![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/5/5b/Faraday-Millikan-Gale-1913.jpg/640px-Faraday-Millikan-Gale-1913.jpg&w=640&q=50)
ម៉ៃឃើល ហ្វារ៉ាដេយ
From Wikipedia, the free encyclopedia
ម៉ៃឃើល ហ្វារ៉ាដេយ (Michael Faraday) (២២ កញ្ញា ១៧៩១ - ២៥ សីហា ១៨៦៧) ជារូបវិទូនិងគីមីវិទូអង់គ្លេស ដែលបានរួមចំនែកក្នុងការស្រាវជ្រាវផ្នែកអេឡិចត្រូម៉ាញ៉េទិចនិងអេឡិចត្រូគីមី។
Michael Faraday | |
![]() | |
ម៉ៃឃើល ហ្វារ៉ាដេយ , ឆ្នាំ១៩១៣ | |
កើតនៅ | ថ្ងៃទី ២២ កញ្ញា ១៧៩១ ឡិនដិនខាងត្បូង, អង់គ្លេស |
មរណភាព | ថ្ងៃទី ២៥ សីហា ១៨៦៧ ឡិនដិន , អង់គ្លេស |
សញ្ជាតិ | ![]() |
ស្នាដៃសំខាន់ៗ | ច្បាប់អាំងឌុចស្យុងរបស់ហ្វារ៉ាដេយ អេឡិចត្រូគីមី ផលហ្វារ៉ាដេយ ខែលហ្វារ៉ាដេយ |
រង្វាន់ | Royal Medal (១៨៤៦) |
ហត្ថលេខា | ![]() |
ហ្វារ៉ាដេយបានសិក្សាអំពីដែនម៉ាញ៉េទិចនៅជុំវិញអង្គធាតុចំលងដែលមានចរន្តជាប់ឆ្លងកាត់។ គាត់បានបង្កើតគំនិតគ្រឹះអំពីដែនម៉ាញ៉េទិចនៅក្នុងរូបវិទ្យា។ គាត់បានរកឃើញបាតុភូតអាំងឌុចស្យុងអេឡិចត្រូម៉ាញ៉េទិច ដ្យាម៉ាញ៉េទិច និង ច្បាប់អគ្គីសនីវិភាគ។ គាត់បានរកឃើញថាម៉ាញ៉េទិចអាចមានឥទ្ធិពលលើកាំពន្លឺនិងបានពោលថា មានទំនាក់ទំនងពិសេស១នៅពីក្រោយបាតុភូតទាំង២នេះ។ គាត់បានរកឃើញគោលការណ៍ដែលគេប្រើក្នុងម៉ាស៊ីនអគ្គីសនី។
ក្នុងផ្នែកគីមីវិទ្យា ហ្វារ៉ាដេយបានរកឃើញបង់សែន បង្កើតចំពុះប៊ុនសិន និងប្រព័ន្ធចំនួនអុកស៊ីតកម្ម និងបំផុសបំផុលការប្រើប្រាស់ពាក្យ អាណូត កាតូត អេឡិចត្រូត និង អ៊ីយ៉ុង ជាដើម។
ទោះបីជាហ្វារ៉ាដេយមិនបានទទួលការអប់រំជាផ្លូវការអោយបានច្រើន និងមានចំនេះដឹងតិចតួចពីគណិតវិទ្យាថ្នាក់ខ្ពស់ ក៏ដោយ ក៏គាត់បានក្លាយជាអ្នកវិទ្យាសាស្ត្រដ៏មានឥទ្ធិពលនៅក្នុងប្រវត្តិសាស្ត្រ។ ហ្វារ៉ាដ ដែលជាខ្នាតរបស់កាប៉ាស៊ីតេនៅក្នុងSI ត្រូវបានដាក់ឈ្មោះតាមគាត់។ ដូចគ្នាផងដែរថេរហ្វារ៉ាដេយ ជាបន្ទុកអគ្គីសនីរបស់អេឡិចត្រុងមួយម៉ូល (ប្រហែល 96 485 គូឡុំ)។ ច្បាប់អាំងឌុចស្យុងរបស់ហ្វារ៉ាដេយបានចែងថាដែនម៉ាញ៉េទិចដែលប្រែប្រួលទៅតាមពេលវេលាបង្កើតជាកំលាំងចលករអគ្គីសនីដែលសមាមាត្រនឹងបំរែបំរួលនោះ។