ខេត្តប៉ៃលិន

ខេត្តកម្ពុជា From Wikipedia, the free encyclopedia

ខេត្តប៉ៃលិនmap

ប៉ៃលិន ជា​ខេត្ត​មួយ​ឋិត​នៅ​ជ្រុង​ខាង​ជើង​នៃ​ជួរ​ភ្នំ​ក្រវាញ ត្រូវ​ជា​ភាគ​ខាង​លិច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ព្រំ​ប្រទល់​ជាប់​ជា​មួយ​ប្រទេស​ថៃ​។ ខេត្ត​នេះ​ព័ទ្ធ​ជុំ​វិញ​ដោយ​ខេត្ត​បាត់ដំបង និង ត្រូវ​បាន​ផ្ដាច់​ចេញ​ពី​ខេត្ត​បាត់ដំបង ឱ្យ​ក្លាយ​ជា​តំបន់​រដ្ឋបាល​ដាច់​ដោយ​ឡែក បន្ទាប់​ពី​ការ​ចុះ​ចូល​របស់​ក្រុម​លោក​អៀង​ សារី នៅ​ឆ្នាំ ១៩៩៦។ ប៉ៃលិន​ត្រូវ​បាន​ពិភពលោក​ស្គាល់​ថា ជា​ជម្រក​ចុងក្រោយ​នៃ​ពួក​ខ្មែរ​ក្រហម ដែល​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​គេ បន្ទាប់​ពី​បាន​ចាញ់​សង្គ្រាម​ នៅ​ឆ្នាំ ១៩៧៩ និង ដើរ​តួ​ជា រដ្ឋធានី​នៃ រដ្ឋាភិបាល​បណ្ដោះ​អាសន្ននៃការ​រួបរួម​ជាតិ និង សង្គ្រោះ​ជាតិ​កម្ពុជា ។

ព័ត៌មានសង្ខេប ខេត្តប៉ៃលិន, ប្រទេស ...
ខេត្តប៉ៃលិន
ខេត្ត
Thumb
ទិដ្ឋភាពជនបទនៅខេត្តប៉ៃលិនមើលឃើញពីភ្នំយ៉ាត
ទិដ្ឋភាពជនបទនៅខេត្តប៉ៃលិនមើលឃើញពីភ្នំយ៉ាត
Thumb
ផែនទីកម្ពុជាដែលរំលេចពណ៌ក្រហមជាទីតាំងនៃខេត្តប៉ៃលិន
ផែនទីកម្ពុជាដែលរំលេចពណ៌ក្រហមជាទីតាំងនៃខេត្តប៉ៃលិន
កូអរដោនេ: 12°51′02″N 102°36′34″E
ប្រទេស កម្ពុជា
ទីរួមខេត្តក្រុងប៉ៃលិន
ផ្ទៃក្រឡា
  សរុប៨០៣ គម2 (៣១០ ម៉ាយ ការ)
ប្រជាជន (2008)[1]
  សរុប៧០៤៨២
  សន្ទភាព៨៨/km2 (២៣០/sq mi)
 Provincial population
ល្វែងម៉ោងUTC+07
Dialing code+855
ក្រមអ.ម.អ. ៣១៦៦KH-24
ស្រុក
បិទ

ខេត្តនេះគឺជាខេត្តដែលស្ថិតនៅក្រោមអាណាចក្រខ្មែរដ៏មានឥទ្ធិពល ប៉ៃលិនត្រូវបានដណ្តើមកាន់កាប់នៅឆ្នាំ១៥៥៨ ដោយពួកកងទ័ពភូមា ហើយក្រោយមកបានគ្រប់គ្រងដោយសៀមរហូតដល់ឆ្នាំ១៩០៧ និងម្តងទៀតពីឆ្នាំ១៩៤១ ដល់១៩៤៦ (កម្ពុជាក្រោមការត្រួតត្រារបស់ជប៉ុន) នៅពេលដែលខេត្តប៉ៃលិនត្រូវបានប្រគល់មកអោយកម្ពុជាវិញ។ នៅ​ថ្ងៃ​ទី ២២ ធ្នូ ២០០៨ ព្រះ​បាទ​នរោត្តម សីហមុនី បាន​ចុះ​ព្រះហស្ថលេខា លើ​រាជក្រឹត្យ​​មួយ ដើម្បី​ផ្លាស់ប្ដូរ ក្រុងកែប ក្រុងប៉ៃលិន និង ក្រុងព្រះ​សីហនុ ឱ្យ​ទៅ​ជា​ខេត្ត ព្រម​ទាំង​កែ​តម្រូវ​ព្រំ​ប្រទល់​ខេត្ត​ផ្សេង​ៗ​ទៀត​ផង​ដែរ​។[2] ប្រជាជននៅទីនោះភាគច្រើនជាកសិករ មានដាំដំណាំ ជាច្រើន ប្រភេទដូចជា ពោត ដំឡូង ។ដំណាំដែលទទួលផលល្អ ជាងគេ ហើយនាំចេញច្រើនគឺ ពោត។ ទន្ទឹមនឹងដំណាំទាំងនេះ មានដាំផ្លែឈើហូបផ្លែ មាន ដូចជា​​ ស្វាយ ចេក សាវម៉ាវ ធុរ៉េន មង្ឃុត ជាពិសេស គឺ ក្ងែន​ ជាផ្លែឈើមួយប្រភេទ ដែលដុះនៅតែតំបន់ ប៉ៃលិន ហើយក៏មានការដាំបន្តហើយ​នៅតាមបណ្ដា ខេត្តនានា​។ ក្ងែន មិនខុសពី មៀនទេ ប៉ុន្តែវាមិនផ្អែមដូចមៀនទេ​ ហើយវាមានសាច់ច្រើនជាង​មៀន។ ការរស់នៅរបស់ប្រជាជនគឺ ពួកគេចេះស្រឡាញ់គ្នាទៅវិញទៅមក ហើយបើមានកម្មវិធី បុណ្យទានផ្សេងៗ គេជួយគ្នាទៅវិញទៅមក ប្រកបដោយការយោគយល់។

និរុត្តិសាស្ត្រ

តាមអ្នកស្រុកឲ្យការណ៍ថាពាក្យ" ប៉ៃលិន" នេះក្លាយមកពីពាក្យ "ភេលេង" ព្រោះមាននិទានរឿងដើមបញ្ជាក់ផងថាៈ កាលនោះ "នៅសតវត្សទី១៩ មានអ្នកប្រមាញ់ដេញ តាមដានសត្វព្រៃចេះតែឆ្ងាយទៅៗ រហូតដល់ភូមិភាគប៉ៃលិនសព្វថៃ្ងនេះដែលគ្រានោះ នៅជាព្រៃស្រោង មានវាលចន្លោះខ្លះតែត្រង់ប្រឡាយទឹកដែលហៅថា " អូរ " មាន អូរទុងជាដើម។ កែ្បរមាត់អូរនេះអ្នកប្រមាញ់បានប្រទះឃើញសត្វភេកំពុងហែលទឹកលុះឃើញ មនុស្សមកដល់ភេក៏រត់ទៅ ។ អ្នកប្រមាញ់ចូលទៅមើលត្រង់កនែ្លង ភេប្រែឡងគ្នានោះលុះឃើញដុំថ្មតូចៗ មានពន្លឺផេ្លកៗក៏នាំគ្នារើសយកម្នាក់មួយដុំទុកយកទៅ បង្ហាញញាតិមិត្តឯស្រុកខ្លួនវិញ។ លុះទៅដល់ស្រុកមានអ្នកស្រុកនោះ " តាមនិយាយថាពួកកូឡាដែលមករស់នៅ ក្នុងខេត្តចន្ជប៊ុន ស្រុកសៀម " ស្គាល់ថាថ្មនេះមានតមៃ្លគេក៏យកទៅវាយ បំបែករួចចៃ្នជាត្បូងឡើង ក៏ឃើញថាមានទឹកល្អ ។ កាល បើដូចេ្នះគេក៏នាំគ្នាទៅសួរទិញពីពួកប្រមាញ់នោះទៀត ។ ពួកប្រមាញ់យល់ថាជាផ្លូវរកស៊ីមួយហើយក៏ព្យាយាមនាំ គ្នាឆ្នោះទៅយក ថ្មនេះពីកនែ្លងមុនជាញឹកញាប់ ។ ដោយ មានការទៅមកញឹកញាប់នេះ ហើយទើបអ្នកទាំងនោះសន្មតឈ្មោះទីកនែ្លងត្រង់នេះថា " កនែ្លង ភេលេង "យកតាម ហេតុការណ៍ដែលគាត់ប្រទះ ឃើញជាលើកតំបូង នោះ ។ ប៉ុនែ្តដោយហេតុពួកអ្នកទាំងនេះ នៅស្រុកសៀមក៏អានពាក្យនេះក្លាយទៅតាមសមេ្លងសៀមបន្តិចទៅគឺ " ភេ" ទៅជា "ផេ" ឯ " លេង " ទៅជា "ឡេន ឬ ឡិន" ដូចេ្នះរួមមកទៅជា " ផេឡិន " ។ លុះសម័យបារាំងមកកាន់កាប់ទីកនែ្លងតំបន់នេះ "គ.ស១៩០៩" គេក៏សរសេរឈ្មោះនេះជាអក្សររ៉ូមាំង តាម សមេ្លង ផង តាមរូបសាស្រ្ត ផង ជា PHAI-LINគឺ PH ជា អក្សរ AIជាស្រះអេ Lជាអក្សរ I ជា ស្រះ អិ ផ្សំនឹងN ជាអក្សរ។ ចំណេរ តមកដើម្បីកុំឲ្យពិបាកសរសេរគេក៏ភ្ជាប់លែង ឲ្យមានសហសញ្ញាក៏ក្លាយទៅជា PAILIN ។​ ហើយក្រោយមកដោយបារាំងអានគ្មានអក្សរ H គេក៏លុបចោលទៅនៅសល់ PHAILIN ។

សេចក្តីអធិប្បាយមកនេះមានទំនងជាដើមកំណើតស្រុក(Monographie) ជារឿងព្រេងដើម្បីជាប្រយោជន៍ដល់អ្នកស្រាវជ្រាវទៅពេលមុខទៀត។ ការណ៍នេះយើងសង្ឃឹមថា លោកអ្នកអានណាចេះចាំរឿងព្រេង នៅភូមិភាគនេះវែងឆ្ងាយទៅទៀតក៏សូមបញ្ជូមកឲ្យ យើងផងដើម្បីកែសម្រួលទៅលើកក្រោយ។[3]

ក្រោយពីយើងបានដឹងអំពីប្រវត្តិឈ្មោះ ប៉ៃលិន រួចមកយើងអាចយល់ថាហេតុផលដែលមានបញ្ជាក់ ខាងលើជាសក្ខីភាពមួយអាចយកជាការបានសម្រាប់ការសិក្សាតទៅ ថៃ្ងអនាគតទៀត។ ចាប់តាំងពីការធ្វើ អាណានិគមពីសំណាក់បារាំងសែស " ១៨៦៣-១៩៥៣" សម័យខែ្មរយើង បានទទួលរាជ្យពីបារាំងសែស " ០៩ វិច្ឆិកាឆ្នាំ១៩៥៣ " មកដល់សម័យសង្គមរាស្រ្តនិយម និង ក្នុងសម័យសាធារណរដ្ឋខែ្មរ " ១៩៧០ " ប៉ៃលិនគឺជាស្រុកមួយស្ថិតនៅ ក្នុងខេត្តបាត់ដំបង។ ក្រោយពេល ដែលសង្រ្គាមបានឆាបឆេះ អស់រយៈ ពេលរាប់ទសវត្សរ៍កន្លងមកនេះប៉ៃលិនជាលេណដ្ឋាន ជាតំបន់យុទ្ធសាស្រ្ត និងជាតំបន់បង្ហូរឈាមគ្នាយ៉ាងក្តៅ គគុកមួយ។

រដ្ឋបាល

ខេត្ត​ប៉ៃលិន មាន​ស្រុក​ពីរ គឺ ៖

Thumb
ផែនទីរដ្ឋបាលខេត្តប៉ៃលិន
ព័ត៌មានបន្ថែម កូដស្រុក​និង​ក្រុង, ឈ្មោះស្រុកនិង​ក្រុងជាភាសាខ្មែរ ...
កូដស្រុក​និង​ក្រុង ឈ្មោះស្រុកនិង​ក្រុងជាភាសាខ្មែរ ឈ្មោះស្រុក​និង​ក្រុងជាអក្សរឡាតាំង
២៣០១ ក្រុងប៉ៃលិន​ Pailin
២៣០២ ស្រុកសាលា​​ក្រៅ Salakrao
បិទ

ប្រវត្តិសាស្ត្រ

នៅដើមទស្សវត្សរ៍ឆ្នាំ៧០ ប៉ៃលិនគឺជាទីក្រុងដែលមានភាពរីកចម្រើនដែលកើតចេញពីកន្លែងដាក់ត្បូងដ៏ច្រើនសន្ធឹកសន្ធាប់នៅតាមទីជនបទជុំវិញ។ ដោយសារតែធនធានរបស់វា វាជាទីក្រុងមួយក្នុងចំណោមទីក្រុងដំបូងគេដែលត្រូវបានឈ្លានពានដោយខ្មែរក្រហម នៅពេលដែលពួកគេចាប់ផ្តើមវាយលុកប្រឆាំងនឹងរដ្ឋាភិបាលជាតិ។ ទីក្រុងនេះមិនមានការតស៊ូទេ ហើយទាហានខ្មែរក្រហមត្រូវបានស្វាគមន៍ជាអ្នករំដោះនៅពេលពួកគេដើរចូលទីក្រុង ត្រង់ចំណុចនេះ បានចងសម្ព័ន្ធភាពជាមួយខ្មែរក្រហម ហើយអ្នកស្រុកភាគច្រើនជឿថាពួកគេកំពុងប្រយុទ្ធដើម្បីស្តារទ្រង់ឡើងកាន់អំណាច។ វាមិនយូរប៉ុន្មានទេ មុនពេលអ្នកស្រុកភាគច្រើនត្រូវបានបង្រួបបង្រួមសម្រាប់ការដើរក្បួនដោយបង្ខំទៅកាន់ជនបទដើម្បីធ្វើការនៅស្រែ។ អ្នក​ដែល​គេ​ជឿ​ថា​មាន​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ត្រូវ​បាន​គេ​សម្លាប់។ ខ្មែរក្រហមបានប្រើប្រាស់ប្រាក់ចំណូលពីការជីកយករ៉ែនៅតំបន់ប៉ៃលិន ដើម្បីផ្តល់មូលនិធិដល់ការវាយលុករបស់ពួកគេ ហើយក្រោយមករដ្ឋាភិបាលរបស់ពួកគេនៅពេលដែលពួកគេទទួលបានអំណាចជាតិ។ នៅពេលដែល កងទ័ពវៀតណាមឈ្លានពានបានទម្លាក់ពួកគេចេញពីអំណាច ពួកគេបានដកថយទៅប៉ៃលិន ជាកន្លែងដែលអតីតមេដឹកនាំខ្មែរក្រហមជាច្រើននៅមានសព្វថ្ងៃ។

មេដឹកនាំខ្លះបានទៅពួនសម្ងំដោយភ័យខ្លាចចំពោះការផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មរបស់ពួកគេ ទោះបីជាមេដឹកនាំផ្សេងទៀតរស់នៅដោយបើកចំហនៅក្នុងខេត្តក៏ដោយ។ គេនិយាយថា៧០% នៃបុរសចំណាស់នៅតំបន់នោះគឺជាអ្នកប្រយុទ្ធសម្រាប់ខ្មែរក្រហម ប៉ុន្តែមិនទាន់មានអ្នកប្រយុទ្ធធម្មតាណាម្នាក់ត្រូវបាននាំយកមកកាត់ទោសនៅឡើយ។ ត្រូវ​បាន​ប្រមូល​ផ្តុំ​ឡើង​ដើម្បី​ប្រឈម​មុខ​នឹង​យុត្តិធម៌​ដោយ​សាលាក្តី​អន្តរជាតិ​រួម​មាន ខៀវ សំផន និង នួន ជា[4]

ចាប់តាំងពីសង្គ្រាមមក ខេត្តប៉ៃលិនបានទទួលរងនូវការធ្លាក់ចុះនៃសេដ្ឋកិច្ច និងការបរាជ័យនៃអាជីវកម្មក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ តំបន់ដែលមានស្ថិរភាពនយោបាយនៅពេលនេះកំពុងមើលឃើញរលកថ្មីនៃទេសចរណ៍ផ្តោតលើប្រាសាទបុរាណ ព្រៃឈើធម្មជាតិ និងសត្វព្រៃ និងជាពិសេសទីផ្សារត្បូងមានតម្លៃ។

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.