![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/8/85/KuroshioOyashio.jpg/640px-KuroshioOyashio.jpg&w=640&q=50)
ខ្សែទឹកប៉ាស៊ីហ្វិកខាងជើង
From Wikipedia, the free encyclopedia
ខ្សែទឹកប៉ាស៊ីហ្វិកខាងជើង (ជាភាសាអង់គ្លេស៖ North Pacific Current) ជាខ្សែទឹកក្ដៅមានល្បឿនយឺតដែលហូរពីលិចទៅកើត (ពីរយៈបណ្ដោយ១៦០ខាងកើតទៅរយៈបណ្ដោយ១៥០ខាងលិច) នៅរយៈទទឹងពី៤០ទៅ៥០ដឺក្រេខាងជើង ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ វាជាផ្នែកខាងជើងនៃខ្សែទឹករង្វល់ប៉ាស៊ីហ្វិកខាងជើង។
![](http://upload.wikimedia.org/wikipedia/commons/thumb/8/85/KuroshioOyashio.jpg/320px-KuroshioOyashio.jpg)
ខ្សែទឹកប៉ាស៊ីហ្វិកខាងជើងកើតឡើងពីការហូរបញ្ចូលគ្នារវាងខ្សែទឹកឃឹរ៉ុស៊ីអុ (ខ្សែទឹកដែលហូរទៅខាងជើងសសៀរតាមប្រទេសជប៉ុន) និង ខ្សែទឹកអុយ៉ាស៊ីអុ (ខ្សែទឹកត្រជាក់អនុអាកទិកដែលហូរទៅខាងត្បូង)។ នៅប៉ាស៊ីហ្វិកខាងជើងប៉ែកខាងត្បូង វាបែកចេញជា២គឺ ខ្សែទឹកកាលីហ្វរនៀដែលហូរទៅខាងត្បូង និង ខ្សែទឹកអាឡាស្កាដែលហូរទៅខាងជើង។