From Wikipedia, the free encyclopedia
អេមីរ៉ាតអារ៉ាប់រួម (ភាសាអារ៉ាប់៖ الإمارات العربية المتحدة) ឬអាចហៅសាមញ្ញថា អេមីរ៉ាត (ភាសាអារ៉ាប់៖ الإمارات) គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច (មជ្ឈិមបូព៌ា)។ ប្រទេសមួយនេះមានទីតាំងស្ថិតនៅចុងភាគខាងកើតនៃឧបទ្វីបអារ៉ាប់ និងមានព្រំប្រទល់ជាប់ជាមួយប្រទេសអូម៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត ខណៈពេលដែលមានព្រំដែនសមុទ្រជាប់ឈូងសមុទ្រពែរ្សរួមជាមួយប្រទេសកាតា និងអ៊ីរ៉ង់។ ទីក្រុងអាប៊ូដាប៊ីគឺជារាជធានីនៃប្រទេស ខណៈឌូបៃជាទីក្រុងដែលមានចំនួនប្រជាជនច្រើនជាងគេ និងជាមជ្ឈមណ្ឌលអន្តរជាតិដ៏ធំមួយ។
الإمارات العربية المتحدة (ភាសាអារ៉ាប់) | |
---|---|
បាវចនា الله الوطن الرئيس ព្រះ ជាតិ ប្រធានរដ្ឋ | |
ភ្លេងជាតិ "عيشي بلادي" "ប្រទេសយើងបន្តនៅគង់វង្ស" | |
ទីតាំងអេមីរ៉ាតអារ៉ាប់រួម (ក្រហម) នៅលើភូគោល | |
រាជធានី | អាប៊ូដាប៊ី 24°28′N 54°22′E |
ទីក្រុងធំបំផុត | ឌូបៃ 25°15′N 55°18′E |
ភាសាផ្លូវការ | ភាសាអារ៉ាប់[1] |
ភាសាទទួលស្គាល់ | ភាសាអង់គ្លេស[2] |
ក្រុមជនជាតិ (ឆ្នាំ ២០១៥)[3] |
|
សាសនា (ឆ្នាំ ២០២២) |
|
រដ្ឋាភិបាល | រាជាធិបតេយ្យជ្រើសតាំងអាស្រ័យពាក់កណ្ដាលរដ្ឋធម្មនុញ្ញសហព័ន្ធនិយមសភា[4][5][6] |
- ប្រធានាធិបតី | មូហាម៉ាត់ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន |
- នាយករដ្ឋមន្ត្រី | មូហាម៉ាត់ ប៊ីន រ៉ាស្ស៊ីដ អាល់ ម៉ាក់ទុម |
- អនុប្រធានាធិបតី | មូហាម៉ាត់ ប៊ីន រ៉ាស្ស៊ីដ អាល់ ម៉ាក់ទុម និងម៉ាន់សួរ ប៊ីប ហ្សាយ៉េដ អាល់ ណាយ៉ាន |
- រជ្ជទាយាទ | ខាលីដ ប៊ីន មូហាម៉ាត់ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន |
នីតិបញ្ញត្តិ | ក្រុមប្រឹក្សាសហព័ន្ធកំពូល ក្រុមប្រឹក្សាជាតិសហព័ន្ធ |
និម្មិតកម្ម | |
- រ៉ាសអាល់កីយម៉ា | ១៧០៨ |
- ស្សារចា | ១៧២៧ |
- អាប៊ូដាប៊ី | ១៧៦១ |
- អ៊ុមអាល់កៃវែន | ១៧៦៨ |
- ឌូបៃ | ១៨៣៣ |
- ទទួលឯករាជ្យពីចក្រភពអង់គ្លេស | ២ ធ្នូ ១៩៧១ |
៩ ធ្នូ ១៩៧១ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៨៣,៦០០ គ.ម២ (ទី១១៤) |
- ផ្ទៃទឹក (%) | គ្មានទិន្នន័យ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ៩,២៨២,៤១០[7] (ទី៩២) |
- ជំរឿន (ឆ្នាំ ២០០៥) | ៤,១០៦,៤២៧ |
- ដង់ស៊ីតេ | ១២១ នាក់/គ.ម២ (ទី១១០) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២០) |
- សរុប | ៧៧៩.២៣៤ ពាន់លានដុល្លារ[8] (ទី៣៤) |
- ក្នុងម្នាក់ | ៧៨,២៥៥ ដុល្លារ[8] (ទី៦) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ៥០១.៣៥៤ ពាន់លានដុល្លារ[8] (ទី៣២) |
- ក្នុងម្នាក់ | ៥០,៣៤៩ ដុល្លារ[8] (ទី២១) |
ជីនី (២០១៨) | ២៦.០[9] ទាប |
HDI (២០២១) | ០.៩១១[10] ខ្ពស់ណាស់ · ទី២៦ |
រូបិយវត្ថុ | ឌៀរហាំ អអអ (AED) |
ល្វែងម៉ោង | UTC+០៤:០០ (GST) |
ទម្រង់កាលបរិច្ឆេទ | ថ្ងៃ/ខែ/ឆ្នាំ – dd/mm/yyyy |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | +៩៧១ |
កូដ ISO 3166 | AE |
ដែនកម្រិតខ្ពស់ | .ae امارات. |
អេមីរ៉ាតអារ៉ាប់រួមគឺជារដ្ឋប្រកាន់នូវរបបរាជាធិបតេយ្យជ្រើសតាំង និងបានកើតចេញពីដែនដីសហព័ន្ធចំនួន ៧ អេមីរ៉ាត រួមមាន៖ អាប៊ូដាប៊ី (រាជធានី) អាជម៉ាន ឌូបៃ ហ្វូជ័យរ៉ា រ៉ាសអាល់កីយម៉ា ស្សារចា និងអ៊ុមអាល់កៃវែន។[11] អេមីរ៉ាតនីមួយៗត្រូវបានគ្រប់គ្រងដោយមេដឹកនាំម្នាក់ ដែលបញ្ចូលគ្នាបង្កើតបានជាក្រុមប្រឹក្សាសហព័ន្ធកំពូល។ សមាជិកនៃក្រុមប្រឹក្សាសហព័ន្ធកំពូលត្រូវបោះឆ្នោតជ្រើសរើសប្រធានាធិបតីម្នាក់ (គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ តំណែងនេះត្រូវបានកាន់ដោយព្រះអង្គម្ចាស់មូហាម៉ាត់ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន)[12] និងអនុប្រធានាធិបតីម្នាក់ (ព្រះអង្គម្ចាស់មូហាម៉ាត់ ប៊ីន រ៉ាស្ស៊ីដ អាល់ ម៉ាក់ទុម) ពីក្នុងចំណោមសមាជិកពួកគេ។ ជាក់ស្ដែង មេដឹកនាំអាប៊ូដាប៊ីត្រូវកាន់តំណែងជាប្រធានាធិបតី ខណៈដែលមេដឹកនាំឌូបៃជាអនុប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីផងដែរ។[13] កាលឆ្នាំ២០១៣ ប្រទេសនេះមានប្រជាជនចំនួន ៩.២ លាននាក់ ដែលក្នុងនោះ ១.៤ លាននាក់ជាប់សញ្ជាតិអេមីរ៉ាត និង ៧.៨ លាននាក់ផ្សេងទៀតជាជនបរទេស។[14][15][16] រហូតមកដល់ឆ្នា២០២០ អេមីរ៉ាតអារ៉ាប់រួមមានចំនួនប្រជាជនប្រមាណ ៩.៩ លាននាក់។[17]
ទឹកដីអេមីរ៉ាតអារ៉ាប់រួមសព្វថ្ងៃមានវត្តមានមនុស្សរស់នៅអស់រយៈពេលជាង ១២៥,០០០ ឆ្នាំមកហើយ។ វាជាចំណុចកណ្ដាលនៃផ្លូវពាណិជ្ជកម្មរវាងអរិយធម៌ជាច្រើនរួមមាន មេសូប៉ូតាមី ពែរ្ស និងឥណ្ឌាជាដើម។[18]
ឥស្លាមគឺជាសាសនាផ្លូវការ ហើយភាសាអារ៉ាប់គឺជាភាសាផ្លូវការរបស់ប្រទេសនេះ។ អេមីរ៉ាតអារ៉ាប់រួមមានបរិមាណប្រេងធំបំផុតទីប្រាំមួយ និងឧស្ម័នធម្មជាតិច្រើនបំផុតទីប្រាំពីរនៅលើពិភពលោក។[19][20] ព្រះអង្គហ្សាយ៉េដ ប៊ីន ស៊ុលតង់ អាល់ ណាយ៉ាន ដែលជាប្រធានាធិបតីទីមួយរបស់ប្រទេសបានដឹកនាំនិងទទួលរ៉ាប់រងលើដំណើរអភិវឌ្ឍន៍របស់ប្រជាជាតិមួយនេះ ដោយបានវិនិយោគនូវចំណូលបានពីរ៉ែប្រេងកាតទៅក្នុងវិស័យសុខាភិបាល អប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។[21] អេមីរ៉ាត់អារ៉ាប់រួមមានសេដ្ឋកិច្ចចម្រុះជាងគេបើប្រៀបធៀបទៅចំណោមសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។[22] នៅសតវត្សរ៍ទី២១ ប្រទេសនេះលែងសូវពឹងផ្អែកលើប្រេង និងឧស្ម័នទៀតហើយ ខណៈដែលខ្លួនកំពុងផ្តោតបន្ថែមលើការអភិវឌ្ឍវិស័យទេសចរណ៍ និងអាជីវកម្មផ្សេងៗ។ រាជរដ្ឋាភិបាលមិនមានយកពន្ធលើប្រាក់ចំណូលទេ ទោះបីជាមានវត្តមានពន្ធសាជីវកម្មក៏ដោយ ហើយពន្ធលើតម្លៃបន្ថែម ៥% ត្រូវបានណែនាំនៅក្នុងឆ្នាំ២០១៨។[23]
ក្រុមសិទ្ធិមនុស្សដូចជា អង្គការលើកលែងទោសអន្តរជាតិ វិមានសេរីភាព និងអង្គការឃ្លាំមើលសិទ្ធិមនុស្សបានមើលឃើញថា អេមីរ៉ាតអារ៉ាប់រួមមានកម្រិតសិទ្ធិមនុស្សទាប ដោយបានលើកឡើងនូវករណីបំពានសិទ្ធិមនុស្សមួយចំនួនដូចជា ចាប់បុគ្គលដែលហ៊ានរិះគុនរដ្ឋាភិបាលដាក់ពន្ធនាគារ ឬធ្វើទារុណកម្ម ក្រុមគ្រួសារត្រូវបានយាយីដោយបរិធានសន្តិសុខរដ្ឋ និងករណីបាត់ខ្លួនដោយបង្ខំ។[24][25] សិទ្ធិបុគ្គលដូចជា សេរីភាពក្នុងការជួបប្រជុំ សមាគម សារព័ត៌មាន ការបញ្ចេញមតិ និងសាសនា ក៏ត្រូវបានអាជ្ញាធររដ្ឋគាបសង្កត់យ៉ាងធ្ងន់ធ្ងរផងដែរ។[26]
អេមីរ៉ាតអារ៉ាប់រួមត្រូវបានគេចាត់ទុកថាជាមហាអំណាចកណ្តាល។ បច្ចុប្បន្ន ប្រទេសនេះមានឈ្មោះជាសមាជិកនៃអង្គការសហប្រជាជាតិ សម្ព័ន្ធអារ៉ាប់ អង្គការសហប្រតិបត្តិការឥស្លាម អង្គការប្រទេសនាំចេញប្រេងកាត ចលនាមិនចូលបក្សសម្ព័ន្ធ និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC)។ល។
ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.