ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ
ព្រះមហាក្សត្រកម្ពុជាពីឆ្នាំ១៩០៤ដល់ឆ្នាំ១៩២៧ / From Wikipedia, the free encyclopedia
ព្រះបាទសម្តេចព្រះសិរីសុវត្ថិ [អានថា៖ សិ-រ៉ី-សុ-វ៉ាត់] ឬ ស្រីសុវត្ថិ ឬ ស៊ីសុវត្ថិ (ស្ដេចទ្រង់ប្រសូតនាថ្ងៃទី០៧ ខែកញ្ញា គ.ស.១៨៤០ និងស្ដេចសុវណ្ណគតនាថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩២៧) ក្នុងព្រះជន្ម៨៨ វស្សា នៅឯព្រះបរមរាជវាំងក្រុងចតុម្មុខមង្គល ក្នុងព្រះបរមនាមថា ព្រះករុណាព្រះបរមរាជានុកោដ្ឋ ឬ ហ្លួងរាជានុកោដ្ឋ ។ ព្រះអង្គ ទ្រង់ជាព្រះរាជបុត្រនៃព្រះបាទអង្គឌួង ដែលជាបឋមក្សត្រិយ៍នៃព្រះរាជអាណាចក្រកម្ពុជាឯករាជ្យ ក្រោយការត្រួតត្រាពីសំណាក់ប្រទេសសៀម និងប្រទេសអណ្ណាម ។
Script error: No such module "SDcat".
ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ | |||||
---|---|---|---|---|---|
រូបព្រះឆាយាលក្ខណ៍ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ ព្រះចៅក្រុងធិបតី | |||||
ព្រះមហាក្សត្រកម្ពុជា កម្ពុជាក្រោមអាណានិគមបារាំង | |||||
រជ្ជកាល | ២៤ មេសា ១៩០៤ – ០៩ សីហា ១៩២៧ | ||||
រាជាភិសេក | ២៤ មេសា ១៩០៤ | ||||
អង្គមុន | នរោត្ដម | ||||
អង្គក្រោយ | ស៊ីសុវត្ថិ មុនីវង្ស | ||||
ប្រសូត | (1840-09-07)7 September 1840 បាត់ដំបង កម្ពុជា | ||||
សុគត | 9 August 1927(1927-08-09) (អាយុ 86 ឆ្នាំ) ព្រះបរមរាជវាំង រាជធានីភ្នំពេញ | ||||
រាជបច្ឆាញាតិ | បុត្រ២៦អង្គ | ||||
| |||||
វង្ស | វង្សព្រះអង្គឌួង | ||||
បិតា | អង្គឌួង | ||||
មាតា | សម្តេចព្រះបិយោ ព្រះបរមអច្ឆរាអក្សរ ពៅ | ||||
សាសនា | ពុទ្ធសាសនាថេរវាទ |
ទោះបីដែនដីប្រទេសកម្ពុជាសិ្ថតនៅក្រោមអាណាព្យាបាលបារាំងក៏ពិតមែន ប៉ុន្តែព្រះអង្គជាព្រះមហាក្សត្រប្រកបដោយទសពិរាជធម៌ដ៏ខ្ពង់ខ្ពស់ និងមានព្រះរាជហឫទ័យទុកដាក់ចំពោះព្រះរាជកិច្ចក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យជាពិសេស ផ្នែកសិក្សាធិការព្រះអង្គបានកសាងវិទ្យាល័យព្រះសុីសុវត្ថិ និងសាលារចនា ដើម្បីជាឧត្តមប្រយោជន៍ក្នុងការផ្តល់នូវចំណេះវិជ្ជាដល់កូនចៅប្រជានុរាស្រ្ត ព្រមទាំងអនុញ្ញាតឲ្យមានការគោរព និងទទួលស្គាល់អំពីទ្រព្យសម្បត្តិឯកជន មិនត្រឹមតែប៉ុណ្ណោះក្នុងរជ្ជកាលរបស់ព្រះអង្គនៅឆ្នាំ១៩០៧ ក្រោមការជួយជ្រោមជ្រែងពីសំណាក់បារាំង កម្ពុជាបានទទួល មកវិញនូវទឹកដីនៃខេត្តសំខាន់ៗរួមាន បាត់ដំបង សៀមរាប មង្គលបុរី និង ស្រីសោភ័ណ (សុីសុផុន) ពីពួកសៀមបន្ទាប់ពីការត្រួតត្រាខេត្តខ្មែររបស់ពួកគេអស់ជាច្រើនឆ្នាំមក។ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩២៧ បន្ទាប់ពីព្រះរោគមហារីកបានយាយីព្រះរាជសុខភាពរបស់ព្រះអង្គអស់រយៈពេលប្រមាណជាង២ឆ្នាំ ព្រះអង្គបានយាងចូលព្រះទីវង្គតនាព្រះបរមរាជវាំង ក្នុងព្រះជន្ម ៨៧ ព្រះវស្សា និងបានទទួលព្រះបរមបច្ឆាមរណនាមជា « ព្រះរាជានុកោដ្ឋ »៕