត | ១៤ តុលា ១៨០៦ |
▪ សមាជក្រុងវីយែន | ៩ មិថុនា ១៨១៥ |
▪ អនុម័តរដ្ឋធម្មនុញ្ញ | ៥ ធ្នូ ១៩៤៨ |
▪ ការបង្រួបបង្រួមជាតិអាល្លឺម៉ង់ | ១៨ មករា ១៨៧១ |
▪ ការដាក់រាជ្យរបស់អធិរាជ វីលៀមទី២ | ២៨ វិឆ្ឆិកា ១៩១៨ |
▪ សន្ធិសញ្ញាវែសៃ | ២៨ មិថុនា ១៩១៨ |
ក្រឡាផ្ទៃ | |
១៩១០ | ៣៤៨៧៧៩ គ.ម២ (១៣៤៦៦៤ ម៉ាយ ក.) |
ប្រជាជន | |
▪ ១៨១៦ | ១០,៣៤៩,០៣១ |
▪ ១៨៧១ | ២៤,៦៨៩,០០០ |
▪ ១៩១០ | ៤០,១៦៩,២១៩ |
រូបិយវត្ថុ | Reichsthaler (១៧០១-១៧៥០) Thaler (១៧៥០-១៨៥៧) Vereinsthaler (១៨៥៧-១៨៧៣) Goldmark (១៨៧៣–១៩១៤) Papiermark (១៩១៤–១៩១៨) |
ឥឡូវជាផ្នែកនៃ | អាល្លឺម៉ង់ ប៉ូឡូញ រុស្ស៊ី លីទុយអានី ដាណឺម៉ាក ទំព័រគំរូ:ទិន្នន័យប្រទេស ប៊ែលហ្សិក ឆេក ស្វីស |
|
ព្រះមហាក្សត្រដំបូងៗនៃព្រុសគឺភាគច្រើនមកពីរាជវង្សហូហិនសូលឺន។ ព្រុសគឺជាប្រទេសដែលមានអំណាចដ៏អស្ចារ្យតាំងពីវាក្លាយជារាជាណាចក្រមក, គឺតាមរយៈនគរសហភាពប្រេនឌេនបឺក-ព្រុស, ជានគរមុនពេលដែលព្រុសក្លាយជារាជាណាចក្រដែលអំណាចយោធារបស់អាណាចក្រនេះស្ថិតក្រោមការដឹកនាំរបស់ហ្វ្រេឌ្រិច វីលៀម, ដែលអ្នកខ្លះតែងហៅថា "The Great Elector"។ អំណាចនិងឥទ្ធិពលរបស់ព្រុសបានបន្តកើនឡើងនៅក្រោមការគ្រប់គ្រងរបស់ហ្រ្វេឌឺរិចទី២, ដែលគេស្គាល់ជាទូទៅថា"ហ្រ្វេឌ្រិចដ៏អស្ចារ្យ", ដែលព្រះអង្គជាបុត្រទីបីរបស់ហ្វ្រេឌឺរិច វីលៀមទី១។ ហ្វ្រេឌ្រិចដ៏អស្ចារ្យគឺជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការបង្កឱ្យមានសង្គ្រាមប្រាំពីរឆ្នាំ, ដោយទ្រង់បានទប់ទល់នឹងប្រទេសមួយចំនួនរួមមាន អូទ្រីស, រុស្ស៊ី, បារាំង, និងស៊ុយអែត ហើយបានធ្វើឲព្រុសដើរតួយ៉ាងសំខាន់ផងដែរក្នុងនាមជារដ្ឋរបស់អាល្លឺម៉ង់, និងព្រមទាំងធ្វើឲរាជាណាចក្រព្រុសក្លាយជាអាណាចក្រដ៏មានអំណាចអស្ចារ្យមួយនៅអឺរ៉ុបនាពេលនោះទៀតផង។ បន្ទាប់ពីអំណាចរបស់ព្រុសលិចឡើងមក ព្រុសបានគេចាត់ទុកថាជារដ្ឋមហាអំណាចមួយក្នុងចំណោមរដ្ឋអាល្លឺម៉ង់ទាំងអស់។ មួយរយឆ្នាំក្រោយមក នគរព្រុសបានបន្ដដណ្តើមយកជ័យជម្នះពីសង្គ្រាមមួយទៅសង្គ្រាមមួយ។ ដោយឥទ្ធិពលអំណាចព្រុសកាន់តែកើនឡើង ព្រុសក៏បានព្យាយាមបង្រួបបង្រួមរដ្ឋអាល្លឺម៉ង់ទាំងអស់ឱ្យក្លាយជារដ្ឋតែមួយដោយមានការដឹកនាំដោយខ្លួនផ្ទាល់។
បន្ទាប់ពីសង្គ្រាមណាប៉ូឡេអូនីកបានបញ្ចប់,សហព័ន្ធអាល្លឺម៉ង់ក៏ត្រូវបានបង្កើតឡើង, បញ្ហាក្នុងការបង្រួបបង្រួមរដ្ឋទាំងអស់ឱ្យចូលគ្នានោះគឺបានបណ្តាលឱ្យមានបដិវត្តជាច្រើននៅក្នុងរដ្ឋអាល្លឺម៉ង់មួយចំនួន, ដោយរដ្ឋនីមួយៗចង់បានបតិដ្ឋាកម្មរៀងខ្លួនៗ។ ការប៉ុនប៉ងបង្កើតសហព័ន្ធមួយនេះត្រូវបានបរាជ័យហើយសហព័ន្ធអាល្លឺម៉ង់ក៏ត្រូវបានដួលរលំនៅឆ្នាំ១៨៦៦ នៅពេលដែលសង្គ្រាមមួយបានកើតឡើងរវាងសមាជិកមហាអំណាចក្នុងសហព័ន្ធនេះ, គឺរវាងរាជាណាចក្រព្រុសនិងចក្រភពអូទ្រីស។ សហព័ន្ធអាល្លឺម៉ង់ខាងជើង, ដែលចាប់មានឡើងពីឆ្នាំ១៨៦៧ រហូតដល់ឆ្នាំ១៨៧១, បានបង្កើតឱ្យមានសម្ព័ន្ធភាពកាន់តែជិតស្និទ្ធរវាងព្រុសនិងរដ្ឋជិតខាង ឯប្រទេស(ចក្រភព)អូទ្រីសនិងរដ្ឋអាល្លឺម៉ង់ភាគខាងត្បូងទាំងប៉ុន្មានបាននៅបន្តមានស្វ័យរាជ្យរៀងៗខ្លួន។ សហព័ន្ធអាល្លឺម៉ង់ខាងជើងត្រូវបានគេមើលឃើញថាជាកម្លាំងយោធាដ៏ខ្លាំងពូកែមួយក្រោយពីសង្គ្រាមអូទ្រីស-ព្រុស ប៉ុន្តែយូរទៅកម្លាំងយោធានោះក៏ត្រូវបានធ្លាក់នៅក្រោមចក្រភពអាល្លឺម៉ង់ទាំងស្រុងវិញ។ ចក្រភពអាល្លឺម៉ង់កើតមានឡើងពីឆ្នាំ១៨៧១ រហូតដល់ឆ្នាំ១៩១៨ ដោយការទទួលបានសម្រេចក្នុងការបង្រួបបង្រួមរដ្ឋអាល្លឺម៉ង់ទាំងអស់ឱ្យស្ថិតក្រោមអនុត្តរភាពរបស់ព្រុស, មូលហេតុនៃការសម្រេចនេះមួយទៀតគឺដោយសារតែអធិរាជណាប៉ូលេអុងទី៣បានចាញ់សង្គ្រាមបារាំង-ព្រុសនៅឆ្នាំ១៨៧០-៧១។ សង្គ្រាមនេះបានធ្វើឱ្យរដ្ឋអាល្លឺម៉ង់ទាំងអស់រួបរួមសាមគ្គីគ្នា(ដឹកនាំដោយព្រុស)ប្រឆាំងនឹងបារាំង, ហើយជ័យជម្នះរបស់អាល្លឺម៉ង់បានធ្វើឱ្យលេចចេញនូវគំនិតជាតិនិយមទូទាំងអឺរ៉ុប ដែលនាំឱ្យមានភាពផ្លាស់ប្តូរមតិគំនិតរបស់ប្រទេសមួយចំនួនដែលប្រឆាំងនឹងការរួបរួមជាតិ។ ក្នុងឆ្នាំ១៨៧១, រដ្ឋអាល្លឺម៉ង់ទាំងអស់បានក្លាយជាប្រទេសតែមួយ, លើកលែងតែអូទ្រីសនិងប្រទេសស្វីស, ដោយរាជាណាចក្រព្រុសជារដ្ឋមហាអំណាចក្នុងប្រទេស។
ព្រុសត្រូវគេយល់ស្របថាជាបព្វាធិការីមុនការរួបរួមជាតិអាល្លឺម៉ង់ (German Reich ពីឆ្នាំ១៨៧១ រហូតដល់ឆ្នាំ១៩៤៥) ហើយជារដ្ឋមួយដែលត្រូវស្នងបន្តដោយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ដែលជាប្រទេសអាល្លឺម៉ងសព្វថ្ងៃ។ ការលុបបំបាត់រដ្ឋព្រុសជាផ្លូវការត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៤៧ ដោយក្រុមប្រឹក្សាត្រួតគ្រប់គ្រងសម្ព័ន្ធមិត្ត ដែលក្រុមព្រឹក្សានេះបានសំដៅបញ្ជាក់ថាប្រពៃណីនៃអាណាចក្រមួយនេះគឺបាននាំឱ្យមានលទ្ធិយោធានិយមនិងប្រតិកិរិយានិយម ហើយព្រុសត្រូវជារដ្ឋមួយដែលបានបង្វួករដ្ឋទាំងអស់របស់អាល្លឺម៉ង់ឱ្យចូលសង្គ្រាម។ រដ្ឋសេរីព្រុស (Freistaat Preußen), ដែលមានឡើងបន្ទាប់ពីការរំលាយបំបាត់រាជាណាចក្រព្រុសក្រោយសង្គ្រាមលោកលើកទី១, គឺបានក្លាយជាកម្លាំងប្រជាធិបតេយ្យដ៏ធំមួយក្នុងសាធារណរដ្ឋវ៉ៃម៉ា (សាធារណរដ្ឋអាល្លឺម៉ង់) រហូតទៅដល់ការធ្វើរដ្ឋប្រហារជាតិនិយមនៃឆ្នាំ១៩៣២ ដែលគេស្គាល់ថារដ្ឋប្រហារព្រុស ឫអាចហៅម្យ៉ាងទៀតថា Preußenschlag ។ រាជាណាចក្រព្រុសបានបន្សល់ទុកនូវកេរ្តិ៍ដំណែលវប្បធម៌ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តដែលសព្វថ្ងៃត្រូវបានផ្សព្វផ្សាយដោយមូលនិធិបេតិកភណ្ឌវប្បធម៌ព្រុស (Stiftung Preußischer Kulturbesitz (SPK)), ដែលជាអង្គការវប្បធម៌ដ៏ធំជាងគេនៅលើពិភពលោក។