នរោត្តម មុនីនាថ សីហនុ
From Wikipedia, the free encyclopedia
Script error: No such module "SDcat".
នរោត្តម មុនិនាថ សីហនុ | |||||
---|---|---|---|---|---|
ព្រះវររាជមាតាជាតិខ្មែរ | |||||
ព្រះឆាយាលក្ខណ៍ នរោត្តម មុនិនាថ សីហនុ ក្នុងឆ្នាំ២០១៣ | |||||
ព្រះរាជអគ្គមហេសីនៃព្រះរាជាណាចក្រកម្ពុជា | |||||
កាន់កាប់តំណែង | ២៤ កញ្ញា ១៩៩៣ – ៧ តុលា ២០០៤ | ||||
រាជាភិសេក | ២៤ កញ្ញា ១៩៩៣ | ||||
ប្រសូត | ប៉ូល ម៉ូនិក អ៊ីហ្សហ្ស៊ី (Paule Monique Izzi) (1936-06-18) 18 June 1936 (អាយុ 88) សៃហ្គន, កូសាំងស៊ីន, សហភាពឥណ្ឌូចិន (ឥឡូវនេះគឺ ទីក្រុងព្រៃនគរ (ហូជីមិញ), វៀតណាម) | ||||
រាជពន្ធភាព | នរោត្តម សីហនុ (m. ១៩៥២ – ២០១២) «Did not recognize date. Try slightly modifying the date in the first parameter.–Did not recognize date. Try slightly modifying the date in the first parameter.»"Marriage: នរោត្តម សីហនុ to នរោត្តម មុនីនាថ សីហនុ" Location:ទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrProp (linkback://km.wikipedia.org/wiki/%E1%9E%93%E1%9E%9A%E1%9F%84%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%98_%E1%9E%98%E1%9E%BB%E1%9E%93%E1%9E%B8%E1%9E%93%E1%9E%B6%E1%9E%90_%E1%9E%9F%E1%9E%B8%E1%9E%A0%E1%9E%93%E1%9E%BB) | ||||
រាជបច្ឆាញាតិ | នរោត្តម សីហមុនី នរោត្តម នរិន្រ្ទពង្ស | ||||
| |||||
វង្ស | រាជវង្សនរោត្តម (ដោយអភិសេក) | ||||
បិតា | លោក ហ្សង់ ហ្វ្រង់ស្វ័រ អ៊ីហ្សហ្ស៊ី | ||||
មាតា | លោកចៅឃុន ប៉ុម ពាង | ||||
សាសនា | ព្រះពុទ្ធសាសនាថេរវាទ |
សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល (ព្រះនាមដើម ប៉ូល ម៉ូនិក អ៊ីហ្សហ្ស៊ី; ១៨ មិថុនា ១៩៣៦ ~ បច្ចុប្បន្ន) ជាសម្តេចព្រះរាជអគ្គមហេសីនៃព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ ២០០៤ ក្នុងព្រះបរមនាមជាព្រះរាជអគ្គមហេសីនៃព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ដោយបានរៀបអភិសេកជាព្រះស្នំ និងមានគភ៌ក្នុងអំឡុងឆ្នាំ១៩៥២ (ដែលកាលណោះ ទ្រង់គង់ក្នុងឋានៈជាអ្នកម្នាង ព្រោះសម្តេចឪមានសម្តេចព្រះរាជកន្និដ្ឋា នរោត្ដម ថាវ៉េត នរលក្ខណ៍ ជាព្រះរាជមហេសីផ្លូវការរបស់ព្រះអង្គ មុនអភិសេកអ្នកម្នាង) បន្ទាប់មកព្រះករុណាព្រះមហាវីរក្សត្រនិងសម្តេចព្រះរាជកន្និដ្ឋា បានលែងលះនៅឆ្នាំ១៩៦៨ អ្នកម្នាង ប៉ូល ម៉ូនិក បានក្លាយជាព្រះមហេសីផ្លូវការរបស់ព្រះអង្គ។
ក្រោយពីរៀបអភិសេកជាមួយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ មានរាជបុត្រាពីរអង្គគឺព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេច នរោត្តម នរិន្រ្ទពង្ស ។ ក្រោយការយាងគ្រងព្រះបរមសិរីរាជសម្បត្តិលើកទី២ នៅឆ្នាំ១៩៩៣ របស់សម្តេចព្រះ នរោត្តម សីហនុ ជាព្រះរាជស្វាមី ព្រះអង្គបានទទួលការប្រោសព្រះរាជទានរាជគោរម្យងារពេញព្រះយសនៅឆ្នាំ១៩៩៦ ជា «សម្តេចព្រះរាជអគ្គមហេសី នរោត្តម មុនិនាថ សីហនុ» រហូតដល់ចុងឆ្នាំ២០០៤ ពេលដែលព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ដាក់រាជ្យ ហើយព្រះរាជបុត្រច្បងរបស់ព្រះអង្គ (ព្រះមហាក្សត្របច្ចុប្បន្ន) ត្រូវបានជ្រើសតាំងជាព្រះមហាក្សត្រថ្មី ព្រះអង្គត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាព្រះរាជបុត្រា សព្វព្រះទ័យព្រះរាជទាន ថ្វាយរាជគោរម្យងារថ្មី ជា «សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ»និងរដ្ឋសភាជាតិបានថ្វាយព្រះរាជគោរម្យងារថា «ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល» ថ្ងៃចម្រើនព្រះជន្មរបស់ព្រះអង្គនៅថ្ងៃទី ១៨ ខែមិថុនា ជាថ្ងៃឈប់សម្រាកសាធារណៈផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជា។