From Wikipedia, the free encyclopedia
សមុទ្រជប៉ុន(日本海) ឬ សមុទ្រខាងកើត(동해, 東海) ជាសមុទ្រស្ទើរបិទនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ វាហ៊ុមព័ទ្ឋដោយប្រទេសជប៉ុន កូរ៉េទាំង២និងរុស្ស៊ី។ សមុទ្រនេះត្រូវបានកូរ៉េទាំង២ហៅថាជាសមុទ្រខាងកើត។ ដូចគ្នានឹងសមុទ្រមេឌីទែររ៉ានេដែរ សមុទ្រជប៉ុនស្ទើរតែគ្មានបាតុភូតជំនោរនិងលំនាច ដោយសារស្ថានភាពស្ទើរបិទរបស់វា។
日本海 / 동해 សមុទ្រជប៉ុន | |
ផ្ទៃទឹក | ៩៧៨ ០០០គ.ម២ |
---|---|
ជំរៅ | ៣ ៧៤២ម (អតិបរមា) ១ ៧៥២ម (មធ្យម) |
ប្រភេទ | សមុទ្រស្ទើរបិទ |
ទីតាំង | មហាសមុទ្រប៉ាស៊ីហ្វិក |
សមុទ្រជប៉ុនហ៊ុមព័ទ្ឋដោយរុស្ស៊ីដីគោកនិងកោះសាខាលីននៅខាងជើង ដោយឧបទ្វីបកូរ៉េនៅខាងលិច ដោយកោះហុកកៃដូ ហុងស្ស៊ឺ និងឃ្យឺស្ស៊ឺ របស់ជប៉ុននៅខាងកើត។ សមុទ្រជប៉ុនតភ្ជាបទៅសមុទ្រដទៃទៀតដោយច្រកសមុទ្ររាក់ៗ៥មាន៖
ជំរៅជាមធ្យម ១៧៥៣ម ជំរៅជ្រៅជាងគេ ៣៧៤២ម ផ្ទៃទឹក ៩៧៨ ០០០គ.ម២។ សមុទ្រជប៉ុនចែកចេញជា៣អាងគឺ អាងយ៉ាម៉ាតូនៅភាគអាគ្នេយ៍ អាងជប៉ុននៅភាគខាងជើង និងអាងត្សឹស្ស៊ីម៉ានៅភាគនិរតី។ អាងជប៉ុនមានជំរៅទឹកជ្រៅជាងគេ ខណៈអាងត្សឹស្ស៊ីម៉ាមានជំរៅទឹករាក់ជាងគេ។ ធ្នើរទ្វីបនៅភាគខាងកើតមានទំហំធំ ផ្ទុយនឹងភាគខាងលិចតាមបណ្ដោយឧបទ្វីបកូរ៉េដែលមានទំហំតូច (ទទឹងមធ្យម៣០គ.ម)។
តំបន់ខាងជើងនិងអាគ្នេយ៍ជាតំបន់នេសាទយ៉ាងសកម្ម។ សមុទ្រជប៉ុនក៏មានស្រទាប់រ៉ែជាពិសេសខ្សាច់ម៉ាញ៉េទីត ឧស្ម័នធម្មជាតិនិងប្រេងកាត។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.