![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/8/8a/Oceanic_gyres.png/640px-Oceanic_gyres.png&w=640&q=50)
ខ្សែទឹកកាលីហ្វរនៀ
From Wikipedia, the free encyclopedia
ខ្សែទឹកកាលីហ្វរនៀ (ជាភាសាអង់គ្លេស៖ California Current) ជាខ្សែទឹកមួយនៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលធ្វើដំនើរទៅទិសខាងត្បូងសសៀរតាមច្រាំងខាងលិច នៃអាមេរិកខាងជើង។ វាត្រូវបានគេស្គាល់ថាជាប្រភេទខ្សែទឹកនៅខណ្ឌសីមាខាងកើត និងជាផ្នែកមួយរបស់ខ្សែទឹករង្វល់ប៉ាស៊ីហ្វិកខាងជើង។ ខ្សែទឹកនេះជាខ្សែទឹកត្រជាក់។ ចលនាច្រាល់ឡើងមកផ្ទៃទឹកខាងលើនៃស្រទាប់ទឹកខាងក្រោម ដែលបណ្ដាលមកពីដំនឹកអេកម៉ាន់ កាន់តែធ្វើអោយខ្សែទឹកនេះមានភាពត្រជាក់។ ការច្រាល់ឡើងនៃស្រទាប់ទឹកខាងក្រោមបាននាំយកមកនូវសារធាតុចិញ្ចឹមមកទ្រទ្រង់ជីវិតសត្វត្រីគ្រប់ប្រភេទជាពិសេសបាឡែន និង បក្សីសមុទ្រផងដែរ។