ប៉ៈថេតឡាវ
From Wikipedia, the free encyclopedia
ប៉ៈថេតឡាវ (ភាសាលាវ៖ ປະເທດລາວ, ប្រែមកចំថា"ប្រទេសលាវ"), មានឈ្មោះជាផ្លូវការថា កងទ័ពរំដោះប្រជាជនឡាវ គឺជាចលនាកុម្មុយនីស្ត និងអង្គការនយោបាយមួយក្នុងប្រទេសឡាវដែលបានបង្កើតឡើងនៅអំឡុងពាក់កណ្តាលសតវត្សរ៍ទី២០។ ក្រុមនេះបានទទួលជ័យជម្នះនិងឡើងកាន់អំណាចនយោបាយនៅក្នុងឆ្នាំ១៩៧៥ បន្ទាប់ពីសង្គ្រាមស៊ីវិលឡាវបានបញ្ចប់។ តាំងបង្កើតឡើងមក ប៉ៈថេតឡាវតែងតែមានទំនាក់ទំនងជិតស្និទ្ធជាមួយចលនាកុម្មុយនីស្តវៀតណាម។ ក្នុងអំឡុងសង្គ្រាមស៊ីវិល ប៉ៈថេតឡាវបានទទួលការហ្វឹកហ្វឺននិងគាំទ្រដោយកងទ័ពប្រជាជនវៀតណាម។ ក្រុមទាំងពីរបានរួមកម្លាំងគ្នាប្រយុទ្ធប្រឆាំងនឹងកងកម្លាំងប្រឆាំងកុម្មុយនីស្តនៅក្នុងសង្គ្រាមវៀតណាម។[1]
ព័ត៌មានសង្ខេប ប៉ៈថេតឡាវ ឬ ប្រទេសលាវ, មេដឹកនាំ ...
ប៉ៈថេតឡាវ ឬ ប្រទេសលាវ | |
---|---|
ទង់ចលនាប៉ៈថេតឡាវ | |
មេដឹកនាំ | សុផានុវង្ស កៃសន ព្រហ្មវិហារ នូហាក់ ភូមសៈវ៉ាន់ |
កាលបរិច្ឆេទនៃប្រតិបត្តិការ | ១៩៥០ – ២ ធ្នូ ១៩៧៥ |
ទីស្នាក់ការកណ្តាល | វៀងចន្ទន៍ |
មនោគមវិជ្ជា | កុម្មុយនីស្ត ម៉ាក្ស–លេនីននិយម ជាតិនិយម វៀតណាមនិយម |
សម្ព័ន្ធមិត្ត | សម្ព័ន្ធមិត្តជារដ្ឋ៖
សម្ព័ន្ធមិត្តជាបក្សសម្ព័ន្ធ៖ |
សត្រូវ | សត្រូវជារដ្ឋ៖
សត្រូវជាបក្សសម្ព័ន្ធ៖ |
សមរភូមិនិងសង្គ្រាម | សង្គ្រាមឥណ្ឌូចិន សង្គ្រាមវៀតណាម សង្គ្រាមផ្ទៃក្នុងឡាវ កុបកម្មកុម្មុយនិស្តនៅថៃ |
បិទ