ខេត្តក្រចេះ
From Wikipedia, the free encyclopedia
ក្រចេះ (អ.ស.អ.: [krɑˈceh]) គឺជាខេត្តមួយក្នុងប្រទេសកម្ពុជា។ ក្រុងរបស់ខេត្តមានឈ្មោះថាក្រចេះដែលជាទីរួមខេត្ត។ ក្រចេះគឺជាខេត្តតូចមួយតែគួរឲ្យចាប់ចិត្តសិ្ថតនៅប៉ែកឦសាននៃរាជធានីភំ្នពេញ។ វាមានព្រំប្រទល់ជាប់នឹងស្ទឹងត្រែងនៅភាគខាងជើង មណ្ឌលគីរីនៅខាងកើត កំពង់ធំ និង កំពង់ចាមនៅខាងលិច ហើយត្បូងឃ្មុំ និងវៀតណាមនៅខាងត្បូង។ មានផ្លូវគមនាគមន៍តភ្ជាប់ ៣ខែ្ស គឺផ្លូវជាតិលេខ៧ ចម្ងាយ ៣៤0 គីឡូម៉ែត្រ ផ្លូវលំក្រាលក្រួសក្រហម កាត់ស្រុកតំបែរ-ស្រុកឆ្លូង មួយខែ្សនិងតាមមាត់ទនេ្លមួយខែ្សទៀត មានចម្ងាយប្រហាក់ប្រហែល នឹងផ្លូវទឹកទនេ្លមេគង្គ ២២០ គីឡូម៉ែត្រ។ ការធ្វើដំណើរ ទោះបីតាមរថយន្តកី្តតាមកាណូតលឿនកី្តមិនលើសពី៥ម៉ោងទេ ពិតជាបានមកដល់ក្រុងក្រចេះដោយសុវតិ្ថភាព។ ខេត្តក្រចេះ សម្បូរដោយធនធានធម្មជាតិ នៅលើដី មានព្រៃព្រឹក្សា វាលស្រែ ដីមានជីជាតិ នៅក្នុងទឹកសម្បូរដោយត្រី ពិសេសមេពូជត្រីធំៗ នៅតាមអន្លង់មេគង្គក្នុងស្រុកសំបូរ និងមានសត្វផ្សោតទឹកសាប ដែលទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ។ ក្រៅពីនេះ នៅមានទេសភាពដ៏ស្រស់សោភ័ណ ថៃ្ងលិចគងព្រៃកោះទ្រង់ដ៏ស្អាត គួរឱ្យចង់ទស្សនាទៀតផង។ ទាំងអស់ដែលបានបរិយាយចោះៗ ខាងលើ ធ្វើឲ្យខេត្តក្រចេះមានកំណើនភ្ញៀវទេសចរណ៍ទេ្វដងក្នុង មួយឆ្នាំៗ។ កត្តាទាំងនេះបាន ចង្អុលឲ្យខេត្តក្រចេះជ្រើសរើសយក វិស័យទេសចរណ៍ជាវិស័យអាទិភាពក្នុងកិច្ចការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច ទោះតាមរយៈចំណូលដោយផ្ទាល់កី្ត ដោយប្រយោលកី្ត ក៏វិស័យទេសចរណ៍បានកំពុងជំរុញយ៉ាងស្វាហាប់ ដើម្បីធ្វើជាឧបករណ៍វិជ្ជមានមួយក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើនការងារសម្រាប់ប្រជាពលរដ្ឋជាង ២៨ម៉ឺននាក់ នៅខេត្តក្រចេះ។[2]
ខេត្តក្រចេះ | |
---|---|
ខេត្ត | |
ក្រចេះ | |
ទិដ្ឋភាពដងទន្លេមេគង្គនៅខេត្តក្រចេះ | |
ទីតាំងខេត្តក្រចេះលើផែនទីប្រទេសកម្ពុជា | |
កូអរដោនេ: 12°29′N 106°1′E | |
ប្រទេស | កម្ពុជា |
ចៅហ្វាយខេត្ត | វ៉ា ថន (គបក) |
ទីរួមខេត្ត | ក្រចេះ |
ផ្ទៃក្រឡា | |
• សរុប | ១១០៩៤ គម2 (៤២៨៣ ម៉ាយ ការ) |
ប្រជាជន (២០១៩)[1] | |
• សរុប | ៤១៧ ៣២១ |
ល្វែងម៉ោង | ម.ស.ស.+០៧ |
ក្រមវាយទូរសព្ទ | +៨៥៥ |
ក្រមអ.ម.អ. ៣១៦៦ | KH-១០ |
ស្រុក-ក្រុង | ៦l |