គណបក្សហ៊្វុនស៊ិនប៉ិច
From Wikipedia, the free encyclopedia
គណបក្សហ្វ៊ុនស៊ិនប៉ិច (អង់គ្លេស: FUNCINPEC) គឺជាគណបក្សនយោបាយរាជានិយមក្នុងប្រទេសកម្ពុជា ។ មុនការបោះឆ្នោត២០០៨ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា បានបង្កើតរដ្ឋាភិបាលចំរុះមួយ ទោះបីជាការទាក់ទាញរបស់ហ៊្វុនស៊ិនប៉ិចបានធ្លាក់ចុះនៅនឹង តាំងពីឆ្នាំ១៩៩៨ក៏ដោយ ក៏គណបក្សមានទំនាក់ទំនងស្មើមុខគ្នា ជាមួយនឹងCPPក្នុងរដ្ឋាភិបាលចំរុះដដែល ។
ព័ត៌មានសង្ខេប គណបក្សហ៊្វុនស៊ិនប៉ិច FUNCINPEC, ស្ថាបនិក ...
គណបក្សហ៊្វុនស៊ិនប៉ិច FUNCINPEC | |
---|---|
ស្ថាបនិក | ព្រះបាទសម្ដេច នរោត្ដម សីហនុ |
ប្រធានគណបក្ស | នរោត្តម ចក្រាវុធ |
អគ្គលេខាធិការ | ពេជ្រ សុជាតា |
បង្កើត | ថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៨១ |
ទីស្នាក់ការកណ្ដាល | ផ្លូវជាតិលេខ ៦A, ភូមិក្តីចាស់, សង្កាត់ជ្រោយចង្វារ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ |
សមាជិកភាព (២០១៩) | ៥០០.០០០[1] |
មនោគមវិជ្ជា | អភិរក្សនិយម ជាតិនិយម រាជានិយម ក្នុងប្រវត្តិសាស្ត្រ: ប្រឆាំងកុម្មុយនិស្ត |
ទំនាក់ទំនងអន្តរជាតិ | សមាគមអ្នកប្រជាធិបតេយ្យអន្តរជាតិនិយមកណ្ដាល |
ពណ៌ផ្លូវការ | លឿង |
រដ្ឋសភា | ០ / ១២៥
|
ព្រឹទ្ធសភា | ២ / ៦២
|
ក្រុមប្រឹក្សាឃុំសង្កាត់ | ២៨ / ១១៥៧២
|
គេហទំព័រ | |
https://funcinpecparty.info/ | |
នយោបាយនៅកម្ពុជា គណបក្សនយោបាយ ការបោះឆ្នោត |
បិទ
FUNCINPEC ជាអក្សរកាត់ភាសាបារាំងគឺ Front Uni National pour un Cambodge Indépendant, Neutre, Pacifique, et Coopératif, (អង់គ្លេស:"National United Front for an Independent, Neutral, Peaceful, and Cooperative Cambodia.") ដែលបកប្រែថា រណសិរ្សបង្រួបបង្រួមជាតិដើម្បីកម្ពុជាឯករាជ្យ អព្យាក្រិត សន្តិភាព និងសហប្រតិបត្តិការ ។