ការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រ អណត្តិទី៥ នឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ [1]។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ. ប) បានប្រកាសថាប្រជាជនកម្ពុជាចំនួន ៩,៦៧ លាននាក់នឹងត្រូវបានទទួលបានសិទ្ធិដើម្បីបោះឆ្នោតសម្រាប់អសនៈរដ្ឋសភាជាតិចំនួន១២៣អសនៈ[2]។ នាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីហ៊ុន សែនដែលកំពុងកាន់តំណែងមានសិទ្ធិទទួលបានការកាន់អំណាចបួនអណត្តិជាប់ៗគ្នា។ ការិយាល័យបោះឆ្នោតចាប់បើកពីម៉ោង៧:០០ព្រឹក និងបិទនៅម៉ោង ៣:០០ល្ងាច។ នៅម៉ោង ៧:៤០ល្ងាច លោកខៀវ កាញ្ញារិទ្ធិដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសក្រៅផ្លូវការថា គណបក្សប្រជាជនកម្ពុជា បានឈ្នះ៦៨អាសនៈហើយចំណែកឯគណបក្សសង្គ្រោះជាតិដែលជាគូប្រជែងឈ្នះត្រឹម៥៥អាសនៈប៉ុណ្ណោះ[3]។