ប្រទេសនៅអាហ្វ្រិក
From Wikipedia, the free encyclopedia
អត្ថបទនេះគឺជាបញ្ជីរដ្ឋអធិបតេយ្យ និងរដ្ឋអនិស្សរភាពនៅទ្វីបអាហ្រ្វិក។ រដ្ឋអធិបតេយ្យចំនួន ៥៦ (៥៤ ជារដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ) គឺមានវត្តមាននៅលើទ្វីបអាហ្រ្វិកសព្វថ្ងៃ — បូករួមទាំងរដ្ឋអនិស្សរភាពចំនួនពីរ ទឹកដីបរទេសនៅលើទ្វីប និងអនុជាតិតំបន់ចំនួនប្រាំបួនរបស់រដ្ឋអធិបតេយ្យបរទេស។
ម៉ាល់តា និងទឹកដីមួយចំនួនទៀតរបស់បារាំង អ៊ីតាលី ព័រទុយកាល់ និងអេស្ប៉ាញគឺមានទីតាំងស្ថិតនៅលើផ្លាកទ្វីបអាហ្រ្វិកដោយតំបន់ខ្លះមានទីតាំងភូមិសាស្ត្រស្ថិតនៅជិតទ្វីបអាហ្រ្វិកច្រើនជាងអឺរ៉ុបទៅទៀតប៉ុន្តែយោងតាមសន្និបាត អ.ស.ប តំបន់ទាំងនោះគឺជាកម្មសិទ្ធិរបស់អឺរ៉ុបនិងស្ថិតនៅក្នុងទ្វីបអឺរ៉ុប។ ប្រទេសអេស៊ីបគឺជាប្រទេសនៅតំបន់អាហ្រ្វិកទោះបីជាទឹកដីមួយផ្នែកដែលមានឈ្មោះថាឧបទ្វីបស៊ីណៃស្ថិតក្នុងទ្វីបអាស៊ីក្តី។