សង្គមរាស្រ្តនិយម
From Wikipedia, the free encyclopedia
សង្គមរាស្រ្តនិយម (ជាភាសាបារាំង៖ Communauté socialiste populaire និងប្រែជាអង់គ្លេស៖ Popular Socialist Community)[5] ឬហៅខ្លីថា សង្គម គឺជាអង្គការនយោបាយមួយដែលបានបង្កើតឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៥៥ ដោយព្រះអង្គម្ចាស់នរោត្ដម សីហនុ នៃព្រះរាជាណាចក្រកម្ពុជា។[6] ព្រះអង្គបានមានព្រះបន្ទូលថា "សង្គមរាស្រ្តនិយម" គឺជាចលនានយោបាយច្រើនជាជាងគណបក្សនយោបាយ (សមាជិកខ្លួនត្រូវលះបង់ចោលនូវសមាជិកភាពនៃក្រុមនយោបាយផ្សេងៗ)។ សង្គមរាស្តនិយមបានកាន់កាប់រដ្ឋាភិបាលគ្រប់គ្រងលើប្រទេសកម្ពុជាពីឆ្នាំ១៩៥៥ រហូតដល់ឆ្នាំ១៩៧០។[6] មនោគមវិជ្ជាគោលរបស់សង្គមរាស្ត្រនិយមគឺ ជាតិនិយម អភិរក្សនិយម រក្សាការពារតម្លៃរាជានិយម និងប្រកាន់ខ្ជាប់នូវគំនិតអភិរក្សនិយមព្រះពុទ្ធសាសនា។[2]
ព័ត៌មានសង្ខេប សង្គមរាស្រ្តនិយម Communauté socialiste populairePopular Socialist Community, ស្ថាបនិក ...
សង្គមរាស្រ្តនិយម Communauté socialiste populaire Popular Socialist Community | |
---|---|
ស្ថាបនិក | នរោត្តម សីហនុ |
បង្កើត | ២២ មីនា ១៩៥៥ |
រំលាយ | ១៨ មីនា ១៩៧០ |
បក្សស្នង | គណបក្សហ៊្វុនស៊ិនប៉ិច |
ស្លាបយុវជន | យុវជនសង្គមនិយម |
សមាជិកភាព (១៩៥៥) | ៤៥០,០០០[1] |
មនោគមវិជ្ជា | ជាតិនិយមខ្មែរ ជាតិអភិរក្សនិយម[2] រាជានិយម រដ្ឋនិយម[3] សង្គមនិយមព្រះពុទ្ធសាសនា[4] សេដ្ឋកិច្ចជាតិនិយម[2] |
សាសនា | ថេរវាទ |
បិទ