នគរហង្សាវត្តី
From Wikipedia, the free encyclopedia
នគរហង្សាវត្តី (ភូមា: ဟံသာဝတီ ပဲခူး နေပြည်တော်; មន: ဟံသာဝတဳ, [hɔŋsawətɔe]; ក៏ហៅ ហង្សាវត្តីបាគូ រឺ ហៅសាមញ្ញ បាគូៗ ក៏បាន) ធ្លាប់ជានគរមានអំណាចលើសលប់ដែលបានគ្រប់គ្រងនៅភូមាក្រោម (មីយ៉ាន់ម៉ា) ចាប់ពី ១២៨៧ ដល់ ១៥៣៩ និង ចាប់ពី ១៥៥០ ដល់ ១៥៥២។ នគរនិយាយភាសាមនមួយនេះត្រូវបានបង្កើតឡើងមានឈ្មោះថា រាមញ្ញទេស (ភូមា: ရာမညဒေသ, មន: ရးမည) ដោយស្នាព្រះហស្ថព្រះបាទហ្វារ្យូបន្តបន្ទាប់ពីការលិចលង់នៃនគរបាកាននៅឆ្នាំ១២៨៧ [1]:២០៥-២០៦,២០៩ ជាសាមន្តរដ្ឋតូចមួយនៃអាណាចក្រសុខោទ័យ និងរាជវង្សយានម៉ុងហ្គោល។[2] នគរនេះបានប្រែក្លាយជាឯករាជ្យជាផ្លូវការពីសុខោទ័យនៅឆ្នាំ១៣៣០ ប៉ុន្តែនៅតែមានការចងសហព័ន្ធគ្នាមិនសូវស៊ីសង្វាក់រវាងអំណាចតំបន់ធំៗទាំងបីដែលស្ថិតនៅ: ដីសណ្ដឥរាវត្តី បាគូ និង មុំហ៍។ ស្ដេចនៃនគរនេះមានអំណាចតិច រឺ ក៏គ្មានអំណាចទាល់តែសោះទៅលើនគរចំណុះរបស់ខ្លួន។ មុំហ៍ស្ថិតនៅក្នុងការបះបោរជាចំហចាប់ពីឆ្នាំ ១៣៦៣ ដល់ ១៣៨៨។
នគរហង្សាវត្តី ဟံသာဝတဳ
| |||||||||
---|---|---|---|---|---|---|---|---|---|
១២៨៧–១៥៥២ | |||||||||
នគរហង្សាវត្តី រ. ១៤៥០ | |||||||||
ស្ថានភាព | {{#if: | |នគរ រដ្ឋចំណុះនៃអាណាចក្រសុខោទ័យ (១២៩៣–១៣៣០), ក្រោមការគ្រប់គ្រងរាជវង្សតោនងុ (១៥៣៩-១៥៥០) | ||||||||
ធានី | មុំហ៍ (១២៨៧–១៣៦៣) ដូនវុន (១៣៦៣–១៣៦៩) បាគូ (១៣៦៩–១៥៣៩, ១៥៥០–១៥៥២) | ||||||||
ភាសាទូទៅ | មន | ||||||||
សាសនា | ពុទ្ធសាសនាថេរវាទ | ||||||||
រដ្ឋាភិបាល | រាជាធិបតេយ្យ | ||||||||
▪ ១២៨៧–១៣០៧ | ហ្វារ្យូ | ||||||||
▪ ១៣៨៤–១៤២១ | រាជាធិរាជ | ||||||||
▪ ១៤៥៤–១៤៧១ | ឝិនស៊ពុ | ||||||||
▪ ១៤៧១–១៤៩២ | ធម្មចេតិ | ||||||||
▪ ១៥២៦–១៥៣៩ | តកយុត្បិ | ||||||||
ប្រវត្តិសាស្រ្ត | |||||||||
▪ ការស្ថាបនានគរ | ៤ មេសា ១២៨៧ | ||||||||
▪ សាមន្តរដ្ឋនៃសុខោទ័យ | ១២៩៣ – ១៣៣០ | ||||||||
▪ សង្គ្រាមសែសិបឆ្នាំ | ១៣៨៥ – ១៤២៤ | ||||||||
▪ យុគមាស | ១៤២៦ – ១៥៣៤ | ||||||||
▪ ការដួលរលំបាគូលើកទី១ | ១៥៣៤ – ១៥៣៩ | ||||||||
▪ ការដួលរលំបាគូលើកទី២ | ១២ មីនា ១៥៥២ | ||||||||
|
អត្ថបទនេះមានអក្សរភូមា។ ប្រសិនបើមិនមានពុម្ពអក្សរត្រឹមត្រូវទេ នោះអ្នកអាចនឹងឃើញសញ្ញាសួរ ប្រអប់ជ្រុងៗ ឬសញ្ញាចំឡែកដទៃទៀត ជំនួសឲ្យអក្សរភូមា។ |