![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/6/6b/Bridge_over_the_Mekong%252C_Kompong_Cham.jpg/640px-Bridge_over_the_Mekong%252C_Kompong_Cham.jpg&w=640&q=50)
ខេត្តត្បូងឃ្មុំ
From Wikipedia, the free encyclopedia
ត្បូងឃ្មុំ (អ.ស.អ.: [tɓouŋ kʰmum]) គឺជាខេត្តនៃកម្ពុជាស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ។ មានព្រំប្រទល់ជាប់ខេត្តកំពង់ចាមនៅខាងលិច ក្រចេះនៅខាងជើង ព្រៃវែងនៅខាងត្បូង និង មានព្រំដែនអន្តរជាតិរួមជាមួយវៀតណាមនៅខាងកើត។ ទីរួមខេត្តហើយក៏ជាទីក្រុងធំបំផុតគឺសួង។
ព័ត៌មានសង្ខេប ខេត្តត្បូងឃ្មុំ, ប្រទេស ...
ខេត្តត្បូងឃ្មុំ | |
---|---|
ខេត្ត | |
![]() | |
![]() | |
កូអរដោនេ: 11°59′N 105°27′E | |
ប្រទេស | ![]() |
ទីរួមខេត្ត | ភូមិនិគមលើឃុំស្រឡប់ |
រដ្ឋាភិបាល | |
• អភិបាលខេត្ត | ជាម ច័ន្ទសោភ័ណ |
ផ្ទៃក្រឡា | |
• សរុប | ៥២៥០ គម2 (២០៣០ ម៉ាយ ការ) |
ប្រជាជន (២០១៩) | |
• សរុប | ៧៧៦,៨៤១ |
• សន្ទភាព | ០.១៥/km2 (០.៣៨/sq mi) |
ល្វែងម៉ោង | ម.ស.ស.+០៧ |
ក្រមហៅទូរសព្ទ | +៨៥៥ |
ក្រមអ.ម.អ. ៣១៦៦ | KH-៣ |
ស្រុក-ក្រុង | ៦ |
បិទ
ខេត្តត្បូងឃ្មុំត្រូវបានបង្កើតឡើងនៅពេលដែលខេត្តកំពង់ចាមត្រូវបានបំបែកជាពីរដោយព្រះរាជក្រឹត្យឡាយព្រះហស្តលេខានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ដោយព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី តាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ខេត្តនេះមានភាគរយខ្ពស់បំផុតនៃចំនួនជនជាតិចាមដែលកំពុងតែរស់នៅក្នុងប្រទេសគឺ ១១.៨% ។