ប្រវត្តិនៃរបបខ្មែរក្រហម
From Wikipedia, the free encyclopedia
ប្រវត្តិនៃរបបខ្មែរក្រហមនៅក្នុងអំឡុងឆ្នាំនៃរបបខ្មែរក្រហម (១៩៧៥ដល់១៩៧៩)មានរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ៦ម៉ោងដែលបានយកតាមច្បាប់របស់ប៉ុលពត ហើយនិងផ្នែកនយោបាយនៃរបបខ្មែរក្រហមនៅប្រទេសកម្ពុជា ដែលបានស្គាល់នៅពេលនោះគឺប្រើកម្ពុជាលទ្ធិប្រជាធិបតេយ្យ(ខ្មែរ:កម្ពុជាប្រជាធិបតេយ្យ).នៅក្នុងរបបនោះផងដែរគេបានដឺងថាមានមនុស្សត្រូវបានស្លាប់ប្រមាណ ជាង១,៧លាននាក់ដែលជាជនជាតិខ្មែរដែលបានឆ្លងកាត់លទ្ធផលនៃការបែងចែក មានការប្រហារជីវិតការធ្វើទារុណកម្មដោយការបង្អត់បាយជាពិសេសលើបង្ខំអោយធ្វើការងារខ្លាំងហួសកំលាំងហើយព្រមទាំងមិនមានការបរិភោគអាហារគ្រប់គ្រាន់ឡើយ។ ក្នុងអំលុងពេលនៃរបបខ្មែរក្រហមត្រូវបានបញ្ចប់ដោយការចូលវាយប្រហាររបស់ជនជាតិខ្មែរជាមួយអ្នកជិតខាងហើយនិងការចងសម្ព័នភាព ប្រទេសវៀតណាមនៅក្នុងសង្រ្គាមរួបរួមរវាងកម្ពុជាវៀតណាមដែលប្រទេសកម្ពុជាបានចាកផុតពីការស្ថិតក្រោមការកាន់កាប់របស់ជនជាតិវៀតណាមសំរាប់មួយទស្សវត្ស៏រ។ ព្រះរាជាណាចក្រកម្ពុជា ឬ ប្រទេសកម្ពុជា ជាប្រទេសមួយស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ មានប្រជាជនប្រមាណជាង ១៣លាននាក់ បន្តពីអាណាចក្រខ្មែរ ដែលមានឥទ្ធិពល យ៉ាងខ្លាំងក្លា គ្រប់គ្រងស្ទើរតែពាសពេញ ឧបទ្វីបឥណ្ឌូចិន ចន្លោះសតវត្សទី១១ និង១៤។ ប្រជាជនភាគច្រើន ជាជនជាតិខ្មែរ កាន់សាសនាព្រះពុទ្ធហីនយាន ហើយក៏មានលាយឡំ ផងដែរនូវ ជនជាតិចាម (ខ្មែរឥស្លាម) និង ជនជាតិភាគតិចដទៃ ច្រើនទៀតរស់នៅតាម តំបន់ភ្នំដាច់ស្រយាល។ប្រទេសកម្ពុជាមានផ្ទៃដី ១៨១.០៣៥ គីឡូម៉ែត្រការ៉េ មានព្រំដែនជាប់ ប្រទេសថៃនៅខាងលិច និងពាយ័ព្យ (៨០០គ.ម) ជាប់ប្រទេសឡាវ (៥៤១គ.ម) ខាងជើង និងជាប់ប្រទេសវៀតណាម (១.២២៨គ.ម) ប៉ែកខាងកើត និងអាគ្នេយ៍។ ឈូងសមុទ្រថៃស្ថិតនៅ ភាគខាងនិរតីនៃប្រទេស។ ព្រំប្រទល់ទឹក លាតសន្ធឹង ប្រវែង ៤៤៣គ.ម តាមបណ្តោយ ឈូងសមុទ្រថៃ។ ទន្លេមេគង្គដែលមានប្រភពមកពីខ្ពង់រាបទីបេ ជាផ្លូវទឹកដ៏សំខាន់ហូរកាត់ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និង ខេត្តព្រៃវែង មកបំពេញ ទន្លេសាប និង បឹងទន្លេសាប ដែលជាប្រភព មច្ឆាជាតិមិនចេះរីងស្ងួតរបស់កម្ពុជា។