សូរព្យញ្ជនៈ (ភាសាអង់គ្លេស: Consonant Sound) ជាសូរសំលេងដែលបន្លឺតាមទីតាំងផ្សេងៗ ដូចជា ក, ប្រទល់ធ្មេញ ជាដើម។ ក្នុងភាសាខ្មែរ ព្យញ្ជនៈ ទាញសូរស្រៈតាមខ្លួន ជាពួក អ ឬ អ៊។ ក្នុងភាសាអង់គ្លេស គ្មានលក្ខណៈបែបនេះទេ។
- កណ្ឌជៈ (សំលេងក្នុងឋានបំពង់ក) មាន ក, ខ, គ, ឃ, ង, ហ, អ
- តាលុជៈ (សំលេងត្រង់ពិដាន គឺ ត្រង់ក្រអូមមាត់) មាន ច, ឆ, ជ, ឈ, យ
- សកដ្ឋាននាសិកដ្ឋានជៈ (សំលេងត្រង់ពីឋាន) មាន ញ, ណ, ន, ម
- មុទ្ធជៈ (សំលេងកើតក្នុងក្បាល) មាន ដ, ឋ, ឌ, ឍ, រ
- ទន្តជៈ (សំលេងកើតត្រង់ ប្រទល់ធ្មេញ) មាន ដ, ថ, ទ, ធ, ល, ស, ឡ
- ឱដ្ឋជៈ (សំលេងកើតត្រង់រឹមបបូរមាត់) មាន ប, ផ, ព, ភ
- ទន្តោដ្ឋជៈ មាន វ
ខាងក្រោមជា IPA ព្យញ្ជនៈរបស់ភាសាអង់គ្លេស៖
/k/
- /k/ = ខ ឬ ឃ ឧទាហរណ៍ Cat /kæt/
- /k/ = ក ឬ គ ពេលនៅបន្ទាប់ពី ព្យញ្ជនៈ e.g. Scan /skæn/
- /k/ អាចជាៈ
- c (e.g. cat, country, cute...)
- ch (e.g. Chromosome, chaos...)
- k (e.g. kid...)
/g/
- /g/ = ហ្ក ឬ ហ្គ e.g. Game /geɪm/
- /g/ អាចជាៈ
- g (e.g. gun, get, gate...)
- gh (e.g. ghost...)
- gu (e.g. guide...)
/ŋ/
- /ŋ/ = ង ឬ ង៉ e.g. Sing /sɪŋ/
- /ŋ/ អាចជាៈ
- ng (e.g. bring...)
/tʃ/
- /tʃ/ = ឆ ឬ ឈ e.g. Chat /tʃæt/
- /tʃ/ អាចជាៈ
- ch (e.g. Children...)
- tch (e.g. Watch...)
/dʒ/
- /dʒ/ = ច ឬ ជ e.g. Jame /dʒeɪm/
- /dʒ/ អាចជាៈ
- g (e.g. Giant...)
- j (e.g. Jack...)
/t/
- /t/ = ថ, ធ ឬ ត, ទ e.g. Tea /tiː/, Still /stɪl/
- /t/ = អាចជាៈ
- t (e.g. Teacher....)
- tt (e.g. Better...)
/d/
- /d/ = ដ ឬ ឌ e.g. Do /duː/
- /d/ = អាចជាៈ
- d (e.g. Die...)
/n/
- /n/ = ន ឬ ណ e.g. Nice /nais/
- /n/ = អិន e.g Station /ˈsteɪʃn/
- /n/ អាចជាៈ
- n (e.g. No...)
- ion (e.g. Question...)
/p/
- /p/ = ផ ឬ ភ e.g. Pad /pæt/
- /p/ = ផ ឬ ភ e.g. Speak /spiːk/